បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/៩៧ ទំ. ១
  • ទ្វារបើកចំហយ៉ាងធំសំរាប់សកម្មភាព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទ្វារបើកចំហយ៉ាងធំសំរាប់សកម្មភាព
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • វិធីផ្សព្វផ្សាយដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • របៀបបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចូរសម្រេចចិត្ដបម្រើព្រះយេហូវ៉ាតាំងពីក្មេងចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ពេលជួបម្ចាស់ផ្ទះដែលនិយាយភាសាផ្សេង
    ២០០៨ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/៩៧ ទំ. ១

ទ្វារ​បើក​ចំហ​យ៉ាង​ធំ​សំរាប់​សកម្មភាព

១ ជា​អ្នក​ផ្សាយ​ដ៏​ខ្នះខ្នែង​នៃ​ដំណឹង​ល្អ ប៉ុល​បាន​ខំ​ស្វែង​រក​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ជាង​គេ ហើយ​អេភេសូរ​គឺ​ជា​ទី​ក្រុង​មួយ​។ គាត់​មាន​ការ​ជោគជ័យ​ក្នុង​ការ​ផ្សាយ​នៅ​ទី​នោះ​ ដែល​គាត់​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​គ្នីគ្នា​ថា៖ «មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បាន​បើក​ឲ្យ​ខ្ញុំ»។ (កូរិនថូសទី១ ១៦:៩) ប៉ុល​បាន​បន្ត​ផ្សាយ​នៅ​តំបន់​នោះ ហើយ​គាត់​បាន​ជួយ​ពួក​អេភេសូរ​ជា​ច្រើន​ក្លាយ​ទៅ​ជា​អ្នក​ជឿ។—កិច្ចការ ១៩:១​-​២០, ២៦

២ សព្វ​ថ្ងៃ​នេះ ទ្វារ​ដ៏​ធំ​សំរាប់​សកម្មភាព​បាន​បើក​ចំហ​សំរាប់​យើង។ យើង​មាន​សេចក្ដី​អញ្ជើញ​ឲ្យ​ជួយ​ក្រុមជំនុំ​ណា ដែល​មិន​អាច​ផ្សាយ​គ្រប់​ទី​កន្លែង​របស់​គេ​ជា​រៀង​រាល់​ឆ្នាំ​។ ដូច្នេះ ការ​ខំ​ប្រឹង​របស់​យើង​អាច​ទូទាត់​សេចក្ដី​ត្រូវ​ការ​ដែល​មាន​នៅ​តំបន់​ខ្លះៗ។—ប្រៀបធៀប កូរិនថូសទី២ ៨:១៣​-​១៥

៣ តើ​អ្នក​អាច​បំរើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​ខ្លាំង​ទេ? តើ​អ្នក​បាន​គិត​នៃ​ការ​បំរើ​នៅ​កន្លែង​ផ្សេង​ទេ? អ្នក​ប្រហែល​អាច​ជួយ ក្រុមជំនុំ​ណា​មួយ​ក្នុង​ក្រុង​របស់​អ្នក។ ហេតុ​អ្វី​ក៏​មិន​និយាយ​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​អំពី​រឿង​នេះ ហើយ​ចាំ​មើល​តើ​គាត់​មាន​យោបល់​យ៉ាង​ណា​ដែរ? ឬ​ក៏​នៅ​ក្នុង​តំបន់​ក្រុមជំនុំ​របស់​អ្នក គឺ​មាន​អ្នក​ថ្លង់​ច្រើន ឬ​មាន​ប្រជាជន​បរទេស​ដែល​មិន​ទាន់​មាន​អ្នក​ណា​ទៅ​ផ្សាយ​ប្រាប់។ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​នេះ តើ​អ្នក​អាច​ខំ​ប្រឹង​រៀន​ភាសា​របស់​គេ​ទេ? ម្យ៉ាង​ទៀត ​ប្រហែល​ជា​មាន​ក្រុម​ភាសា​ឯ​ទៀត ឬ​ក្រុមជំនុំ​នៅ​ជិតៗ ​ដែល​‹សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​ឲ្យ​មាន​អ្នក​ធ្វើ​ការ​ខាង​​ព្រះ​រាជាណាចក្រ›។ (ម៉ាថាយ ៩:៣៧, ៣៨) ប្រសិន​ជា​មែន​នោះ តើ​អ្នក​អាច​ជួយ​ទេ?

៤ នៅ​ទសវ​ត្ស​ថ្មីៗនេះ ពួក​គ្រីស្ទាន​រាប់​ពាន់​គ្រួសារ​បាន​រើ​ទៅ​ប្រទេស​ឯ​ទៀត ដើម្បី​ឲ្យ​មាន​ចំណែក​ពេញ​លេញ​ក្នុង​កិច្ចការ​ផ្សាយ។ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​បាន​ធ្វើ​នេះ មាន​ប្រសាសន៍​ថា៖ «យើង​ចង់​បំរើ​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ណា​ដែល​យើង​អាច​ជួយ​បាន​ច្រើន»។ ប្រសិន​បើ​អ្នក​មាន​បំណង​បែប​នេះ ហើយ​គិត​ថា​អាច​ផ្លាស់​ទៅ​កន្លែង​ផ្សេង​ក្នុង​ស្រុក​នេះ ឬ​ប្រសិន​បើ​អ្នក​មាន​សមត្ថភាព​ទៅ​បំរើ​នៅ​ប្រទេស​ឯ​ទៀត ទី​មួយ​ត្រូវ​ពិគ្រោះ​គម្រោង​ការណ៍​នេះ​ជា​មួយ​អ្នក​ចាស់​ទុំ​នៃ​ក្រុមជំនុំ​របស់​អ្នក។

៥ ប្រសិន​បើ​អ្នក​ចង់​សួរ​សមាគម​អំពី​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ជាង​គេ​នោះ ចូរ​ផ្ដល់​សំបុត្រ​មួយ​ដល់​គណៈ​កម្មាធិការ​កិច្ច​បំរើ​​ក្រុមជំនុំ ដែល​រៀប​រាប់​អំពី​គោល​បំណង​របស់​អ្នក។ ពួក​គេ​នឹង​ភ្ជាប់​ពាក្យ​សំដី​របស់​គេ​ជា​មួយ​នឹង​សំបុត្រ​នោះ ហើយ​ផ្ញើ​ទៅ​សមាគម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ឲ្យ​តែ​នៅ​មាន​ទ្វារ​បើក​ចំហ​សំរាប់​សកម្មភាព​ សូម​យើង​ទាំង​អស់​គ្នា​ជាប់​រវល់​ជានិច្ច​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា។—កូរិនថូសទី១ ១៥:៥៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក