ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែធ្នូ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែធ្នូ
ចំរៀង៥៧
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៥ នាទី: «និយាយអំពីព្រះយេហូវ៉ារៀងរាល់ថ្ងៃ»។ សំនួរនិងចម្លើយ។ ពេលពិនិត្យមើលវគ្គ៤ រួមបញ្ចូលចំណុចពី School Guidebook មេរៀនទី១៦ វគ្គ១៤-១៦។
២០ នាទី: «ព្រះគម្ពីរ—សេចក្ដីណែនាំរបស់ព្រះសំរាប់មនុស្សទាំងអស់»។ អ្នកចាស់ទុំម្នាក់ពិគ្រោះអត្ថបទនឹងមូលហេតុដែលគ្រប់ៗគ្នា គួរជំរុញលើកទឹកចិត្តឲ្យពិនិត្យមើលព្រះគម្ពីរ។ (សូមមើលសៀវភៅស្តើង A Book for All People ទំព័រ៣០, ៣២) សូមសម្ភាសន៍អ្នកផ្សាយពីរនាក់ដ៏សង្ខេប នូវរបៀបដែលគេនឹងរៀបចំប្រើការហាត់និយាយក្នុងវគ្គ៣-៨។ សូមបង្ហាញការហាត់និយាយមួយសំរាប់ការផ្សាយមុនដំបូង ហើយមួយទៀតសំរាប់ការត្រឡប់ទៅជួបវិញ។
ចំរៀង១៦៥ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែធ្នូ
ចំរៀង៥៨
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍គណនី។
២០ នាទី: ហេតុអ្វីត្រូវរាយការណ៍អំពីអ្វីដែលអាក្រក់? ការអធិប្បាយដោយអ្នកចាស់ទុំម្នាក់ពីប៉មយាម ១៥ សីហា ១៩៩៧ ទំព័រ២៦-៣០។
១៥ នាទី: «អ្នកដទៃនឹងនឹកអ្នក»! ការពិភាក្សាជាមួយអ្នកស្ដាប់ដោយអ្នកចាស់ទុំម្នាក់។ សូមប្រាប់អំពីមធ្យមភាគចំនួនមនុស្សដែលទៅកិច្ចប្រជុំក្រុមជំនុំ។ សូមអញ្ជើញអ្នកខ្លះឲ្យរៀបរាប់ប្រាប់ពីមូលហេតុ ដែលគេមានការលើកទឹកចិត្តពេលមកជុំគ្នានៅឯកិច្ចប្រជុំ។
ចំរៀង១៧២ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែធ្នូ
ចំរៀង៦៣
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមផ្ដល់យោបល់ពីរបៀបតបឆ្លើយដ៏ប៉ិនប្រសប់ដល់ថ្ងៃឈប់សំរាកលោកីយ៍។ សូមផ្ដល់នូវចំណុចសំខាន់ខាងការរៀបចំកិច្ចផ្សាយសំរាប់ខែធ្នូ ថ្ងៃទី២៥និងខែមករា ថ្ងៃទី១។
១០ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
២៥ នាទី: «យើងគួរធ្វើជាអ្នកបង្រៀន មិនមែនគ្រាន់តែជាអ្នកផ្សាយទេ»។ សំនួរនិងចម្លើយ។ ពេលដល់វគ្គ១១ សូមអាន School Guidebook មេរៀន១៥ វគ្គ១១។
ចំរៀង១៧៤ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែធ្នូ
ចំរៀង ១៣៨
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៧ នាទី: «សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ១៩៩៨»។ ការអធិប្បាយដោយអ្នកត្រួតពិនិត្យសាលា។ សូមមើលសាឡើងវិញនូវរបៀបដែលអ្នកទាំងឡាយអាចមានប្រយោជន៍ពីសាលាក្នុងកំឡុងឆ្នាំទៅមុខនេះ។ សូមលើកទឹកចិត្តឲ្យយកចិត្តទុកដាក់នឹង«តារាងនៃការអានព្រះគម្ពីរដ៏បន្ថែម»រាល់សប្ដាហ៍។
២០ នាទី: ផ្សាយដំណឹងល្អគ្រប់ទីកន្លែង។ ពិភាក្សាជាមួយអ្នកស្ដាប់ទាំងឡាយពីសៀវភៅ Our Ministry ទំព័រ៩២-៧ ដោយប្រើសំនួរទាំងនេះ: (១) ហេតុអ្វីបានជាការប្រើឧបករណ៍មានឥទ្ធិពលក្នុងការផ្សាយដំណឹងល្អ? ហេតុអ្វីយើងគួរផ្ដល់ឧបករណ៍គ្រប់ឱកាសដែលហុចឲ្យ? ហេតុអ្វីជាសារៈសំខាន់ដើម្បីប្រាប់អំពីវិភាគទាន? (២) ហេតុអ្វីបានជាយើងត្រូវយកចិត្តទុកដាក់ខាងការធ្វើបន្ទាល់ក្រៅវិធីការ? តើមានផ្លូវណាខ្លះដើម្បីធ្វើបន្ទាល់ក្រៅវិធីការ? (សូមអញ្ជើញអ្នកខ្លះឲ្យរៀបរាប់ប្រាប់ការពិសោធនៃការធ្វើបន្ទាល់ក្រៅវិធីការ) (៣) ហេតុអ្វីបានជាក្រុមជំនុំខំប្រឹងផ្សាយគ្រប់កន្លែង នៃតំបន់របស់គេ? ពេលតំបន់មានច្រើន តើការមានតំបន់ផ្ទាល់ខ្លួនមានសំរាប់ប្រយោជន៍យ៉ាងណា? (៤) តើយើងអាចមានប្រយោជន៍យ៉ាងណា ពេលដែលទៅផ្សាយជាក្រុម? តើយើងអាចមានគម្រោងការណ៍ផ្សាយយ៉ាងណា ដើម្បីឲ្យយើងដឹងច្បាស់ច្បាស់ថា យើងបានយកប្រយោជន៍ប្រើគ្រប់ពេលវេលា?
ចំរៀង២២២ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែធ្នូ
ចំរៀង១៨១
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមរំឭកបុគ្គលទាំងឡាយឲ្យដាក់របាយការណ៍កិច្ចផ្សាយ។ បើសិនជាក្រុមជំនុំរបស់អ្នកនឹងផ្លាស់ប្ដូរវេលាម៉ោងប្រជុំសំរាប់ឆ្នាំថ្មី សូមលើកទឹកចិត្តដ៏សប្បុរស ឲ្យគ្រប់គ្នាមកក្រុមជំនុំបានទៀងទាត់ ចំពោះម៉ោងថ្មីនេះ។
១២ នាទី: ការពិនិត្យសាឡើងវិញអំពីឧបករណ៍សំរាប់ផ្សាយក្នុងខែមករា។ សូមបង្ហាញសៀវភៅចាស់ៗដែលក្រុមជំនុំមាន ហើយផ្ដល់ចំណុចនិយាយដ៏គួរចាប់អារម្មណ៍ ក្នុងការចាប់ផ្ដើមនិយាយ។ រួមបញ្ចូលការសម្ដែងមួយ។ យើងគួរបន្តការខំប្រឹងរបស់យើងដើម្បីចាប់ផ្ដើមការសិក្សា មិនថាឡើយពីសៀវភៅស្តើងតម្រូវ ឬ ពីសៀវភៅរស់នៅជានិរន្តរ៍។
២៥ នាទី: «ក្រីក្រមែនប៉ុន្តែមានច្រើន—ម្ដេចក៏ដូច្នេះ»? ការអធិប្បាយពីប៉មយាម ១ ធ្នូ ១៩៩៧ ទំព័រ៣-៧
ចំរៀង២១៥ និងការអធិស្ឋានបញ្ចប់។