បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/៩៨ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/៩៨ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

▪ ឧបករណ៍​ផ្សាយ​សំរាប់​ខែ មករា: សៀវភៅ ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? កុម្ភៈ: សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ មីនា: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ សូម​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​សិស្ស​ព្រះ​គម្ពីរ​តាម​ផ្ទះ។ មេសា: ការ​ជាវ​ប៉មយាម។

▪ ពួក​អ្នក​ផ្សាយ​ទាំង​អស់​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​នៃ​សប្ដាហ៍​ថ្ងៃ​ទី៥ ខែ​មករា នឹង​ទទួល​ប័ណ្ណ​នៃ​សេចក្ដី​អនុញ្ញាត​ឲ្យ​រួច/សេចក្ដី​បង្គាប់​ពេទ្យ​ជា​មុន និង​ប័ណ្ណ​សម្គាល់​សំរាប់​កូន​ចៅ​របស់​គេ។

▪ ចាប់​ផ្ដើម​ក្នុង​ខែ​កុម្ភៈ ហើយ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី១ ខែ​មីនា ការ​អធិប្បាយ​សាធារណៈ​ថ្មី​សំរាប់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល គឺ​មាន​ចំណង​ជើង «តើ​អ្នក​មាន​យោបល់​ត្រូវ​គ្នា​នឹង​ទស្សនៈ​របស់​ព្រះ​នៃ​ជីវិត​ទេ»?

▪ ក្រុមជំនុំ​ទាំង​ឡាយ​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ស្រួល​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំឭក​នៅ​ឆ្នាំ​នេះ ថ្ងៃ​សៅរ៍ ទី១១ ខែ​មេសា ក្រោយ​ពី​ថ្ងៃ​លិច។ ទោះ​ជា​ការ​អធិប្បាយ​ប្រហែល​ចាប់​ផ្ដើម​មុន​ក្ដី ការ​ហុច​វត្ថុ​តំណាង​នៃ​ពិធី​បុណ្យ​រំឭក មិន​ត្រូវ​ចាប់​ផ្ដើម មុន​ថ្ងៃ​លិច​ឡើយ។ សូម​ពិនិត្យ​មើល​ប្រភព​តាម​តំបន់ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ថ្ងៃ​លិច​នឹង​មាន​នៅ​ពេល​ណា​ក្នុង​តំបន់​របស់​អ្នក។ ថ្វី​បើ​ជា​ការ​ល្អ​សំរាប់​ក្រុមជំនុំ​និ​មួយៗក្នុង​ការ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខ្លួន​គេ តែ​មិន​អាច​ធ្វើ​បាន​រាល់​ដង​ទេ។ ពេល​ណា​ដែល​ក្រុមជំនុំ​ជា​ច្រើន​ប្រើ​សាលព្រះរាជាណាចក្រ​ជា​មួយ​គ្នា ប្រហែល​ក្រុមជំនុំ​មួយ​ឬ​ឯ​ទៀត អាច​រក​កន្លែង​ផ្សេង​សំរាប់​វេលា​យប់​នោះ។ ការ​ធ្វើ​ពិធី​បុណ្យ​រំឭក មិន​ត្រូវ​ចាប់​ផ្ដើម​ដ៏​យឺត​ម្ល៉េះ ដែល​ពួក​ចាប់​អារម្មណ៍​ថ្មីៗមាន​ការ​ពិបាក​នឹង​ទៅ​ប្រជុំ​នោះ​ទេ។ ហើយ​តារាង​នេះ​ក៏​មិន​ត្រូវ​ឲ្យ​រវល់​ដ៏​ម្ល៉េះ ដែល​ឥត​មាន​ពេល​មុន​ឬ​ក្រោយ​ពី​ការ​ធ្វើ​បុណ្យ ដើម្បី​គំនាប់​ដល់​ភ្ញៀវ​ទាំង​ឡាយ ឬ​ធ្វើ​ការ​ចាត់​ចែង​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ​ដល់​ពួក​ចាប់​អារម្មណ៍​ទាំង​នេះ ឬ​ទទួល​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ក្រោយ​ពី​បាន​ពិនិត្យ​មើល​កត្ដា​ទាំង​អស់​ហើយ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​សម្រេច​ចិត្ត​នូវ​ការ​ចាត់​ចែង​ណា​មួយ ដែល​នឹង​ជួយ​អស់​អ្នក​ដែល​មក​ពិធី​បុណ្យ​រំឭក ដើម្បី​ឲ្យ​បាន​ប្រយោជន៍​ពេញលេញ​ពី​វេលា​ដ៏​ពិសេស​នេះ។

▪ ការ​អធិប្បាយ​សាធារណៈ​ដ៏​ពិសេស​សំរាប់​ឆ្នាំ​១៩៩៨ នៃ​រដូវ​ធ្វើ​ពិធី​បុណ្យ​រំឭក នោះ​នឹង​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​ទី២៩ ខែ​មីនា។ គឺ​នឹង​ផ្ដល់​ឲ្យ​គម្រោង​នៃ​ការ​អធិប្បាយ។ ក្រុមជំនុំ​ទាំង​ឡាយ​ណា​ដែល​មាន​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល សន្និបាត​តាម​មណ្ឌល ឬ​ពិធី​សន្និបាត​ពិសេស​ក្នុង​សប្ដាហ៍​នោះ អាច​ថ្លែង​ការ​អធិប្បាយ​ពិសេស​នេះ នៅ​អាទិត្យ​ជា​បន្ទាប់។ គ្មាន​ក្រុមជំនុំ​ណា​មួយ​ត្រូវ​ថ្លែង​ការ​អធិប្បាយ​ពិសេស​នេះ មុន​ថ្ងៃ​ទី២៩ ខែ​មីនា ១៩៩៨​ឡើយ។

▪ ក្រុម​អ្នក​ចាស់​ទុំ​ត្រូវ​ដឹង​អំពី​ការ​កែ​សម្រួល​ជា​បន្ទាប់ ពេល​ទៅ​សន្និបាត​ប្រចាំ​តំបន់៖ នៅ​ពេល​មាន​ពិធី​សន្និបាត​ពិសេស ក្រុមជំនុំ​ត្រូវ​មាន​កិច្ច​ប្រជុំ​ធម្មតា​ប្រចាំ​សប្ដាហ៍ ឥត​មាន​តែ​ប្រជុំ​សាធារណៈ​និង​ការ​សិក្សា​ប៉មយាម​ប៉ុណ្ណោះ។ នៅ​ពេល​បាន​កំណត់​ឲ្យ​ទៅ​សន្និបាត​តាម​មណ្ឌល ក្រុមជំនុំ​ឥត​មាន​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ​និង​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ តែ​ក្នុង​សប្ដាហ៍​នោះ​គឺ​មាន​ការ​សិក្សា​តាម​ក្រុមជំនុំ​ជា​ធម្មតា។

▪ ចាប់​ផ្ដើម​សប្ដាហ៍​នៃ​ថ្ងៃ​ទី៤ ខែ​ឧសភា ១៩៩៨ ហើយ​រហូត​ដល់​ថ្ងៃ​ទី១៤ ខែ​កញ្ញា ១៩៩៨ ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? នឹង​ត្រូវ​យក​មក​ពិគ្រោះ​ក្នុង​ការ​សិក្សា​តាម​ក្រុមជំនុំ។

▪ ប្រកាសនវត្ថុ​ថ្មី:

ព្រះ​នាម​នៃ​ព្រះ​ដែល​នឹង​នៅ​ឋិតថេរ​ដ៏​អស់កល្ប​ជានិច្ច—ភាសា​វៀតណាម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក