ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមករា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែមករា
ចំរៀង១០
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៧ នាទី: «សូមឲ្យមានចិត្តរីករាយក្នុងការធ្វើបន្ទាល់ឲ្យបានហ្មត់ចត់»។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់។ សូមបង្ហាញនូវការចាំបាច់នៃការសម្ដែងដ៏មានប្រសិទ្ធិភាព: (១) ធ្វើការគំនាប់ដ៏រាក់ទាក់ (២) និយាយលើឬសួរសំនួរអំពីប្រធានដែលគួរឲ្យចាប់អារម្មណ៍ថ្មីៗ (៣) សូមសំដៅទៅបទគម្ពីរដ៏ត្រឹមត្រូវ ហើយ (៤) បង្ហាញឲ្យមានការចាប់អារម្មណ៍លើប្រកាសនវត្ថុដែលកំពុងតែផ្ដល់ជូន។ សូមឲ្យអ្នកផ្សាយម្នាក់ដែលមានសមត្ថភាព បង្ហាញអំពីយោបល់ដែលបានផ្ដល់ឲ្យ ក្នុងការនិយាយដំបូងនិងការត្រឡប់ទៅជួបវិញ។
២០ នាទី: ប្រុងប្រៀបឥឡូវនេះដើម្បីដំកើងច្បាប់របស់ព្រះលើឈាម។ អ្នកចាស់ទុំម្នាក់ដែលមានសមត្ថភាព ពិគ្រោះនូវសារៈសំខាន់នៃការបំពេញទាំងប័ណ្ណសេចក្ដីអនុញ្ញាតឲ្យរួច/សេចក្ដីបង្គាប់ពេទ្យជាមុន និងអំណាចនៃការមើលថែរក្សាសុខភាពនៃសមាគមសំរាប់ក្រដាសបំពេញនៃមេធាវី។ សេចក្ដីបង្គាប់ពីព្រះនៅទំនុកដំកើង ១៩:៧ បង្ហាញថាកិច្ចការ ១៥:២៨, ២៩ ជាការសម្ដែងនៃច្បាប់ដ៏គ្រប់ល័ក្ខណ៍របស់ព្រះលើឈាម។ ពួកអ្នកថ្វាយបង្គំដ៏ស្មោះ ត្រូវតែខំប្រឹងដើម្បីគាំទ្រច្បាប់នោះ។ ឯកសារទាំងនេះបង្ហាញនូវការតាំងចិត្តរបស់អ្នកឲ្យគាំទ្រ ហើយនិងនិយាយសំរាប់អ្នក ពេលដែលអ្នកមិនអាចនិយាយសំរាប់ខ្លួនឯង។ (ប្រៀបធៀប សុភាសិត ២២:៣) ប័ណ្ណថ្មីផ្ដល់នូវសេចក្ដីប្រកាសនៃការបដិសេធរបស់អ្នកក្នុងការមិនយកឈាម។ បន្ទាប់ពីកិច្ចប្រជុំនេះ ស្មរបន្ទាល់ដែលបានធ្វើបុណ្យជ្រមុជទឹកហើយ ដែលចង់បានប័ណ្ណថ្មីនឹងទទួលបានមួយ ហើយអ្នកដែលមានកូនតូចៗដែលមិនទាន់ជ្រមុជទឹក នឹងទទួលប័ណ្ណសម្គាល់ខ្លួនសំរាប់កូននិមួយៗ។ ប័ណ្ណទាំងនេះ មិនត្រូវបំពេញនៅយប់នេះទេ។ គឺត្រូវបំពេញនៅឯផ្ទះឲ្យបានប្រយ័ត្នប្រយែង ប៉ុន្តែកុំឲ្យចុះហត្ថលេខា។ ការចុះហត្ថលេខា សាក្សី និងការចុះថ្ងៃនៃប័ណ្ណ នឹងធ្វើក្រោយពីការសិក្សាតាមក្រុមជំនុំ ក្រោមការដឹកនាំពីអ្នកបង្រៀនក្រុមសិក្សា។ នេះនឹងធានារាប់រងថា ពួកអ្នកដែលបានចុះហត្ថលេខាក្នុងក្រុមរបស់គាត់ ដែលចង់ប្រើសេចក្ដីបង្គាប់ខាងពេទ្យនេះ នឹងទទួលជំនួយដែលចាំបាច់។ អស់អ្នកដែលចុះហត្ថលេខាជាអ្នកសាក្សី ត្រូវមើលអ្នកកាន់ប័ណ្ណនេះចុះហត្ថលេខានៃឯកសារនេះ។ អ្នកណាម្នាក់ដែលមិនបាននៅទីនេះ ហើយចង់បំពេញប័ណ្ណហើយចុះហត្ថលេខា នឹងទទួលជំនួយពីអ្នកចាស់ទុំនៅឯការប្រជុំអប់រំកិច្ចបំរើ រហូតដល់ពួកអ្នកផ្សាយដែលធ្វើបុណ្យជ្រមុជទឹកបានបំពេញប័ណ្ណដ៏ត្រឹមត្រូវ។ (សូមមើលសាឡើងវិញនៃសំបុត្រចុះថ្ងៃទី១៥ ខែតុលា ១៩៩១) ដោយប្រែប្រួលពាក្យពីប័ណ្ណនេះសំរាប់កាលៈទេសៈនិងជំនឿស៊ប់របស់គេ ពួកអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹក អាចសរសេរសេចក្ដីបង្គាប់របស់គេសំរាប់ខ្លួននិងកូនចៅរបស់គេ។
ចំរៀង ១៤២ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែមករា
ចំរៀង ១២៥
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍គណនី។
១៥ នាទី: «ប្រើប័ណ្ណកម្មវិធីប្រជុំឲ្យមានប្រយោជន៍ល្អ»។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់។ រួមបញ្ចូលការពិសោធពីប៉មយាម ១ ធ្នូ ១៩៩៦ ទំព័រ ១៨ វគ្គ ១៥។
២០ នាទី: «ព្រះយេហូវ៉ាប្រទានឥទ្ធិឫទ្ធិដ៏លើសលប់»។ សំនួរនិងចម្លើយ។ (មើល w90 7/15 19, paragraphs 15-16.) សូមរៀបចំឲ្យមានអ្នកខ្លះនិយាយប្រាប់ការពិសោធដ៏លើកទឹកចិត្ត បង្ហាញនូវរបៀបដែលព្រះយេហូវ៉ាបានពង្រឹងពួកគេ។
ចំរៀង ៨១ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែមករា
ចំរៀង ១
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៥ នាទី: សេចក្ដីត្រូវការក្នុងតំបន់។
២០ នាទី: ការសិក្សាក្នុងគ្រួសារដែលនាំឲ្យមានអំណរ។ ប្ដីប្រពន្ធដែលរៀបការពិគ្រោះសេចក្ដីត្រូវការខាងវិញ្ញាណនៃគ្រួសាររបស់គេ។ មានចិត្តខ្វល់ខ្វាយអំពីឥទ្ធិពលពីលោកីយ៍អាចមានលើកូនចៅរបស់គេដ៏មិនល្អ គេមានចិត្តចង់ពង្រឹងកូនចៅគេខាងវិញ្ញាណ ប៉ុន្តែទទួលស្គាល់ថាការសិក្សាក្នុងគ្រួសាររបស់គេ គឺមានយូរៗម្ដង ហើយឥតមានប្រសិទ្ធិភាព។ ដោយរួមដៃគ្នា គេពិនិត្យមើលសាឡើងវិញនៃអនុសាសន៍ លើរបៀបដែលត្រូវបង្រៀនការសិក្សាក្នុងគ្រួសារឲ្យមានអត្ថន័យ ដែលផ្ដល់មកក្នុងប៉មយាម ១ សីហា ១៩៩៧ ទំព័រ ២៦-៩។ គេទាំងពីរនាក់បានតាំងចិត្តដើម្បីធ្វើតាមនេះ ក្នុងការការពារសុខភាពខាងវិញ្ញាណនៃកូនចៅរបស់គេ។
ចំរៀង ១៤៦ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែមករា
ចំរៀង ១៨៧
១២ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ពិនិត្យមើលឧបករណ៍ផ្សាយសំរាប់ខែកុម្ភៈ។ រៀបរាប់ចំណុចមួយឬពីរពីសៀវភៅរឿងព្រះគម្ពីរ ដែលមានប្រយោជន៍សំរាប់ការជូនផ្ដល់។
១៥ នាទី: «បង្ហាញការគោរពសំរាប់កន្លែងថ្វាយបង្គំរបស់ព្រះយេហូវ៉ា»។ សំនួរនិងចម្លើយ។ អ្នកចាស់ទុំម្នាក់នឹងពិគ្រោះសេចក្ដីនេះ ដែលគួរយកមកអនុវត្តក្នុងតំបន់របស់ខ្លួន។
១៨ នាទី: រាយការណ៍នៃការចូលរួមរបស់យើងលើកិច្ចការធ្វើបន្ទាល់ក្នុងពិភពលោក។ (ដកស្រង់ចេញពីសៀវភៅ Our Ministry ទំព័រ ១០០-២, ១០៦-១០) ការអធិប្បាយនិងការពិគ្រោះ ដែលត្រូវនិយាយដោយស្មាន។ ក្រោយពីបង្ហាញនូវការរាយការណ៍អំពីកិច្ចការរបស់យើងនៅពីដើម គាត់នឹងអញ្ជើញអ្នកងារជំនួយពីរនាក់ ឲ្យពិនិត្យមើលសាឡើងវិញក្រោមចំណងជើង «មូលហេតុដែលយើងត្រូវរាយការណ៍កិច្ចផ្សាយបំរើរបស់យើង»។ រួចមក ស្មាននឹងបញ្ជាក់នូវសារៈសំខាន់នៃការរាយការណ៍ឲ្យបានត្រឹមត្រូវ។ គាត់ចង្អុលប្រាប់មូលហេតុដែលយើងត្រូវមានគោលដៅដ៏មានប្រយោជន៍ ហើយបញ្ចប់ដោយការនិយាយដ៏លើកទឹកចិត្តអំពីពរ ដល់អស់អ្នកដែលបានចូលរួមដ៏ពេញលេញក្នុងកិច្ចការធ្វើបន្ទាល់នេះ។
ចំរៀង ១៨៩ និងការអធិស្ឋានបញ្ចប់។