សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែកុម្ភៈ: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ មីនា: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ សូមខំព្យាយាមដើម្បីបង្កើតឲ្យមានការសិក្សាព្រះគម្ពីរ។ មេសា និង ឧសភា: ការជាវប៉មយាម។
▪ ស្មៀននិងអ្នកត្រួតពិនិត្យកិច្ចបំរើត្រូវពិនិត្យសាឡើងវិញនូវសកម្មភាព នៃពួកអ្នកត្រួសត្រាយទាំងអស់។ ប្រសិនបើបុគ្គលណាម្នាក់មានការពិបាកដើម្បីបំពេញតាមសេចក្ដីតម្រូវម៉ោង ពួកអ្នកចាស់ទុំត្រូវរៀបចំសំរាប់ផ្ដល់ជំនួយ។ ចំពោះយោបល់ សូមមើលសាឡើងវិញនៃសំបុត្ររបស់សមាគម (S-201) នៃថ្ងៃទី១ ខែតុលា ១៩៩៣ និងថ្ងៃទី១ តុលា ១៩៩២។ ហើយសូមមើលវគ្គ ១២-២០ នៃកិច្ចបំរើព្រះរាជាណាចក្រយើង នៃខែសីហា។