ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែកុម្ភៈ
ចំរៀង ១៦៦
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដំណឹងព្រះធិបតេយ្យភាព។
១៥ នាទី: «ស្មរបន្ទាល់ព្រះយេហូវ៉ា—ពួកអ្នកផ្សាយដំណឹងល្អដ៏ពិត»។ សំនួរនិងចម្លើយ។ សូមមើលសាឡើងវិញនៅលើទំព័រ ១៩ ក្នុងប៉មយាម ១ កញ្ញា ១៩៩២។
២០ នាទី: «ផ្ដល់សេចក្ដីអញ្ជើញដល់មនុស្សគ្រប់គ្នាដែលស្រេកឃ្លាន»។ សូមពិនិត្យមើលអត្ថបទនេះ ចង្អុលប្រាប់នូវការសម្ដែងដែលបានឲ្យយោបល់ គឺមានដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍និងជំរុញទឹកចិត្តនៃពួកអ្នកស្ដាប់។ សូមឲ្យមនុស្សសម្ដែងនៅវគ្គ ២-៣ ឬ ៤-៥ និងក្មេងជំទង់ម្នាក់សម្ដែងវគ្គ ៦។ អ្នកផ្សាយនិមួយៗត្រូវរៀបរាប់អំពីវិភាគទាន។
ចំរៀង ២០៨ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែកុម្ភៈ
ចំរៀង ៩៦
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
២០ នាទី: «ធ្វើបន្ទាល់ដល់មនុស្សគ្រប់ភាសានិងសាសនា»។ (វគ្គ ១-១០) [ប្រើភាសាអង់គ្លេស]។ ការអធិប្បាយដោយអ្នកចាស់ទុំម្នាក់។ សូមរៀបរាប់នូវភាសាទាំងឡាយដែលមនុស្សនិយាយក្នុងតំបន់របស់អ្នក ហើយបង្ហាញនូវប្រកាសនវត្ថុដែលក្រុមជំនុំមានចំពោះភាសាទាំងនោះ។ ដូចបានរៀបរាប់ក្នុងវគ្គ១០ សូមឲ្យបុគ្គលម្នាក់បង្ហាញរបៀបប្រើកូនសៀវភៅដំណឹងល្អសំរាប់គ្រប់ភាសា។
ចំរៀង ២២០ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែកុម្ភៈ
ចំរៀង ៧៥
៥ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១២ នាទី: មូលហេតុដែលអ្នកត្រូវមកប្រជុំក្រុមជំនុំ។ អ្នកចាស់ទុំពិគ្រោះចំណុចៗសំខាន់ៗពីប៉មយាម ១៥ សីហា ១៩៩៣ ទំព័រ ៨-១១ បញ្ជាក់នូវសារៈសំខាន់នៃការមកប្រជុំជារឿយៗ។
១៨ នាទី: «ធ្វើបន្ទាល់ដល់មនុស្សគ្រប់ភាសានិងសាសនា»។ (វគ្គ ១១-២៨) [ប្រើភាសាអង់គ្លេស]។ ការអធិប្បាយដោយអ្នកចាស់ទុំ។ សូមដាក់ក្នុងបញ្ជីនៃសាសនាក្រៅពីពុទ្ធសាសនាក្នុងតំបន់របស់អ្នក។ សូមឲ្យអ្នកផ្សាយដ៏ពិសោធម្នាក់បង្ហាញនូវរបៀបធ្វើបន្ទាល់ដំបូងដល់អ្នកកាន់សាសនា ហិនឌូ យូដា ឬអ៊ីស្លាម—សាសនាណាមួយដែលមានទូទៅក្នុងតំបន់។
១០ នាទី: «ព្រះយេហូវ៉ាទ្រង់ជាជំនួយខ្ញុំ»។ ការអធិប្បាយដ៏កក់ក្ដៅ ដ៏លើកទឹកចិត្តដោយអ្នកចាស់ទុំ។
ចំរៀង ១៥ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែកុម្ភៈ
ចំរៀង ៤
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ពិនិត្យមើលសាឡើងវិញនៃឧបករណ៍ផ្សាយសំរាប់ខែមីនា។ សូមរៀបរាប់យោបល់មួយឬពីរនៃការប្រគល់សៀវភៅ ចំណេះ ដោយប្រើចំណុចពីកិច្ចបំរើព្រះរាជាណាចក្រយើង សំរាប់ខែមិថុនា។ សូមបញ្ជាក់នូវគោលបំណងនៃការបង្កើតចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។
១៥ នាទី: «ប្រសិនបើការសម្ដែងនិយាយមានលទ្ធផល សូមប្រើវាទៅ»! សំនួរនិងចម្លើយ។ សូមឲ្យអ្នកផ្សាយដ៏ពិសោធមួយឬពីរនាក់ ថ្លែងដ៏សង្ខេបលើយោបល់និយាយសម្ដែងដែលគេបានបន្តប្រើ ដោយសារវាស្រួលយល់ ហើយមានបង្កើតឲ្យមានលទ្ធផល។ រួចមក សូមឲ្យអ្នកខ្លះដែលបានប្រើយោបល់ថ្មីៗក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ដែលមានប្រសិទ្ធភាពល្អ។
២០ នាទី: សូមហាត់ការសម្ដែងនិយាយរបស់អ្នក។ ការអធិប្បាយដ៏ខ្លី ដែលមានមូលដ្ឋានលើ School Guidebook ទំព័រ ៩៨-៩ វគ្គ ៨-៩។ សូមបញ្ជាក់ការពិនិត្យមើលការសម្ដែងនិយាយ ហើយរកផ្លូវយ៉ាងណាឲ្យមានប្រសិទ្ធិភាពថែមទៀត។ សូមឲ្យបងស្រីពីរនាក់បង្ហាញនូវរបៀបដែលគេពិចារណាមើលនៅឯមាត់ទ្វារ ដោយពិគ្រោះនូវរបៀបដែលគេអាចធ្វើឲ្យបានប្រសើរឡើង។ គេមានវេលាដ៏ខ្លីដើម្បីនឹងហាត់ការសម្ដែងនិយាយ ដើម្បីប្រើនៅពេលក្រោយ ដោយឲ្យយោបល់គ្នាទៅវិញទៅមកដ៏មានប្រយោជន៍។ អ្នកបើកកម្មវិធីបញ្ចប់ដោយលើកទឹកចិត្តគ្នាឲ្យពិចារណាមើល ហើយហាត់ការសម្ដែងនិយាយរបស់គេ។
ចំរៀង ១០៣ និងការអធិស្ឋានបញ្ចប់។