បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/៩៨ ទំ. ៣
  • ‹ព្រះយេហូវ៉ាទ្រង់ជាជំនួយខ្ញុំ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ព្រះយេហូវ៉ាទ្រង់ជាជំនួយខ្ញុំ›
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/៩៨ ទំ. ៣

‹ព្រះ​យេហូវ៉ា​ទ្រង់​ជា​ជំនួយ​ខ្ញុំ›

១ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ចាត់​ពួក​សិស្ស​ដំបូង​របស់​ទ្រង់ ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្ដាល​ហ្វូង​ស្វាន»។ (ម៉ាថាយ ១០:១៦) តើ​នេះ​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​ភ័យ​ខ្លាច ហើយ​ទប់​ពី​ការ​ផ្សាយ​ឬ? អត់​ទេ។ គេ​បាន​កាន់​អាកប្បកិរិយា ដែល​ក្រោយ​មក​បាន​សម្ដែង​ប្រាប់​ដោយ​សាវ័ក​ប៉ុល នៅ​ពេល​ដែល​លោក​ប្រាប់​ពួក​គ្រីស្ទាន​គ្នា​ឯង​ថា៖ «អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា ‹ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន› »? (ហេព្រើរ ១៣:៦) ពួក​គេ​មាន​ចិត្ត​រីករាយ​ណាស់ ដោយ​មនុស្ស​ចាត់​ទុក​គេ​ជា​ពួក​ឥត​ថ្លៃថ្នូរ​ក្នុង​ព្រះ​នាម​របស់​ព្រះ​យេស៊ូ ហើយ​គេ​បន្ត​ដោយ​ឥត​ឈប់ឈរ​ក្នុង​ការ​បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ។—កិច្ចការ ៥:៤១, ៤២

២ សព្វ​ថ្ងៃ​នេះ​កិច្ចការ​ផ្សាយ​ទូទាំង​ពិភពលោក គឺ​មក​ដល់​កំរិ​ត​ចុង​ក្រោយ​ហើយ។ ដូច​ជា​ព្រះ​យេស៊ូ​បាន​ទាយ​មក គ្រប់​សាសន៍​គឺ​បាន​ស្អប់​យើង​មែន។ (ម៉ាថាយ ២៤:៩) ការ​ផ្សាយ​របស់​យើង​បាន​ត្រូវ​ប្រឆាំង​និង​បាន​គេ​ចំអក​ដាក់ ហើយ​ក្នុង​ផ្នែក​ខ្លះ​នៃ​ផែនដី ក៏​បាន​ត្រូវ​បំរាម​ដែរ។ ប្រសិន​បើ​គ្មាន​ជំនឿ យើង​ប្រហែល​ជា​មាន​ចិត្ត​ភ័យ​ខ្លាច។ ប៉ុន្តែ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​យើង ធ្វើ​ឲ្យ​យើង​ត្រជាក់​ចិត្ត​ហើយ​ពង្រឹង​យើង​ឲ្យ​ខំ​ព្យាយាម។

៣ សេចក្ដី​ក្លាហាន​ជា​គុណសម្បត្ដិ​នៃ​ការ​មាន​កម្លាំង ក្លាហាន។ នេះ​គឺ​ផ្ទុយ​នឹង​ការ​ខ្លាច ភាព​ខ្មូរ​មុខ សេចក្ដី​កំ​សាក។ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​គឺ​ត្រូវ​ការ​សេចក្ដី​ក្លាហាន​ជានិច្ច​ដើម្បី​នឹង​ស៊ូទ្រាំ។ នេះ​គឺ​ជា​ការ​ចាំបាច់​ណាស់ ប្រសិន​បើ​យើង​ចង់​ជៀស​វាង​ពី​ការ​តូច​ចិត្ត ដោយ​អាកប្បកិរិយា​និង​ការ​ប្រព្រឹត្ត​នៃ​លោកីយ៍​ដែល​ប្រឆាំង​ជា​មួយ​នឹង​ព្រះ។ ជា​ការ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន​ចំពោះ​យើង ដើម្បី​គិត​អំពី​គំរូ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេស៊ូ ជា​អ្នក​មាន​ជ័យជំនះ​លើ​លោកីយ៍! (យ៉ូហាន ១៦:៣៣) សូម​ចាំ​ដែរ​ថា ពួក​សាវ័ក​ដែល​ប្រឈម​នឹង​សេចក្ដី​ទុក្ខ​លំបាក បាន​ប្រកាស​យ៉ាង​ក្លាហាន​ថា៖ ‹យើង​ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជាជាង​មនុស្ស›។—កិច្ចការ ៥:២៩

៤ យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក​ដែល​ថយ​ទៅ​វិញ: យើង​ត្រូវ​ខំ​ព្យាយាម​រក្សា​អាកប្បកិរិយា​ដ៏​វិជ្ជមាន​ចំពោះ​កិច្ចការ​របស់​យើង។ (ហេព្រើរ ១០:៣៩) សូម​ចាំ​ជានិច្ច​ថា យើង​ត្រូវ​បាន​ព្រះ​យេហូវ៉ា​បញ្ជូន​មក ជា​ការ​សម្ដែង​នៃ​សេចក្ដី​ស្រឡាញ់​និង​​មេត្ដាករុណា​របស់​ទ្រង់ ដល់​មនុស្ស​លោក​ទាំង​អស់។ ទ្រង់​មិន​ដែល​ចង់​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​ធ្វើ​អ្វី​មួយ ដែល​គ្មាន​ប្រយោជន៍​នោះ​ទេ។ អ្វីៗទាំង​អស់​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​យើង​ធ្វើ នោះ​នឹង​បាន​ជា​ប្រយោជន៍​នៃ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​ទ្រង់។—រ៉ូម ៨:២៨

៥ ការ​មាន​ទស្សនៈ​វិស័យ​ដ៏​សុទិដ្ឋិនិយម​នឹង​ជួយ​យើង​ឲ្យ​ខំ​ស្វែង​រក​ពួក​មនុស្ស ដែល​មាន​លក្ខណៈ​ដូច​ចៀម​ក្នុង​តំបន់​របស់​យើង។ យើង​អាច​ចាត់​ទុក​ការ​ឥត​អើពើ​របស់​មនុស្ស ជា​ការ​សម្ដែង​នៃ​ការ​អន្ទះអន្ទែង​និង​ការ​គ្មាន​សង្ឃឹម​របស់​គេ។ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​យើង​ចេះ​អាណិតអាសូរ​និង​អត់ធ្មត់​ដែរ។ រៀង​រាល់​ដង​ដែល​ផ្ដល់​ប្រកាសនវត្ថុ ឬ​រក​ឃើញ​មនុស្ស​ដែល​ចាប់​អារម្មណ៍ នោះ​គោល​បំណង​របស់​យើង គឺ​ដើម្បី​ត្រឡប់​ទៅ​ជួប​វិញ​ជា​ប្រញាប់ ហើយ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត។ យើង​មិន​ត្រូវ​សង្ស័យ​អំពី​សមត្ថភាព​របស់​យើង​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​សិក្សា​ព្រះ​គម្ពីរ ឬ​ឲ្យ​មាន​ប្រ​សិទ្ធិ​ភាព​ក្នុង​បង្រៀន​នោះ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​រក​ជំនួយ​និង​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា​ជា​ញឹកញាប់​ហើយ​ដោយ​អធិស្ឋាន ទុក​ចិត្ត​ថា​ទ្រង់​នឹង​ជួយ​យើង។

៦ យើង​ជឿ​យ៉ាង​មុត​មាំ​ថា ព្រះ​យេហូវ៉ា​នឹង​ធានា​រ៉ាប់​រង​ឲ្យ​កិច្ចការ​នេះ​នឹង​បាន​សម្រេច។ (ប្រៀបធៀប ភីលីព ១:៦) ការ​ទុក​ចិត្ត​លើ​ទ្រង់​ទាំង​ស្រុង​របស់​យើង ជា​អ្នក​ជំនួយ​របស់​យើង នឹង​ពង្រឹង​យើង ដើម្បី​«កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ»។—កាឡាទី ៦:៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក