សូមផ្ដល់សេចក្ដីអញ្ជើញដល់មនុស្សគ្រប់គ្នាដែលស្រេកឃ្លាន
១ ដូចបានទាយប្រាប់មកដោយព្យាការីអេម៉ុស គ្រួសារមនុស្សសព្វថ្ងៃនេះ គឺកំពុងរងទុក្ខពី‹ការស្រេកឃ្លាន មិនមែនពីអំណត់នៃការស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ›។ (អេម៉ុស ៨:១១) ដើម្បីជួយមនុស្សក្នុងស្ថានភាពដ៏ស្រេកឃ្លានខាងវិញ្ញាណនេះ យើងប្រាប់គេអំពីសំវិធានការរបស់ព្រះសំរាប់យកមនុស្សដ៏គោរពចេញពីបាបនិងសេចក្ដីស្លាប់ គឺបានសម្ដែងក្នុងជំពូកចុងក្រោយនៃវិវរណៈ ជា«ទន្លេទឹកជីវិត»។ យើងមានភារកិច្ចក្នុងផ្ដល់សេចក្ដីអញ្ជើញដល់មនុស្សគ្រប់គ្នា ដែលស្រេកឃ្លានសំរាប់សេចក្ដីសុចរិតឲ្យ‹យកទឹកជីវិតដ៏ឥតចេញថ្លៃ›។ (វិវរណៈ ២២:១, ១៧) តើយើងអាចធ្វើបែបនេះក្នុងខែកុម្ភៈយ៉ាងដូចម្ដេច? ដោយផ្ដល់ឲ្យសៀវភៅព្រះគម្ពីររបស់ខ្ញុំ ដល់អស់អ្នកដែលចាប់អារម្មណ៍យ៉ាងពិតប្រាកដ។ អ្នកប្រហែលជាចង់សាកយោបល់ទាំងនេះ:
២ ពីព្រោះមនុស្សជាច្រើនខ្វល់ខ្វាយអំពីសុខភាព អ្នកប្រហែលឃើញថាយោបល់នេះគឺមានប្រសិទ្ធិភាព:
▪ «មនុស្សជាច្រើនគឺខ្វល់ខ្វាយអំពីការឡើងថ្លៃនៃការមើលថែរក្សាខាងសុខភាព។ ប្រហែលជាអ្នកបានគិតអំពីរឿងនេះដែរ។ [អនុញ្ញាតឲ្យឆ្លើយ] តើមានដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហានេះទេ? [រង់ចាំការតបឆ្លើយ] នេះជាការទន្ទឹងចាំដ៏អស្ចារ្យមួយ»។ សូមអានវិវរណៈ ២១:៤។ រួចមក បើកសៀវភៅ រឿងព្រះគម្ពីរ នៅរូបភាពក្នុងជំពូក១១៥ ហើយប្រើវគ្គ ២ និង ៣ ដើម្បីនឹងពន្យល់។ សូមបញ្ចប់ដោយនិយាយថា៖ «ប្រកាសនវត្ថុពិគ្រោះរឿងព្រះគម្ពីរដ៏ចាប់អារម្មណ៍ជាច្រើន តាមរបៀបដ៏ស្រួលយល់ណាស់»។ រួចមក សូមប្រគល់ឲ្យសៀវភៅ។ សូមរៀបចំដើម្បីត្រឡប់ទៅវិញ។
៣ នៅពេលត្រឡប់ទៅជួបវិញ អ្នកអាចចាប់ផ្ដើមការពិគ្រោះដោយនិយាយថា៖
▪ «នៅពេលដែលខ្ញុំបានមកលើកមុន យើងបាននិយាយអំពីដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហាខាងសុខភាព។ តើអ្នកគិតថា នឹងមានគ្រាមក ដែលគ្មានមនុស្សណាមួយឈឺទេ? [អនុញ្ញាតឲ្យឆ្លើយ] សូមកត់សម្គាល់សេចក្ដីថ្លែងដ៏ចាប់អារម្មណ៍នេះ»។ សូមអានអេសាយ ៣៣:២៤។ រួចមក បើកទៅមេរៀន ៥ ក្នុងសៀវភៅស្តើង តម្រូវ ហើយពិគ្រោះវគ្គ ៥-៦ រួចសួរសំនួរនៅដើមមេរៀន ហើយពិនិត្យមើលបទគម្ពីរដែលមាននៅទីនោះ។ សូមរៀបរាប់ថា ការដកយកនៃជម្ងឺនិងសេចក្ដីស្លាប់ ជាផ្នែកនៃការសម្រេចនៃគោលបំណងដើមរបស់ព្រះចំពោះផែនដីនេះ។ សូមរៀបចំដើម្បីមកពិគ្រោះវគ្គ ១-៤ និង ៧ ក្នុងមេរៀនដដែលនេះ។
៤ ប្រសិនបើពត៌មានថ្មីៗទាក់ទងនឹងសេចក្ដីស្លាប់មុនពេលកំណត់ មានលើគំនិតរបស់មនុស្ស អ្នកប្រហែលអាចនិយាយបែបនេះ:
▪ «អ្នកប្រហែលជាឮអំពី[រៀបរាប់ពត៌មាន]។ នៅពេលដែលជីវិតបានស្លាប់មុនពេលដ៏ខ្លោចផ្សាបែបនេះ មនុស្សជាច្រើនឆ្ងល់នូវការសម្រាលទុក្ខអ្វីទៅដែលអាចផ្ដល់គ្រួសារនៃពួករងគ្រោះ។ តើអ្នកគិតយ៉ាងណាដែរ»? អនុញ្ញាតឲ្យឆ្លើយ។ រួចមកបើកទៅជំពូក ៩២ ក្នុងសៀវភៅ រឿងព្រះគម្ពីរ ហើយបង្ហាញឆាកដំណើររស់ឡើងវិញ ដែលពន្យល់នៅទីនេះ។ សូមបន្តដោយនិយាយថា៖ «មនុស្សជាច្រើនគឺបានភ្ញាក់ផ្អើលដោយដឹងថា ព្រះគម្ពីរបង្រៀនថា មនុស្សនឹងត្រូវប្រោសឲ្យរស់ឡើងវិញក្នុងទីមនោរម្យលើផែនដី។ [សូមអានវគ្គចុងបញ្ចប់] សៀវភៅនេះពិគ្រោះពត៌មានជាច្រើនទៀត អំពីគោលបំណងរបស់ព្រះចំពោះអនាគត។ ប្រសិនបើអ្នកចង់រៀនថែមទៀតអំពីរឿងនេះ អ្នកទទួលសៀវភៅនេះមួយក្បាល»។ សូមរៀបចំដើម្បីត្រឡប់មកជួបវិញ ដោយកត់ទុកការចាប់អារម្មណ៍និងសេចក្ដីខ្វល់ខ្វាយនៃបុគ្គលនេះ។
៥ នៅពេលទៅជួបគេម្ដងទៀត សូមប្រែប្រួលរបៀបនិយាយរបស់អ្នកសំរាប់អ្នកម្ចាស់ផ្ទះ។ ប្រហែលអ្នកអាចនិយាយបែបនេះថា៖
▪ «ពេលដែលយើងបាននិយាយលើកមុន ខ្ញុំយល់នូវសេចក្ដីថ្លែងរបស់អ្នកអំពីគោលបំណងរបស់ព្រះនៅលើផែនដី។ [និយាយសាឡើងវិញនៃសេចក្ដីថ្លែងនោះ]។ ខ្ញុំបានរកឃើញពត៌មានខ្លះ ដែលខ្ញុំគិតថាអ្នកនឹងចាប់អារម្មណ៍ចង់ដឹង»។ សូមបើកសៀវភៅតម្រូវទៅមេរៀន ៥។ សូមអានហើយពិគ្រោះវគ្គទាំងឡាយដែលអាចធ្វើទៅបាន ឲ្យតែអ្នកម្ចាស់ផ្ទះបង្ហាញនូវការចាប់អារម្មណ៍។ ក្រោយពីបានកំណត់ពេលដើម្បីត្រឡប់មកបន្តមេរៀនទៀត សូមឲ្យប័ណ្ណកម្មវិធីប្រជុំដល់អ្នកម្ចាស់ផ្ទះ ដែលរៀបរាប់ម៉ោងសំរាប់ក្រុមជំនុំ។ សូមពន្យល់អំពីប្រជុំសាធារណៈ ហើយអញ្ជើញឲ្យគាត់ឲ្យមកប្រជុំ។
៦ ប្រសិនបើអ្នកចង់បានយោបល់និយាយដ៏សង្ខេប ដែលស្តីអំពីខិត្តប័ណ្ណ អ្នកអាចនិយាយដូចនេះថា៖
▪ «ខ្ញុំឲ្យអ្នកទទួលយកខិត្តប័ណ្ណនេះ ដែលមានចំណងជើង តើមានសេចក្ដីសង្ឃឹមអ្វីសំរាប់មនុស្សដែលយើងស្រឡាញ់ ដែលបានស្លាប់ទៅ»? សូមហុចឲ្យដល់អ្នកម្ចាស់ផ្ទះ ហើយអញ្ជើញគាត់ឲ្យមើលតាម កាលដែលអ្នកអានវគ្គទីមួយ។ សូមអនុញ្ញាតឲ្យគាត់ឆ្លើយតបដល់សំនួរ ដែលបានសួរឡើងក្នុងប្រយោគចុងក្រោយ។ សូមអានវគ្គទីពីរ ហើយរួចមក បើកទៅរូបភាពនៃជំពូក១១៥ នៃសៀវភៅរឿងព្រះគម្ពីរ។ សូមបន្តដោយនិយាយថា៖ «សៀវភៅនេះផ្ដល់ពត៌មានថែមទៀតអំពីដំណើររស់ឡើងវិញ និងសេចក្ដីសន្យាដ៏អស្ចារ្យទាំងឡាយនៃព្រះគម្ពីរចំពោះអនាគត»។ សូមរៀបចំដើម្បីត្រឡប់ទៅជួបវិញ។
៧ ការផ្ដល់សេចក្ដីអញ្ជើញដល់អ្នកដទៃ ប្រហែលជាបណ្ដាលឲ្យគេមកយកទឹកនៃជីវិត ដែលព្រះយេហូវ៉ាកំពុងតែធ្វើឲ្យមានសព្វថ្ងៃនេះ។ ដូច្នេះ សូមឲ្យយើងនិយាយដល់មនុស្សគ្រប់គ្នាដែលស្រេកឃ្លាន៖ «អញ្ជើញមក»!—វិវរណៈ ២២:១៧