ប្រសិនបើការសម្ដែងនិយាយមានលទ្ធផល សូមប្រើវាទៅ!
១ កិច្ចបំរើព្រះរាជាណាចក្រយើង ផ្ដល់ឲ្យយើងជារៀងរហូតនូវការសម្ដែងនិយាយផ្សេងៗ ក្នុងការផ្សាយរបស់យើង។ នេះផ្ដល់ឲ្យយើងមានគំនិតថ្មីនូវរបៀបបង្កើតឲ្យមានការចាប់អារម្មណ៍ក្នុងសារព្រះរាជាណាចក្រ។ ប្រហែលជាអ្នកបានខំរៀងរាល់ខែ ក្នុងការរៀនការសម្ដែងនិយាយនេះមួយឬក៏ពីរ។ ប៉ុន្តែ អ្នកផ្សាយខ្លះប្រហែលជាឃើញថា ពេលដែលគេបានប្រើយោបល់មួយពីរបីដងហើយ នោះស្រាប់តែកិច្ចបំរើព្រះរាជាណាចក្រយើងមួយទៀតក៏ចេញមក ដែលផ្ដល់យោបល់និយាយថ្មី។ យ៉ាងប្រាកដហើយ ប្រហែលជាមិនអាចធ្វើទៅបានសំរាប់មនុស្សគ្រប់គ្នាក្នុងការរៀនការសម្ដែងនិយាយថ្មី មុននឹងឲ្យចេះការសម្ដែងនិយាយមុននេះ។
២ ប្រាកដហើយ គឺមានពួកអ្នកត្រួសត្រាយរាប់ពាន់នាក់ និងអ្នកផ្សាយផ្សេងទៀត ដែលចំណាយពេលជាច្រើនក្នុងកិច្ចផ្សាយបំរើ។ ម្យ៉ាងវិញទៀត ក្រុមជំនុំជាច្រើនបំពេញចប់ដំបន់ផ្សាយរបស់គេទាំងអស់ក្នុងរយៈបីបួនអាទិត្យ។ ក្នុងកាលៈទេសៈទាំងនេះ ពួកអ្នកផ្សាយទទួលស្វាគមន៍នូវយោបល់និយាយថ្មី សំរាប់ផ្សាយ។ នេះបានជួយគេឲ្យសំលៀងជំនាញរបស់គេ។ ហើយនេះក៏ធ្វើឲ្យកិច្ចការផ្សាយរបស់គេមានការចាប់អារម្មណ៍និងមានផលច្រើន ហើយជួយគេឲ្យបំពេញនូវផលវិបាកដែលគេជួបប្រទះ។
៣ ទោះជាអ្នកមានកាលៈទេសៈបែបណាក៏ដោយ ប្រសិនបើអ្នកបានហាត់ការសម្ដែងនិយាយណាមួយដែលមានប្រសិទ្ធិភាពក្នុងការទាក់ទាញអារម្មណ៍ នោះសូមបន្តប្រើវាចុះ! គឺមិនចាំបាច់ឈប់ប្រើការសម្ដែងនិយាយដ៏មានប្រសិទ្ធិភាព ដែលមានលទ្ធផលល្អនោះទេ។ គឺគ្រាន់តែប្រែប្រួលដល់ការប្រគល់ឧបករណ៍ផ្សាយសំរាប់ប្រចាំខែ។ កាលដែលអ្នកមើលសាឡើងវិញនូវយោបល់ដែលបានផ្ដល់មកក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង សូមរកមើលនូវចំណុចដ៏ចាប់អារម្មណ៍ ដែលអ្នកប្រហែលជាចង់រួមបញ្ចូលក្នុងការសម្ដែងនិយាយរបស់អ្នក។
៤ ដូច្នេះ នៅពេលដែលទទួលកិច្ចបំរើព្រះរាជាណាចក្រយើងថ្មី សូមឲ្យចាំថា ការសម្ដែងនិយាយដែលមាននោះ គឺគ្រាន់តែយោបល់ប៉ុណ្ណោះ។ ប្រសិនបើអ្នកអាចប្រើយោបល់ទាំងនេះ នោះគឺល្អហើយ។ ប៉ុន្តែ ប្រសិនបើអ្នកបានរកឃើញការសម្ដែងនិយាយដែលមានលទ្ធផលល្អក្នុងតំបន់របស់អ្នក សូមប្រើវាទៅ! អ្វីដែលសំខាន់នោះគឺ«បំពេញការងាររបស់ខ្លួនគ្រប់ជំពូក» តាមបែបបទដ៏ល្អ ដោយខំរកមនុស្សដែលគួរទទួល ហើយជួយគេឲ្យក្លាយទៅជាសិស្ស។—ធីម៉ូថេទី២ ៤:៥