បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/៩៨ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/៩៨ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

▪ ឧបករណ៍​ផ្សាយ​សំរាប់​ខែ មីនា: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ សូម​ខំ​ព្យាយាម​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​តាម​ផ្ទះ។ មេសា និង ឧសភា: ការ​ជាវ​ប៉មយាម។ មិថុនា: បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស?

▪ អ្នក​ផ្សាយ​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​ខែ​មេសា​និង​ខែ​ឧសភា គួរ​តែ​ចាត់​ចែង​ឥឡូវ​នេះ ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​បាន​មុន​ពេល។ ធ្វើ​នេះ​នឹង​ជួយ​អ្នក​ចាស់​ទុំ​ដើម្បី​អាច​ចាត់​ចែង​កិច្ច​ផ្សាយ​បំរើ​ជា​ចាំបាច់ ហើយ​ដើម្បី​មាន​ទស្សនាវដ្ដី​គ្រប់គ្រាន់​និង​ប្រកាសនវត្ថុ​ផ្សេងៗទៀត។ ត្រូវ​ប្រកាស​ឈ្មោះ​អ្នក​ណា​ដែល​បាន​យល់​ព្រម​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ ប្រាប់​ដល់​ក្រុមជំនុំ។

▪ ប្រធាន​ត្រួត​ពិនិត្យ ឬ​អ្នក​ណា​ដែល​គាត់​បាន​ជ្រើសរើស គួរ​ជំរះ​បញ្ជី​គណនី​ក្រុមជំនុំ​សំរាប់​ខែ​មីនា ទី១ ឬ​ត្រូវ​ធ្វើ​ពេល​ក្រោយ​ឲ្យ​បាន​ឆាប់​ជា​ទីបំផុត។ ត្រូវ​ប្រកាស​ប្រាប់​ក្រុមជំនុំ​ពេល​ដែល​បាន​ធ្វើ​រួច​ហើយ។

▪ អ្នក​ណា​ដែល​ចូល​រួម​ជា​មួយ​ក្រុមជំនុំ ត្រូវ​ផ្ញើ​ការ​ជាវ​ប៉មយាម​និង​ភ្ញាក់រឭក! ថ្មីៗនិង​ការ​បន្ត​ជាវ​ម្ដង​ទៀត រួម​បញ្ចូល​ការ​ជាវ​ផ្ទាល់​ខ្លួន តាម​ក្រុមជំនុំ។

▪ សមាគម​មិន​បំពេញ​សេចក្ដី​ស្នើ​សុំ​ឧបករណ៍​ផ្សាយ​សំរាប់​បុគ្គល​ម្នាក់ៗបាន​ទេ។ ប្រធាន​ត្រួត​ពិនិត្យ​ត្រូវ​ជូន​ដំណឹង​រៀង​រាល់​ខែ មុន​ពេល​ក្រុមជំនុំ​ផ្ញើ​សេចក្ដី​ស្នើ​សុំ​ឧបករណ៍​ផ្សាយ​ប្រចាំ​ខែ​ទៅ​សមាគម ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ចង់​បាន​ឧបករណ៍​ផ្សាយ​សំរាប់​ផ្ទាល់​ខ្លួន អាច​ប្រាប់​បង​ប្រុស​ជា​អ្នក​មើល​ខុស​ត្រូវ

​នោះ។ សូម​ចាំ​ទុក​ថា ប្រកាសនវត្ថុ​ណា​មួយ​ជា​ប្រកាសនវត្ថុ​ស្នើ​សុំ​ពិសេស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក