បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/៩៨ ទំ. ២-៣
  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមីនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមីនា
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៩ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៣ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣០ ខែ​មីនា
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/៩៨ ទំ. ២-៣

ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សំរាប់​ខែ​មីនា

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​មីនា

ចំរៀង​៣

៨ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សូម​ជ្រើសរើស​សេចក្ដី​ជូន​ដំណឹង​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ»។ ការ​អធិប្បាយ​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ សូម​ពិគ្រោះ​នូវ​សារៈ​សំខាន់​នៃ​ការ​ទៅ​ធ្វើ​បុណ្យ​រំឭក​ដ៏​សង្ខេប​ពី​សៀវភៅ​បំរើ​យើង ទំព័រ ៨០​-​១។

២២ នាទី: «បំពាក់​បំប៉ន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​អស់កល្ប​ជានិច្ច»។ ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​នៃ​អត្ថបទ​នេះ។ សូម​ពន្យល់​ដ៏​សង្ខេប​នូវ​សំនួរ​ដែល​អាច​ប្រើ​ដ៏​ប្រ​សិទ្ធិ​ភាព ដើម្បី​បន្ត​ការ​សន្ទនា។ សូម​ឲ្យ​ឧទាហរណ៍​ទាំង​សំនួរ​នាំ​គំនិត​និង​សំនួរ​ទស្សនៈ​ខ្លះៗ ដែល​អាច​ប្រើ​ក្នុង​ការ​និយាយ។ (សូម​មើល School Guidebook ទំព័រ ៥១​-​២ វគ្គ ១០​-​១២)។ សូម​ឲ្យ​អ្នក​ផ្សាយ​ដែល​មាន​សមត្ថភាព បង្ហាញ​នូវ​របៀប​ដែល​បាន​ផ្ដល់​ការ​និយាយ​លើក​ទី​មួយ ព្រម​ទាំង​ពេល​ត្រឡប់​ទៅ​ជួប​វិញ បង្ហាញ​ការ​ចាប់​ផ្ដើម​បង្រៀន​ព្រះ​គម្ពីរ។

ចំរៀង​៨៨ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៩ ខែ​មីនា

ចំរៀង​៦០

៨ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: ទទួល​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​សៀវភៅ​ប្រចាំ​ឆ្នាំ​ ១៩៩៨។ ឪពុក​មើល​ទំព័រ​៣​-​៦, ៣១ ជា​មួយ​គ្រួសារ​របស់​គាត់ ដោយ​បង្ហាញ​ការ​រីក​ចំរើន​ខាង​ព្រះ​ធិបតេយ្យ​ពាស​ពេញ​ពិភពលោក ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ។ សូម​ពិចារណា​មើល​ប្រយោជន៍​ដែល​គ្រួសារ​អាច​សប្បាយ​រីករាយ ពី​ការ​អាន​ហើយ​ពិគ្រោះ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​និង​ចំណុច​ខ្លះៗនៃ​សៀវភៅ​ប្រចាំ​ឆ្នាំ​ នៅ​ពេល​ញ៉ាំ​អាហារ​ជា​មួយ​គ្នា ដោយ​តាំង​ចិត្ត​អាន​ជា​មួយ​គ្នា​រាល់​ដង​នៅ​ឆ្នាំ​នេះ។

២២ នាទី: «តើ​យើង​នឹង​ធ្វើ​ម្ដង​ទៀត​បាន​ទេ»? (វគ្គ ១​-​១១ បោះ​ពុម្ព​ជា​ភាសា​អង់គ្លេស) សំនួរ​និង​ចម្លើយ។ សូម​រៀប​រាប់​ប្រាប់​គោល​សំខាន់ៗនៃ​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​ក្នុង​រដូវ​ផ្កា​រីក​ពី​ឆ្នាំ​មុន ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ ដូច​ដែល​បាន​រាយ​ការណ៍​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​ ១៩៩៨។ ប្រកាស​ប្រាប់​ចំនួន​ដែល​បាន​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​តាម​តំបន់​ក្នុង​ពេល​នោះ។ សូម​ពិគ្រោះ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​យើង​ទទួល​ពី​ការ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល ហើយ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ខំ​ប្រឹង​បន្ថែម​នេះ​ផ្ដល់​លទ្ធភាព​ក្នុង​ការ​លូត​លាស់​ក្នុង​ក្រុមជំនុំ។ សូម​ផ្ដល់​នូវ​ចំណុច​ការ​រៀប​ចំ​កិច្ច​បំរើ​សំខាន់ៗ ដែល​បាន​គម្រោង​ទុក​តាម​តំបន់​ក្នុង​ខែ​មេសា​និង​ខែ​ឧសភា ដើម្បី​ទំនុក​បំរុង​ឲ្យ​មាន​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ច្រើន​ថែម​ទៀត។ អ្នក​ផ្សាយ​អាច​យក​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ក្រោយ​ពី​កិច្ច​ប្រជុំ។

ចំរៀង​១៩៥ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​មីនា

ចំរៀង​៤៣

៨ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សូម​អញ្ជើញ​អស់​អ្នក​ណា​ដែល​ចាប់​អារម្មណ៍ ដើម្បី​មក​ស្ដាប់​ការ​អធិប្បាយ​សាធារណៈ​ពិសេស​ថ្ងៃ​ទី២៩ ខែ​មីនា។ ការ​អធិប្បាយ​មាន​ចំណង​ជើង «ហេតុ​ដែល​អ្នក​អាច​ទុក​ចិត្ត​លើ​ព្រះ​គម្ពីរ»។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​ប្រចាំ​តំបន់។

២២ នាទី: «តើ​យើង​នឹង​ធ្វើ​ម្ដង​ទៀត​បាន​ទេ»? (វគ្គ ១២​-​១៩ បោះ​ពុម្ព​ជា​ភាសា​អង់គ្លេស) សំនួរ​និង​ចម្លើយ។ សូម​មើល​គុណ​វុឌ្ឍី​សំខាន់ៗសា​ឡើង​វិញ​ក្នុង​សៀវភៅ​កិច្ច​បំរើ​យើង ទំព័រ ១១៣​-​១៤។ សូម​ពន្យល់​នូវ​របៀប​ការ​រៀប​ចំ​ដែល​អ្នក​ត្រួសត្រាយ​ជំនួយ អាច​ប្រុង​ប្រៀប​ខ្លួន​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល។ សូម​អញ្ជើញ​អ្នក​ត្រួសត្រាយ​ជំនួយ​ខ្លះ​ពី​រដូវ​ផ្កា​រីក​មុន​នេះ ឲ្យ​និយាយ​ប្រាប់​នូវ​របៀប​ដែល​ពួក​គេ​បាន​រៀប​ចំ​តារាង ដើម្បី​បំពេញ​សេចក្ដី​តម្រូវ​៦០​ម៉ោង។ តើ​តារាង​ជា​គំរូ​នៅ​ទំព័រ​ចុង​ក្រោយ​នៃ​សន្លឹក​បន្ថែម​មួយ​ណា ដែល​ល្អ​សំរាប់​ពួក​គេ? កាល​ណា​ពេល​វេលា​អនុញ្ញាត​ឲ្យ សូម​រៀប​រាប់​ប្រាប់​ការ​ពិសោធ​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​ ១៩៨៧ ទំព័រ ៤៨​-​៩, ២៤៥​-​៦។ សូម​លើក​ទឹក​ចិត្ត​អ្នក​ផ្សាយ​ឲ្យ​យក​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ក្រោយ​ពី​កិច្ច​ប្រជុំ។

ចំរៀង​២២៤ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៣ ខែ​មីនា

ចំរៀង​៩៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សូម​លើក​ទឹក​ចិត្ត​បុគ្គល​ទាំង​ឡាយ​ឲ្យ​ចាប់​ផ្ដើម​អញ្ជើញ​អ្នក​ណា​ដែល​ចាប់​អារម្មណ៍ ដើម្បី​មក​ប្រជុំ​ពិធី​បុណ្យ​រំឭក ថ្ងៃ​ទី១១ ខែ​មេសា។ បង្ហាញ​សំបុត្រ​អញ្ជើញ ហើយ​ជំរុញ​ឲ្យ​បុគ្គល​ទាំង​ឡាយ​ទទួល​យក​សំបុត្រ​នោះ ហើយ​ចាប់​ផ្ដើម​ចែក​ក្នុង​សប្ដាហ៍​នេះ។ សូម​ប្រកាស​ឈ្មោះ​អ្នក​ណា​ដែល​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​ខែ​មេសា។ សូម​ពន្យល់​ប្រាប់​ថា ការ​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​មិន​ទាន់​យឺត​ពេល​ទេ។ ផ្ដល់​តារាង​សំខាន់ៗទាំង​អស់​នៃ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​បំរើ​សំរាប់​ខែ​មេសា។

២០ នាទី: រៀប​ចំ​ជួយ​បុគ្គល​ថ្មី​សំរាប់​កិច្ច​ផ្សាយ​បំរើ។ ការ​អធិប្បាយ​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ អ្នក​ណា​ដែល​បង្រៀន​ពី​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍ គួរ​តែ​គិត​ដល់​សិស្ស​ដើម្បី​មាន​ចំណែក​ក្នុង​កិច្ច​ផ្សាយ​បំរើ។ ចង្អុល​ប្រាប់​អ្វី​ដែល​បាន​ថ្លែង​ក្នុង​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍ ទំព័រ ២៥២​-​៣ វគ្គ ៩​-​១១។ សូម​មើល​សា​ឡើង​វិញ​នូវ​ការ​ធ្វើ​នេះ​ក្នុង​ប៉មយាម ១៥ វិច្ឆិកា ១៩៨៨ ទំព័រ ១៦​-​១៧ វគ្គ ៧​-​១០ សំរាប់​ជួយ​បុគ្គល​ថ្មីៗណា​ធ្វើ​ជា​អ្នក​ផ្សាយ​ដែល​​មិន​ទាន់​ជ្រមុជ​ទឹក។ សូម​ពិចារណា​មើល​យោបល់​ក្នុង​សន្លឹក​បន្ថែម​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មិថុនា ១៩៩៦ វគ្គ ១៩ ដើម្បី​ជួយ​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ជ្រមុជ​ទឹក​ចាប់​ផ្ដើម​ផ្សាយ។

១៥ នាទី: អ្នក​ចាស់​ទុំ​សូម​មើល​សា​ឡើង​វិញ​នូវ​ពត៌​មាន​ក្នុង​សៀវភៅ​កិច្ច​បំរើ​យើង ទំព័រ ១​ទៅ​ទំព័រ​១៣២ វគ្គ ២។

ចំរៀង​៤៧ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣០ ខែ​មីនា

ចំរៀង​២៩

១២ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ រំឭក​បុគ្គល​ទាំង​ឡាយ​ឲ្យ​ដាក់​របាយ​ការណ៍​កិច្ច​ផ្សាយ​សំរាប់​ខែ​មីនា។ បង្ហាញ​ទស្សនាវដ្ដី​ថ្មីៗ ផ្ដល់​យោបល់​មួយ​ណា​ដែល​យក​អត្ថបទ​សំខាន់ៗ ពេល​ផ្ដល់​ទស្សនាវដ្ដី ហើយ​សម្ដែង​ប្រាប់​ចំណុច​ពិសេស​និយាយ​ខ្លះៗ។ សូម​មើល​សា​ឡើង​វិញ​នូវ​សេចក្ដី «រំឭក​ពិធី​បុណ្យ​រំឭក» រួច​មក ពិគ្រោះ​ការ​រៀប​ចំ​ពិធី​បុណ្យ​រំឭក​ប្រចាំ​តំបន់។ បុគ្គល​ទាំង​ឡាយ​គួរ​តែ​ធ្វើ​ការ​រៀប​ចំ​ចុង​ក្រោយ ដើម្បី​ជួយ​សិស្ស​និង​អ្នក​ណា​ដែល​ចាប់​អារម្មណ៍​ចង់​មក។ រំឭក​បុគ្គល​ទាំង​ឡាយ​កុំ​ឲ្យ​ភ្លេច​អាន​ព្រះ​គម្ពីរ​ពិធី​បុណ្យ​រំឭក​តាម​តារាង​សំរាប់​ថ្ងៃ​ទី៦​-​១១ ខែ​មេសា​ឲ្យ​សោះ ដូច​បាន​កត់​ទុក​ក្នុង​កូន​សៀវភៅ​ពិចារណា​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ។

១៣ នាទី: «ពួក​កូន​ក្មេង​អើយ—អ្នក​ជា​សេចក្ដី​អំណរ​របស់​ពួក​យើង»! សំនួរ​និង​ចម្លើយ។ ថ្លែង​ប្រាប់​នូវ​ការ​ពិសោធ​ពី​ប៉មយាម ១ សីហា ១៩៨៧ ទំព័រ ២៥។

២០ នាទី: របៀប​ដែល​អាច​ប្រយុទ្ធ​ការ​នឿយ​ហត់​ខាង​វិញ្ញាណ។ អ្នក​ចាស់​ទុំ​ពីរ​នាក់​ពិគ្រោះ​ប្រអប់​ក្នុង​ប៉មយាម ១៥ មករា ១៩៨៦ ទំព័រ ១៩។ ចំពោះ​«រោគ​លក្ខណៈ​នៃ​ការ​នឿយ​ហត់»​និ​មួយៗ ពន្យល់​ពី​បទ​គម្ពីរ​នូវ​របៀប​ដែល​បុគ្គល​អាច​មាន​ប្រយោជន៍ ពី​«ជំនួយ​ដើម្បី​ការ​អត់ធន់»។ រួច​ហើយ​សម្ភាសន៍​អ្នក​ផ្សាយ​ពីរ​នាក់ ជា​អ្នក​ផ្ដល់​ចម្លើយ​នូវ​របៀប​អនុវត្តន៍​នៃ​ចំណុច​បែប​ហ្នឹង ដែល​បាន​ជួយ​ពួក​គេ​ដើម្បី​ថែទាំ​កម្លាំង​ខាង​វិញ្ញាណ។

ចំរៀង​១៤០ និង​ការ​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក