ពួកក្មេងៗអើយ—អ្នកជាប្រភពនៃសេចក្ដីអំណររបស់ពួកយើង!
១ ក្មេងប្រុសនិងក្មេងស្រី តើអ្នកដឹងនូវក្រិត្យវិន័យរបស់ព្រះយេហូវ៉ាទេ ដែលថាបានរួមបញ្ចូលអ្នកក្នុងកម្មវិធីនៃក្រុមជំនុំ? (ចោទិយកថា ៣១:១២; ទំនុកដំកើង ១២៧:៣) គឺជាសេចក្ដីអំណរដែលបានអ្នករួមជាមួយនឹងយើង កាលដែលយើងថ្វាយបង្គំព្រះយេហូវ៉ាជាមួយគ្នា! អ្នកធ្វើឲ្យចិត្តយើងមានការកក់ក្ដៅណាស់ ពេលដែលអ្នកអង្គុយយ៉ាងស្ងៀមនៅឯកិច្ចប្រជុំ ហើយប្រុងស្ដាប់យ៉ាងយកចិត្តទុកដាក់។ ជាពិសេសធ្វើឲ្យយើងសប្បាយចិត្តណាស់ ពេលដែលអ្នកខំប្រឹងតបឆ្លើយចម្លើយដោយពាក្យខ្លួនឯង។ ក្រុមជំនុំទាំងអស់សប្បាយរីករាយក្រៃលែង ពេលដែលឃើញអ្នកសម្ដែងការអធិប្បាយសាលាកិច្ចបំរើព្រះធិបតេយ្យ ពេលដែលអ្នកយកចិត្តទុកដាក់ទៅផ្សាយជាមួយយើង ហើយពេលដែលយើងបានឮថា អ្នកធ្វើទីបន្ទាល់យ៉ាងអង់អាចជាមួយសិស្សនិងគ្រូបង្រៀន។—ទំនុកដំកើង ១៤៨:១២, ១៣
២ យើងចង់ឲ្យអ្នកដឹងថា យើងពេញចិត្តនឹងអ្នកណាស់ ពេលដែលយើងឃើញអ្នកមានរបៀបរបបល្អ សំលៀកបំពាក់ស្អាតបាត មារយាទត្រឹមត្រូវរបស់អ្នក ហើយនឹងការកោតខ្លាចដល់មនុស្សចាស់ទុំ។ សេចក្ដីអំណររបស់យើងកាន់តែប្រសើរឡើង ជាពិសេសពេលដែលអ្នកសម្ដែងថាអ្នក ‹នឹកចាំពីព្រះដ៏បង្កើតខ្លួន› ដោយចេះកំណត់គោលបំណងព្រះធិបតេយ្យសំរាប់ខ្លួនឯង។—សាស្ដា ១២:១; ទំនុកដំកើង ១១០:៣
៣ សូមប្រាប់ឲ្យយើងដឹងអំពីគោលបំណងរបស់អ្នក: ក្មេងប្រុសអាយុប្រាំបីឆ្នាំម្នាក់បានប្រាប់អ្នកត្រួតពិនិត្យតំបន់៖ ‹មុនបង្អស់ខ្ញុំចង់ធ្វើបុណ្យជ្រមុជទឹក រួចហើយខ្ញុំចង់ជួយក្រុមជំនុំខាងប្រព័ន្ធសម្លេង ហើយជួយខាងប្រើមីក្រូ ជាអ្នកមើលការ ជួយបន្ទប់សៀវភៅ អានតាមក្រុមសិក្សានិងការសិក្សាប៉មយាម។ ក្រោយមកខ្ញុំចង់ធ្វើជាអ្នកងារជំនួយ រួចហើយជាអ្នកចាស់ទុំ។ ខ្ញុំចង់ធ្វើជាអ្នកត្រួសត្រាយពេញពេល ហើយទៅសាលាត្រួសត្រាយពេញពេលដែរ។ ក្រោយមកខ្ញុំចង់ទៅបេតអែល ធ្វើជាអ្នកត្រួតពិនិត្យមណ្ឌល ឬជាអ្នកត្រួតពិនិត្យតំបន់›។ តើនេះមិនមែនជាសេចក្ដីអបអរដ៏ល្អដែលគាត់បានបង្ហាញលើឯកសិទ្ធិនៃការបំរើព្រះទេឬ!
៤ កាលណាអ្នកលូតលាស់ខាងរូបកាយនិងវិញ្ញាណ យើងសប្បាយរីករាយដោយឃើញអ្នកបានសម្រេចគោលបំណងរបស់អ្នក។ (ប្រៀបធៀប លូកា ២:៥២) រៀងរាល់ឆ្នាំ ពួកក្មេងៗរាប់ពាន់នាក់ធ្វើជាអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹក រួចហើយអ្នកមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីជ្រមុជទឹក ជាអ្នកថ្វាយខ្លួនបំរើព្រះយេហូវ៉ា។ សេចក្ដីរីករាយរបស់យើងកាន់តែចំរើនឡើង បន្ទាប់ពីយើងឃើញអ្នកយកឱកាសធ្វើជាអ្នកត្រួសត្រាយជំនួយ ហើយព្រមទាំងធ្វើកិច្ចបំរើពេញពេល។ ពិតមែនហើយ ក្មេងៗអើយ អ្នកជាសេចក្ដីអំណរ ហើយជាប្រភពដ៏អស្ចារ្យនៃការសរសើរព្រះវរបិតារបស់យើង។ សូមឲ្យព្រះយេហូវ៉ាប្រទានពរយ៉ាងវិសេសដល់អ្នកចុះ!—សុភាសិត ២៣:២៤, ២៥