កិច្ចបំរើយើង—ជាការសម្ដែងនៃសេចក្ដីស្រឡាញ់ដ៏ពិតមួយ
១ ដោយសារកិច្ចបំរើរបស់យើង យើងបង្ហាញឲ្យឃើញនូវការស្ដាប់បង្គាប់ដល់បញ្ញត្តពីរដ៏សំខាន់ជាទីបំផុត។ (ម៉ាថាយ ២២:៣៧-៣៩) សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា ជំរុញទឹកចិត្តយើងឲ្យទៅនិយាយយ៉ាងវិជ្ជមានអំពីទ្រង់។ សេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកជិតខាង ទាញទឹកចិត្តយើងឲ្យទៅលើកទឹកចិត្តគេឲ្យស្វែងរកចំណេះនៃព្រះហឫទ័យព្រះ និងគោលបំណង ដើម្បីដូចយើងអញ្ចឹង ពួកគេអាចមានសេចក្ដីស្រឡាញ់ដល់ព្រះយេហូវ៉ា ហើយប្រុងប្រៀបគេសំរាប់រង្វាន់នៃជីវិតដ៏អស់កល្បជានិច្ច។ ហេតុដូច្នេះ ដោយសារកិច្ចបំរើរបស់យើង យើងគោរពប្រតិបត្ដិព្រះនាមព្រះយេហូវ៉ា ហើយចែកសេចក្ដីសង្ឃឹមខាងព្រះរាជាណាចក្រដែលរកតម្លៃដាក់គ្មាន ជាមួយអ្នកជិតខាងយើង។ ត្រូវហើយ កិច្ចបំរើរបស់យើង គឺជាការសម្ដែងនៃសេចក្ដីស្រឡាញ់ដ៏ពិតមួយចំពោះព្រះនិងមនុស្សជាតិ។
២ សេចក្ដីស្រឡាញ់របស់យើងទាក់ទាញចិត្តយើងឲ្យទៅនិយាយដល់មនុស្សទាំងអស់ នៅគ្រប់កាលៈទេសៈ។ (កូរិនថូសទី១ ៩:២១-២៣) ដើម្បីប្រៀបប្រដូច: អ្នកចាស់ទុំគ្រីស្ទានម្នាក់ឡើងយន្តហោះហើយបានអង្គុយក្បែរសង្ឃកាតូលិករ៉ូម៉ាំងម្នាក់។ អ្នកចាស់ទុំទាញចិត្តសង្ឃដោយសួរសំនួរដ៏ប៉ិនប្រសប់ខ្លះៗ រួចហើយក៏សំដៅការពិគ្រោះអំពីព្រះរាជាណាចក្រ។ ដល់ពេលសង្ឃចុះពីយន្តហោះ គាត់បានទទួលយកសៀវភៅពីរក្បាលរបស់យើង។ ជាលទ្ធផលដ៏ល្អមែន ចំពោះការសម្ដែងនៃសេចក្ដីស្រឡាញ់ដ៏ពិតមួយចំពោះអ្នកជិតខាងរបស់គាត់!
៣ សេចក្ដីស្រឡាញ់ទាក់ទាញចិត្តយើងឲ្យទៅផ្សាយ: អ្នកណាដែលមានចំណែកក្នុងកិច្ចបំរើត្រួសត្រាយជំនួយនិងកិច្ចបំរើត្រួសត្រាយពេញពេល គឺពិតជាសម្ដែងនៃសេចក្ដីស្រឡាញ់ដ៏ពិតចំពោះព្រះនិងអ្នកជិតខាង។ ពួកអ្នកត្រួសត្រាយពេញពេលលះបង់ពេលវេលានិងកម្លាំងរបស់គេ ដើម្បីជួយអ្នកដទៃខាងវិញ្ញាណ។ តើអ្វីជំរុញទឹកចិត្តពួកគេឲ្យទៅធ្វើយ៉ាងនេះ? អ្នកត្រួសត្រាយពេញពេលម្នាក់និយាយថា៖ «ខ្ញុំដឹងថា សេចក្ដីស្រឡាញ់គឺជាផលផ្លែនៃវិញ្ញាណរបស់ព្រះ។ ដូច្នេះ បើគ្មានសេចក្ដីស្រឡាញ់ទេ នោះខ្ញុំមិននៅក្នុងសេចក្ដីពិតទេ ម្យ៉ាងទៀត ខ្ញុំមិនអាចមានការជោគជ័យជាអ្នកត្រួសត្រាយបានឡើយ។ សេចក្ដីស្រឡាញ់ទាញចិត្តខ្ញុំឲ្យយកចិត្តទុកដាក់នឹងមនុស្ស ដែលដឹងនូវសេចក្ដីត្រូវការរបស់គេ ហើយខ្ញុំអបអរចំពោះមនុស្សណាដែលចាប់អារម្មណ៍នឹងសេចក្ដីស្រឡាញ់»។ ព្រះយេស៊ូបានសម្ដែងសេចក្ដីស្រឡាញ់បែបនេះចំពោះមនុស្ស។ នៅពេលមួយទ្រង់និងសិស្សដ៏អស់កម្លាំងរបស់ទ្រង់ បានយាងទៅកន្លែងមួយ ដើម្បី«ឈប់សំរាកបន្ដិច» តែពួកបណ្ដាជនបានទៅដល់ទីនោះមុន។ តើព្រះយេស៊ូបានធ្វើអ្វី? «ទ្រង់មានព្រះហឫទ័យក្ដួលអាណិតដល់គេ» ទ្រង់ក៏ទុកសេចក្ដីត្រូវការផ្ទាល់ខ្លួនរបស់ទ្រង់មួយឡែក ដើម្បី«បង្រៀនគេពីសេចក្ដីជាច្រើន»។—ម៉ាកុស ៦:៣០-៣៤
៤ ទោះជាមនុស្សមិនទទួលដំណឹងល្អដែលយើងបានប្រាប់គេក៏ដោយ តែយើងមានអំណរក្នុងចិត្ត ដែលបានដឹងថា យើងបានធ្វើយ៉ាងអស់ពីសមត្ថភាព ដោយព្រោះសេចក្ដីស្រឡាញ់ដើម្បីជួយគេឲ្យទទួលសេចក្ដីសង្គ្រោះ។ នៅទីបំផុត ពេលដែលយើងទាំងអស់គ្នាបានជំនុំជំរះដោយព្រះគ្រីស្ទ យើងនឹងសប្បាយរីករាយ ដែលយើងបានសម្ដែងសេចក្ដីស្រឡាញ់ដ៏ពិត ដោយ‹បំពេញកិច្ចបំរើខ្លួនគ្រប់ជំពូក›។—ធីម៉ូថេទី២ ៤:៥