បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/៩៨ ទំ. ២
  • ការប្រជុំអប់រុំបំរើសំរាប់ខែឧសភា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការប្រជុំអប់រុំបំរើសំរាប់ខែឧសភា
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៤ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​ឧសភា
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/៩៨ ទំ. ២

ការ​ប្រជុំ​អប់​រុំ​បំរើ​សំរាប់​ខែ​ឧសភា

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៤ ខែ​ឧសភា

ចំរៀង​១០

៨ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សូម​ជ្រើសរើស​សេចក្ដី​ជូន​ដំណឹង​ពី កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ ដំណឹង​​ព្រះ​ធិបតេយ្យ។

១៥ នាទី: «វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​យើង»។ សំនួរ​និង​ចម្លើយ។ ពេល​យក​វគ្គ​៣​មក​ពិគ្រោះ សូម​រួម​បញ្ចូល​សេចក្ដី​ដក​ស្រង់​ពី​សៀវភៅ​ប្រចាំ​ឆ្នាំ​ ១៩៩៨។

២២ នាទី: «ការ​ជ្រើសរើស​អត្ថបទ ដើម្បី​ធ្វើ​ឲ្យ​ត្រូវ​ចិត្ត​នៃ​ការ​ចាប់​អារម្មណ៍​របស់​មនុស្ស»។ សូម​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​ចំណុច​សំខាន់ៗក្នុង​អត្ថបទ។ សូម​ពន្យល់​ថា ទស្សនាវដ្ដី​ចាស់​ដែល​នៅ​មាន​សភាព​ល្អ ក៏​អាច​ប្រើ​តាម​របៀប​នេះ។ សូម​អញ្ជើញ​អ្នក​ផ្សាយ​ខ្លះ​ឲ្យ​ថ្លែង​ប្រាប់​អំពី​អត្ថបទ​អ្វី ដែល​គេ​បាន​ប្រើ​ហើយ​មាន​លទ្ធផល​ល្អ។ សូម​បង្ហាញ​ការ​ហាត់​និយាយ​ក្នុង​វគ្គ​៦។

ចំរៀង​២១២ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​ឧសភា

ចំរៀង​១៩៧

៨ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សេចក្ដី​រាយ​ការណ៍​អំពី​គណនី។

១២ នាទី: «តើ​អ្នក​មាន​គ្រោង​ការណ៍​អ្វី​ខ្លះ​សំរាប់​រដូវ​ក្ដៅ»? អ្នក​ចាស់​ទុំ​ម្នាក់​ពិគ្រោះ​ជា​មួយ​អ្នក​ផ្សាយ​ពីរ​ឬ​បី​នាក់ អំពី​គម្រោង​ការណ៍​សំរាប់​ខែ​ខាង​មុខ​នេះ។ (សូម​ប្រែប្រួល​អត្ថបទ​ក្នុង​ភាសា​អង់គ្លេស ដើម្បី​ឲ្យ​សម​នឹង​កាលៈទេសៈ​ប្រចាំ​តំបន់)។ ពួក​គេ​ពិនិត្យ​មើល​ការ​រៀប​ចំ​សំរាប់​ការ​ចូល​រួម​មហា​សន្និបាត ការ​បន្ថែម​កម្មវិធី​ផ្សាយ ពេល​វិស្សមកាល ហើយ​ទៅ​លេង​មិត្ត​និង​ញាតិ​សន្ដាន។ ពួក​អ្នក​ទាំង​ឡាយ​យល់​ស្រប​ថា ពួក​គេ​នឹង​មិន​ភ្លេច​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន កិច្ច​ប្រជុំ ឬ​កិច្ច​ផ្សាយ​បំរើ។ ហើយ​សូម​ពន្យល់​នូវ​របៀប​ដែល​ពួក​អ្នក​មាន​គ្រោង​ការណ៍ ដើម្បី​រក្សា​ទុក​ទំរង់​ព្រះ​ធិបតេយ្យ​ឲ្យ​បាន​ល្អ។

២៥ នាទី: «មហា​សន្និបាត​តាម​តំបន់​និង​មហា​សន្និបាត​អន្តរជាតិ ‹ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ› ១៩៩៨» (វគ្គ​១​-​១៧ ជា​ភាសា​អង់គ្លេស)។ សំនួរ​និង​ចម្លើយ។ សូម​អាន​វគ្គ ១១​និង​១២។ សូម​បញ្ជាក់​នូវ​សារៈ​សំខាន់​ពី​បទ​គម្ពីរ​ឲ្យ នៃ​ការ​រក្សា​​សំលៀក​បំពាក់​និង​ចរិយា​ជា​គ្រីស្ទាន​ដ៏​សមរម្យ​របស់​យើង ហើយ​នៃ​ការ​មើល​ខុស​ត្រូវ​លើ​កូន​របស់​យើង។

ចំរៀង​៤៨ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​ឧសភា

ចំរៀង​១៤១

៨ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សូម​ប្រកាស​ការ​រៀប​ចំ​កិច្ច​ផ្សាយ​ពិសេស​សំរាប់​ថ្ងៃ​ទី២៥ ខែ​ឧសភា។

១៥ នាទី: «តើ​អ្នក​មាន​‹បន្លា​មួយ​ក្នុង​សាច់​ឈាម›​ទេ»? សំនួរ​និង​ចម្លើយ។ សូម​​ពិគ្រោះ​«សំនួរ​ពី​អ្នក​អាន»​ពី​ប៉មយាម ១៥ វិច្ឆិកា ១៩៨៧ ទំព័រ ២៩។

២២ នាទី: «មហា​សន្និបាត​តាម​តំបន់​និង​មហា​សន្និបាត​អន្តរជាតិ ‹ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ› ១៩៩៨»។ (វគ្គ​១៨​-​២៤ ជា​ភាសា​អង់គ្លេស)។ សំនួរ​និង​ចម្លើយ។ សូម​អាន​វគ្គ​១៨ និង​បទ​គម្ពីរ​ដែល​កត់​មក​នោះ។ សូម​បញ្ជាក់​អំពី​របៀប​រាប​រយ និង​ការ​យោគ​យល់​គ្នា ជា​ពិសេស​អំពី​ការ​រក​កៅអី​អង្គុយ។ បញ្ចប់​ដោយ​ការ​​អធិប្បាយ​ដ៏​សង្ខេប «ការ​រំឭក​អំពី​មហា​​សន្និបាត»។

ចំរៀង​១៣៩ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​ឧសភា

ចំរៀង​១៣៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​ប្រចាំ​តំបន់។

២០ នាទី: មូលហេតុ​ដែល​ខ្ញុំ​អបអរ​កិច្ច​ប្រជុំ​ក្រុមជំនុំ។ អ្នក​ចាស់​ទុំ​រៀប​ចំ​ការ​ពិគ្រោះ​ជា​ក្រុម​នៃ​ដែល​មក​ប្រជុំ​ជា​រឿយៗ ដែល​តំណាង​ក្នុង​ក្រុមជំនុំ​មួយ​ចំនួន រួម​បញ្ចូល​ដូច​ជា​អ្នក​រៀប​ការ មនុស្ស​ចាស់​ម្នាក់ និង​ក្មេង​ជំទង់​ម្នាក់។ ពួក​គេ​សម្ដែង​យោបល់​នូវ​មូលហេតុ ដែល​ពួក​គេ​តែង​តែ​ទៅ​ឯ​កិច្ច​ប្រជុំ: ការ​សេពគប់​ល្អ ការ​បង្រៀន​ខាង​ព្រះ ហើយ​ផ្ដល់​ឱវាទ​ល្អ ដែល​ជួយ​ពួក​គេ​ឲ្យ​ប្រឈម​ដោះ​ស្រាយ​នឹង​បញ្ហា​ប្រចាំ​ថ្ងៃ ហើយ​ជួយ​ឲ្យ​មុត​មាំ​ខាង​ខាង​វិញ្ញាណ។ បញ្ជាក់​នូវ​ការ​សរសើរ​ដែល​យើង​ទាំង​ឡាយ​ទទួល​ពរ ដោយ​ទៅ​កិច្ច​ប្រជុំ​ជា​រឿយៗ

ចំរៀង​២២២ និង​ការ​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក