ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែកក្កដា
ចំរៀង ១១០
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបំរើព្រះរាជាណាចក្រយើង។ និយាយអំពីរបាយការណ៍នៃកិច្ចផ្សាយបំរើក្នុងខែមេសាសំរាប់ប្រទេសនិងក្រុមជំនុំតាមតំបន់។ ដំណឹងព្រះធិបតេយ្យ។
១៥ នាទី: «ជាការល្អមែនក្នុងការទៅកិច្ចប្រជុំជារឿយៗ»! សំនួរនិងចម្លើយ។ សូមរួមបញ្ចូលសេចក្ដីដកស្រង់ពីទស្សនាវដ្ដីភ្ញាក់រឭក! ៨ មិថុនា ១៩៨៨ ទំព័រ ១៩-២១ (ភាសាអង់គ្លេស) ដើម្បីលើកទឹកចិត្តយុវជនឲ្យទៅកិច្ចប្រជុំជារឿយៗ។
២០ នាទី: «អ្នកជិតខាងរបស់យើងត្រូវការឮអំពីដំណឹងល្អ»។ រៀបចំឲ្យអ្នកផ្សាយដែលមានសមត្ថភាពពីរឬបីនាក់ ក្នុងរបៀបប្រគល់សៀវភៅស្តើងខ្លះៗ ដែលក្រុមជំនុំនៅមាន។ ចូរពន្យល់នូវមូលហេតុដែលសៀវភៅស្តើង មានប្រសិទ្ធិភាពតាមកន្លែងផ្សាយប្រចាំតំបន់។ សូមបញ្ជាក់នូវគោលបំណងនៃការចាប់ផ្ដើមការសិក្សាព្រះគម្ពីរក្នុងសៀវភៅស្តើងតម្រូវ ឬសៀវភៅចំណេះ។ សូមបង្ហាញការទៅជួបលើកទីមួយ ហើយបន្ទាប់មកការត្រឡប់ទៅជួបម្ដងទៀត ហើយផ្ដល់ការសិក្សាព្រះគម្ពីរ។ សូមកុំភ្លេចនិយាយអំពីការរៀបចំខាងវិភាគទាន។
ចំរៀង៧៣ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែកក្កដា
ចំរៀង ១១៦
១០ នាទី: សេចក្ដីជូនដំណឹងតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ សូមលើកទឹកចិត្តអ្នកទាំងឡាយ ឲ្យគិតអំពីការចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយកំឡុងខែសីហា កាលដែលមានប្រាំសប្ដាហ៍។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
២០ នាទី: តើវិញ្ញាណនៃលោកីយ៍កំពុងតែបំពុលអ្នកឬ? ការអធិប្បាយដោយអ្នកចាស់ទុំ ដែលបានដកស្រង់ពីប៉មយាម ១ តុលា ១៩៩៧ ទំព័រ ២៥-៩។
ចំរៀង ១៨២ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែកក្កដា
ចំរៀង១៨
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ចូរពិនិត្យមើលប្រអប់ដែលមានចំណងជើងថា «មួយលាន»!
១២ នាទី: «ទស្សនកិច្ចដែលធ្វើឲ្យមានពរ»។ ការពិគ្រោះរវាងអ្នកចាស់ទុំពីរនាក់។ សូមពន្យល់គោលបំណងនៃទស្សនកិច្ច ដូចដែលបានពិនិត្យក្នុងប៉មយាម ១៥ កញ្ញា ឆ្នាំ១៩៩៣ ទំព័រ ២០-៣។ សូមលើកទឹកចិត្តក្រុមជំនុំយ៉ាងកក់ក្ដៅ ដើម្បីសង្ឃឹមចំពោះទស្សនកិច្ចរបស់អ្នកចាស់ទុំ។
២៥ នាទី: «កិច្ចបំរើជាអ្នកត្រួសត្រាយពេញពេល—តើជាសំរាប់អ្នកឬ»? (វគ្គ ១-១៤) អ្នកត្រួតពិនិត្យកិច្ចបំរើចាប់ផ្ដើមដោយការនិយាយដ៏សង្ខេប លើកទឹកចិត្តអ្នកទាំងឡាយ ដើម្បីគិតអំពីធ្វើជាអ្នកត្រួសត្រាយពេញពេល។ រួចហើយគាត់ពិគ្រោះសំនួរ ១, រួមបញ្ចូលពត៌មាន «គំនិតដ៏ខ្នះខ្នែងខាងត្រួសត្រាយពេញពេល» ក្នុងសៀវភៅប្រចាំឆ្នាំ ១៩៩៨ ទំព័រ ១០៤-៥។ សមាជិកពីរឬបីនាក់ណាដែលធ្លាប់មានការពិសោធន៍ជាអ្នកត្រួសត្រាយពេញពេល ឡើងវេទិការជាមួយគាត់ដើម្បីពិគ្រោះសំនួរ ២។ ពួកគេផ្ដល់ទស្សនៈដ៏ប្រសិទ្ធិភាពពិតៗ ដែលអាចធ្វើជាអ្នកត្រួសត្រាយខាងផ្លូវកាយទៅបាន។ រួចមក ឪពុកម្ដាយពីរនាក់ចូលរួមពួកគេដើម្បីពិគ្រោះសំនួរ ៣។ ពួកគេផ្ដល់មូលហេតុដ៏វិជ្ជមាន ដែលពួកយុវជនទាំងឡាយគួរគិតឲ្យបានច្បាស់លាស់ អំពីការងារខាងកិច្ចបំរើពេញពេល។ សូមលើកទឹកចិត្តអ្នកទាំងឡាយឲ្យមកឯការប្រជុំអប់រំកិច្ចបំរើ នៅសប្ដាហ៍បន្ទាប់ ដែលនឹងពិគ្រោះសំនួរដែលនៅសល់។
ចំរៀង ៨០ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែកក្កដា
ចំរៀង១៥៥
១៥ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ រំឭកបុគ្គលទាំងឡាយឲ្យដាក់របាយការណ៍កិច្ចផ្សាយសំរាប់ខែកក្កដា។ សូមប្រកាសការរៀបចាំកិច្ចផ្សាយសំរាប់សប្ដាហ៍ទីមួយក្នុងខែសីហា ហើយសូមលើកទឹកចិត្តបុគ្គលទាំងឡាយឲ្យចូលរួម។ សូមពិគ្រោះ «កម្មវិធីសន្និបាតតាមមណ្ឌលថ្មី»។
៣០ នាទី: «កិច្ចបំរើជាអ្នកត្រួសត្រាយពេញពេល—តើជាសំរាប់អ្នកឬ»? (វគ្គ១៥-២៥) ការអធិបាយនិងការពិគ្រោះធ្វើដោយអ្នកចាស់ទុំ។ រៀបចំទុកពីមុនឲ្យមានអ្នកត្រួសត្រាយពេញពេល ហើយអ្នកណាដែលធ្លាប់ធ្វើជាអ្នកត្រួសត្រាយពេញពេលពីមុនមក ឲ្យឆ្លើយអស់ពីដួងចិត្តក្នុងសំនួរ ៤-៥។ ពួកគេបញ្ជាក់នូវសេចក្ដីត្រូវការឲ្យមានតារាងល្អហើយការឲ្យជាប់តាមតារាងនោះ ផ្ដល់ឧទាហរណ៍នូវតារាងកិច្ចបំរើរាល់សប្ដាហ៍ដែលមានប្រសិទ្ធិភាព។ អ្នកចាស់ទុំបញ្ចប់ដោយការអធិបាយដ៏លើកទឹកចិត្ត ដែលឆ្លើយសំនួរ ៦។ ការចាប់ផ្ដើមនៃកិច្ចបីរើប្រចាំឆ្នាំថ្ងៃទី១ ខែកញ្ញា គឺជាពេលដ៏ល្អចំពោះអ្នកត្រួសត្រាយពេញពេលថ្មី ដើម្បីចាប់ផ្ដើមកិច្ចបំរើពេញពេលរបស់គេ។ ប័ណ្ណចុះឈ្មោះអាចយកពីសមាជិកគណៈកម្មាធិការខាងកិច្ចបំរើណានៃក្រុមជំនុំ។
ចំរៀង ៥១ និងការអធិស្ឋានបញ្ចប់។