សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែ សីហា: សៀវភៅស្តើងណាដែលមាន៣២ទំព័រ អាចយកមកប្រើបាន: តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម្យ និង តើអ្វីជាគោលបំណងនៃជីវិត?—តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? សៀវភៅស្តើងវិញ្ញាណនៃមនុស្សស្លាប់—តើអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? អាចប្រើជាឧបករណ៍ផ្សាយបាន។ កញ្ញា: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ តុលា: ការជាវទស្សនាវដ្ដីប៉មយាម។ វិច្ឆិកា: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។
▪ ប័ណ្ណសំរាប់ប្រើក្នុងកំឡុងកិច្ចបំរើប្រចាំឆ្នាំ១៩៩៩ នោះបានត្រូវផ្ញើទៅតាមក្រុមជំនុំនិមួយៗ។ សូមប្រើប័ណ្ណនេះឲ្យចេះប្រុងប្រយ័ត្នផង។ ត្រូវប្រើប័ណ្ណទាំងនេះតាមបំណងដែលបានគ្រោងទុកមកប៉ុណ្ណោះ។
▪ ក្រុមជំនុំគួរតែចាប់ផ្ដើមស្នើសុំប្រក្រតិទិនឆ្នាំ១៩៩៩នៃស្មរបន្ទាល់ព្រះយេហូវ៉ា ជាមួយនឹងការស្នើសុំប្រកាសនវត្ថុក្នុងខែកញ្ញា។ ប្រក្រតិទិននឹងមានជាភាសាអាល់បានី អារ៉ាប់ អាម៉េនី ចិន ក្រូអាស៊ី ឆេកូស្លូវ៉ាគី ដាណាម៉ាក ហូលឡង់ អង់គ្លេស បារាំង អាល្លឺម៉ង់ ក្រិក ហុងហ្គ្រី អ៊ីតាលី ជប៉ុន កូរ៉េ ន័រវ៉ែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី រុស្ស៊ី ស៊ើបៀន អេស្ប៉ាញ ស៊្វិដិន ទួរគី និងអ៊ុយក្រែន។