ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែសីហា
ចំរៀង២១៦
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបំរើព្រះរាជាណាចក្រ។ និយាយអំពីសេចក្ដីរាយការណ៍នៃកិច្ចផ្សាយក្នុងខែឧសភាសំរាប់ក្រុមជំនុំប្រចាំតំបន់។
១៥ នាទី: «តើខែសីហានឹងទៅជាខែដ៏ឧត្តមបានទេ»? សំនួរនិងចម្លើយ។ សូមលើកទឹកចិត្តអ្នកទាំងឡាយ ឲ្យចូលរួមផ្សាយក្នុងកំឡុងខែសីហា ហើយរៀងរាល់ខែនៃកិច្ចបំរើប្រចាំឆ្នាំថ្មី។
២០ នាទី: «សូមប្រើសៀវភៅស្តើងដើម្បីទាក់ទាញចិត្តគំនិតមនុស្ស»។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់។ សូមពិនិត្យសៀវភៅស្តើងសាឡើងវិញ ដែលបានបោះពុម្ពពីឆ្នាំមុនៗនេះ ដើម្បីប្រាប់មនុស្សឲ្យដឹងអំពីរឿងបទគម្ពីរដ៏សំខាន់ៗ។ (សូមមើលលិបិក្រមប្រកាសនវត្ថុប៉មយាម ឆ្នាំ១៩៨៦-១៩៩៥ ទំព័រ ៦៥២-៣) ផ្ដល់ចំណុចសំខាន់ៗពីសៀវភៅស្តើងថ្មីៗ ហើយពិគ្រោះថាអ្នកណាខ្លះ នឹងមានការចាប់អារម្មណ៍ទទួលយកសៀវភៅស្តើងនេះ។ សូមបង្ហាញការហាត់និយាយមួយឬពីរ ព្រមទាំងនិយាយអំពីវិភាគទានផង។
ចំរៀង១៩១ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែសីហា
ចំរៀង១២៧
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ និយាយអំពីគោលបំណងនៃអ្នកផ្សាយគ្រប់រូបក្នុងកំឡុងខែសីហា។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
២០ នាទី: «យុវជន—សូមយកប្រយោជន៍នៃការសិក្សានៅសាលារៀន»។ សំនួរនិងចម្លើយ។ រួមបញ្ចូលនឹងការពិគ្រោះទស្សនាវដ្ដី ភ្ញាក់រឭក! ៨ មេសា ១៩៩២ ទំព័រ១៧-១៩ និង ប៉មយាម ១៥ កក្កដា ១៩៩១ ទំព័រ២៣-៦
ចំរៀង៣៧ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែសីហា
ចំរៀង១៦៣
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមអញ្ជើញបងប្អូនឲ្យនិយាយដ៏សង្ខេបនូវរបៀបយកឈ្មោះនិងអាស័យដ្ឋាននៃបុគ្គលណាដែលបានធ្វើបន្ទាល់តាមផ្លូវ តាមសួន ឬកន្លែងណាដែលត្រូវត្រឡប់ទៅជួបអ្នកដែលចាប់អារម្មណ៍។
៣៥ នាទី: «ការមើលទៅមុខលើកិច្ចការបញ្ចុះបញ្ចូលសិស្ស» ការអធិប្បាយដែលដកស្រង់ចេញពីភាសាអង់គ្លេស។ សូមអានវគ្គ ៥, ១០, និង១១ សូមពិនិត្យនូវរបៀបដែលកិច្ចការខាងការសិក្សាព្រះគម្ពីរ មានការរីកចំរើនតាមតំបន់។ សូមលើកទឹកចិត្តអ្នកទាំងឡាយ ដែលបង្រៀនព្រះគម្ពីរឲ្យមានការបង្រៀនដ៏ប្រសើរឡើង ដោយអនុវត្តតាមឱវាទពីសន្លឹកបន្ថែមកិច្ចបំរើព្រះរាជាណាចក្រយើង ខែមិថុនា ១៩៩៦។ សូមមើលចំណុចសំខាន់ៗហើយជាពិសេសវគ្គ ៥និង២៥នៃសន្លឹកបន្ថែមសាឡើងវិញ។
ចំរៀង១០៨ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែសីហា
ចំរៀង២១៣
១២ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ដោយខែសីហាមានតែសប្ដាហ៍មួយទៀតប៉ុណ្ណោះ សូមលើកទឹកចិត្តអ្នកទាំងឡាយ ឲ្យចូលរួមក្នុងកិច្ចបំរើមុនចប់ខែ។ ពិនិត្យសាឡើងវិញ «កម្មវិធីសន្និបាតពិសេសថ្មី»។
១៨ នាទី: របៀបខំព្យាយាមក្នុងកិច្ចបំរើត្រួសត្រាយ។ ការអធិប្បាយដែលដកស្រង់ពីប៉មយាម ១៥ កញ្ញា ១៩៩៣ ទំព័រ ២៨-៣១។ សូមធ្វើសម្ភាសន៍អ្នកត្រួសត្រាយម្នាក់ណា ដែលមានការដោះស្រាយនឹងបញ្ហាហើយបន្តធ្វើជាអ្នកត្រួសត្រាយ។
១៥ នាទី: សូមយកប្រយោជន៍ពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ការពិគ្រោះជាមួយអ្នកស្ដាប់។ ដោយប្រើឧទាហរណ៍ថ្មីៗ សូមបង្ហាញពត៌មានក្នុងទំព័រនៃកិច្ចបំរើព្រះរាជាណាចក្រយើង ដែលមានប្រយោជន៍ដូចនេះ: (១) រឿងដែលជម្រុញទឹកចិត្តយើងឲ្យមានការផ្សាយជារឿយៗក្នុងកិច្ចបំរើ (២) បទពិសោធន៍ដែលលើកទឹកចិត្តយើងក្នុងកិច្ចបំរើបរិសុទ្ធ (៣) យោបល់ដែលអាចជួយយើងផ្ដល់ដំណឹងល្អដ៏ប្រសិទ្ធភាព (៤) សេចក្ដីជូនដំណឹងនៃប្រកាសនវត្ថុទើបតែចេញថ្មីៗ ដែលមានប្រយោជន៍តាមកន្លែងប្រចាំតំបន់ (៥) របាយការណ៍កិច្ចបំរើ ដែលបង្ហាញការលូតលាស់នៃកម្មវិធីព្រះរាជាណាចក្រ (៦) ដំណឹងល្អព្រះធិបតេយ្យ ដែលរាយការណ៍ពីការរីកចំរើននៃកិច្ចការទូទាំងពិភពលោក (៧) សេចក្ដីជូនដំណឹងនិងតារាងដែលប្រាប់អំពីព្រឹត្ដិការណ៍ខាងមុខ (៨) ប្រអប់សំនួរដែលឆ្លើយរឿងនៃការខ្វល់ខ្វាយដ៏សំខាន់ៗ ហើយ (៩) សន្លឹកបន្ថែមដែលប្រាប់យើងអំពីសន្និបាត ប្រតិបត្ដិការផ្សាយប្រកាសពិសេស ហើយរឿងផ្សេងៗទៀតដែលធ្វើឲ្យយើងមានការប្រុងប្រយ័ត្នទៅលើសេចក្ដីត្រូវការខាងវិញ្ញាណ។ សូមលើកទឹកចិត្តអ្នកទាំងឡាយឲ្យអានរឿងនិមួយនេះ អនុវត្តតាមយោបល់ សូមយកកិច្ចបំរើព្រះរាជាណាចក្រយើងមកការប្រជុំអប់រំកិច្ចបំរើ ហើយយកមកឯប្រជុំសំរាប់កិច្ចផ្សាយបំរើ ហើយទុកដាក់តាមបណ្ណាល័យផ្ទាល់ខ្លួនសំរាប់អនាគត។
ចំរៀង២១០ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែសីហា
ចំរៀង៦៥
១២ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមរំឭកបុគ្គលទាំងឡាយឲ្យដាក់របាយការណ៍សំរាប់ខែសីហា។ អ្នកបង្រៀននៅក្រុមសិក្សាតាមក្រុមជំនុំគួរពិនិត្យមើលមនុស្សទាំងអស់គ្នាក្នុងក្រុមរបស់គេ ដើម្បីឲ្យរបាយការណ៍អាចកត់ក្នុងថ្ងៃទី៦ ខែកញ្ញា។ សូមគិតនូវឧបករណ៍ផ្ដល់សំរាប់ខែកញ្ញា។ សូមបង្ហាញការហាត់និយាយដ៏សង្ខេប ដែលសួរសំនួរ «តើព្រះជាអ្នកណា»? ឆ្លើយដោយប្រើសៀវភៅរស់នៅជានិរន្តរ៍ ជំពូក៤ វគ្គ២និង៣។ សូមប្រកាសការរៀបចំកិច្ចបំរើសំរាប់ថ្ងៃទី៧ ខែកញ្ញា។
១៥ នាទី: «អ្នកត្រួតពិនិត្យដែលនាំមុខ—ប្រធានត្រួតពិនិត្យ»។ ការអធិប្បាយមួយដោយប្រធានត្រួតពិនិត្យ។ ក្រោយពីមើលកិច្ចការរបស់គាត់សាឡើងវិញហើយ គាត់សម្ដែងសេចក្ដីអបអរទៅលើក្រុមជំនុំ ដោយសារការចុះចូលរបស់គេជាមួយនឹងអ្នកចាស់ទុំកាលដែលមើលថែរក្សាសមាជិក។
១៨ នាទី: ជួយកូនរបស់អ្នកឲ្យចេះដោះស្រាយនឹងបញ្ហានៅសាលារៀន។ អ្នកចាស់ទុំម្នាក់មានការពិគ្រោះជាមួយឪពុកម្ដាយពីរឬបីនាក់ដែលមានកូននៅសាលា។ ពិគ្រោះបញ្ហាដែលមានទូទៅដ៏សង្ខេបខ្លះៗ ដែលក្មេងជួបប្រទះ ដែលបានដកស្រង់ពីទស្សនាវដ្ដីភ្ញាក់រឭក! ៨ សីហា ១៩៩៤ ទំព័រ ៥-៧។ រួចហើយ បង្ហាញទៅទំព័រ ៨-១០ ពិគ្រោះនូវរបៀបដែលឪពុកម្ដាយអាចការពារកូនហើយរក្សាការទាក់ទងឪពុកម្ដាយជាមួយនឹងគ្រូបង្រៀនដ៏ល្អ។
ចំរៀង២៤ និងការអធិស្ឋានបញ្ចប់។