បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/៩៨ ទំ. ១
  • យើងអាចធ្វើកិច្ចការធំជាងនេះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងអាចធ្វើកិច្ចការធំជាងនេះ
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/៩៨ ទំ. ១

យើង​អាច​ធ្វើ​កិច្ចការ​ធំ​ជាង​នេះ

១ កិច្ចការ​ដ៏​ល្អ​ប្រសើរ​នេះ​ហើយ ដែល​បាន​សម្គាល់​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ទ្រង់​បាន​ផ្ដល់​អាហារ​យ៉ាង​អព្ភូតហេតុ​ដល់​មនុស្ស​រាប់​ពាន់​នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជា​ស្បើយ ហើយ​ប្រោស​ឲ្យ​មនុស្ស​ស្លាប់​ខ្លះ​រស់​ឡើង​វិញ​ផង។ (ម៉ាថាយ ៨:១​-​១៧; ១៤:១៤​-​២១; យ៉ូហាន ១១:៣៨​-​៤៤) សកម្មភាព​របស់​ទ្រង់​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ចាប់​អារម្មណ៍។ យ៉ាង​ណា​ក៏​ដោយ​ ថ្ងៃ​ល្ងាច​ចុង​ក្រោយ​មុន​ការ​សោយ​ទិវង្គត​របស់​ទ្រង់ៗមាន​បន្ទូល​ដល់​អ្នក​កាន់​តាម​ទ្រង់​ដ៏​ស្មោះ​ថា៖ «អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត»។ (យ៉ូហាន ១៤:១២) តើ​យើង​អាច​ធ្វើ​ការ​«ធំ​ជាង​»​ការ​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច​បាន?

២ ដោយ​ផ្សាយ​នៅ​កន្លែង​ច្រើន​ជាង​: សកម្មភាព​​ផ្សាយ​របស់​ព្រះ​យេស៊ូ គឺ​មាន​ត្រឹម​តែ​ស្រុក​ប៉ាឡេស្ទីន​ប៉ុណ្ណោះ ឯ​ចំណែក​សិស្ស​ពី​បុរាណ​របស់​ទ្រង់​វិញ​បាន​ប្រាប់​ឲ្យ​ទៅ​ផ្សាយ​«រហូត​ដល់​ចុង​ផែនដី​បំផុត​ផង» ឆ្ងាយ​ជាង​កន្លែង​ដែល​ព្រះ​យេស៊ូ​ផ្ទាល់​ធ្លាប់​ផ្សាយ​ទៅ​ទៀត។ (កិច្ចការ ១:៨) ការ​ផ្សាយ​ដែល​ទ្រង់​បាន​ចាប់​ផ្ដើម ឥឡូវ​នេះ​បាន​ពេញ​ពិភពលោក​ក្នុង​២៣២​ប្រទេស។ (ម៉ាថាយ ២៤:១៤) តើ​អ្នក​មាន​ចំណែក​ដ៏​ពេញលេញ​ក្នុង​ការ​ផ្សាយ​តាម​តំបន់ ដែល​បាន​កំណត់​ឲ្យ​ក្រុមជំនុំ​របស់​អ្នក​ទេ?

៣ ដោយ​ផ្សាយ​ដល់​មនុស្ស​ជា​ច្រើន: ពួក​សិស្ស​ដែល​ព្រះ​យេស៊ូ​បាន​ចាក​ចេញ​ទៅ​នោះ ដើម្បី​ឲ្យ​បន្ត​កិច្ចការ​ផ្សាយ​មាន​ចំនួន​ប្រមាណ​១២០​នាក់​ទេ។ (កិច្ចការ ១:១៥) ដោយសារ​ការ​ផ្សាយ​ដ៏​ខ្នះខ្នែង​របស់​គេ​នៅ​បុណ្យ​ភិន្ដាកុស ឆ្នាំ​៣៣ ស.យ. នោះ​ពួក​អ្នក​ដែល​ទទួល​សេចក្ដី​ពិត​និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក មាន​ចំនួន​ប្រមាណ​បី​ពាន់​នាក់។ (កិច្ចការ ២:១​-​១១, ៣៧​-​៤១) ការ​ប្រមូល​ពួក​«ដែល​ត្រូវ​បាន​ជីវិត​អស់កល្ប​ជានិច្ច» គឺ​មាន​បន្ត​រហូត​ដល់​ជំនាន់​យើង​នេះ ដែល​ជា​មធ្យម​មាន​មនុស្ស​១.០០០​នាក់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​រៀង​រាល់​ថ្ងៃ។ (កិច្ចការ ១៣:៤៨) តើ​អ្នក​ខំ​ប្រឹង​ដ៏​អស់​ពី​សមត្ថភាព ដើម្បី​ទៅ​ផ្សាយ​ដល់​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ នៅ​ទី​កន្លែង​ណា​ដែល​អាច​រក​ឃើញ ហើយ​ត្រឡប់​ទៅ​ជួប​អ្នក​ណា​ដែល​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​យ៉ាង​ឆាប់​ជា​ទីបំផុត​ទេ?

៤ ដោយ​ផ្សាយ​បាន​យូរ​ជាង​: កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​កំណត់​ត្រឹម​តែ​បី​ឆ្នាំ​កន្លះ​គត់​តែ​ប៉ុណ្ណោះ។ យើង​ភាគ​ច្រើន​បាន​ផ្សាយ​យូរ​ជាង​នេះ​ទៅ​ទៀត។ ដោយ​មិន​គិត​កំណត់​ពេល​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​ការ​នេះ យើង​សប្បាយ​រីករាយ​នឹង​ជួយ​សិស្ស​ថ្មី​និ​មួយៗក្នុង​ការ​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ (ម៉ាថាយ ៧:១៤) តើ​អ្នក​មាន​ការ​ធ្វើ​ក្នុង​ព្រះ​អម្ចាស់​​ឲ្យ​បាន​គ្រប់គ្រាន់​រៀង​រាល់​ខែ​ទេ?—កូរិនថូសទី១ ១៥:៥៨

៥ ដោយសារ​ព្រះ​យេស៊ូ​គាំទ្រ យើង​អាច​ទុក​ចិត្ត​ថា យើង​នឹង​នៅ​តែ​ធ្វើ​ការ​ធំ​ជាង​ ជា​ពួក​សិស្ស​ដ៏​ពិត​របស់​ទ្រង់។—ម៉ាថាយ ២៨:១៩, ២០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក