បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/៩៨ ទំ. ២
  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែតុលា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែតុលា
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​តុលា
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១០/៩៨ ទំ. ២

ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សំរាប់​ខែ​តុលា

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​តុលា

ចំរៀង ១៩៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «ផល​ប្រយោជន៍​ពី​មហា​សន្និបាត៖​«ផ្លូវ​របស់​ព្រះ​ខាង​ឯ​ជីវិត​»។ សំនួរ​និង​ចម្លើយ។

២០ នាទី: « ‹ការ​ព្រោះ​ពូជ​ព្រះ​រាជាណាចក្រ›តាម​​ដំណើរ​ចែក​ជូន​ទស្សនាវដ្ដី»។ ការ​ពិគ្រោះ​ជា​មួយ​នឹង​ពួក​អ្នក​ស្ដាប់។ ឲ្យ​អ្នក​ផ្សាយ​ដែល​មាន​ការ​ពិសោធន៍ ពន្យល់​ពី​របៀប​ដែល​ដំណើរ​ចែក​ជូន​ទស្សនាវដ្ដី អាច​រៀប​ចំ​ឡើង​ហើយ​រក្សា​ទុក​ដែរ។ រួច​មក បង្ហាញ​នូវ​របៀប​និយាយ​ផ្សាយ​ទស្សនាវដ្ដី ដែល​រួម​ការ​រៀប​ចំ​នឹង​ត្រឡប់​ទៅ​ជូន​ទស្សនាវដ្ដី​ជា​បន្ទាប់​ទៀត។ សូម​បញ្ជាក់​ពី​​សេចក្ដី​ត្រូវ​ការ​ឲ្យ​ពួក​អ្នក​ផ្សាយ​ទាំង​អស់ មាន​ការ​ស្នើ​សុំ​ទស្សនាវដ្ដី​មួយ​ចំនួន ដើម្បី​ឲ្យ​មាន​ទស្សនាវដ្ដី​គ្រប់គ្រាន់។

ចំរៀង ១៣៣ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​តុលា

ចំរៀង ៤២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: «ពួក​អ្នក​ត្រួត​ពិនិត្យ​ដែល​នាំ​មុខ ផ្នែក​ស្មៀន»។ ការ​អធិប្បាយ​ដោយ​ស្មៀន​ក្រុមជំនុំ ដោយ​ពិនិត្យ​មើល​នូវ​ករណី​កិច្ច​ដែល​បាន​ប្រគល់​ឲ្យ​គាត់។ គាត់​នឹង​បញ្ជាក់​ថា ទាំង​អស់​គ្នា​អាច​ជួយ ដោយ​ដាក់​សេចក្ដី​រាយ​ការណ៍​ខាង​កិច្ច​ផ្សាយ​បំរើ​ឲ្យ​បាន​ទាន់​ពេល។

២០ នាទី: «តើ​អ្នក​អាន​ទស្សនាវដ្ដី​ហ្នឹង​ឬ​ទេ»? សំនួរ​និង​ចម្លើយ។ ពិនិត្យ​មើល​យោបល់​ស្រួល​ប្រើ ពី​របៀប​រៀប​ទុក​ពេល សំរាប់​ការ​អាន​ផ្ទាល់​ខ្លួន ដែល​មាន​នៅ​ក្នុង​សៀវភៅ​ណែនាំ​ខាង​សាលា មេ​រៀន​ទី ៤ វគ្គ ៥​-​៦។

ចំរៀង ១០៧ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​តុលា

ចំរៀង ១៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ យក​មក​ពិចារណា​នូវ​ចំណុច​សំរាប់​ពិគ្រោះ ក្នុង​ទស្សនាវដ្ដី​ថ្មីៗ។ រៀប​រាប់​អំពី​បទ​ពិសោធន៍​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៩៧ ទំព័រ ៤៥ និង​ទស្សនាវដ្ដី​ភ្ញាក់រឭក! ២២ តុលា ១៩៩៦ ទំព័រ ៣២។ លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​គ្នា​ចូល​រួម​ការ​ចែក​ផ្សាយ​ទស្សនាវដ្ដី​នៅ​ចុង​សប្ដាហ៍​នេះ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​ប្រចាំ​តំបន់។

២០ នាទី: របៀប​រៀប​ចំ​សំរាប់​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម។ ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់ ដោយ​អ្នក​ដឹក​នាំ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម ដែល​បាន​ដក​ស្រង់​ចេញ​ពី​ប៉មយាម ១៥ ឧសភា ១៩៨៦ ទំព័រ ១៩​-​២០ វគ្គ ១៦​-​១៨ និង​សៀវភៅ​ណែនាំ​ខាង​សាលា មេ​រៀន​ទី ៧ វគ្គ ១១ និង​មេ​រៀន​ទី ១៨ វគ្គ ៤​-​៦។ អញ្ជើញ​ឲ្យ​ពួក​អ្នក​ស្ដាប់ ឆ្លើយ​សំនួរ​ដូច​ត​ទៅ​នេះ: (១) ហេតុ​អ្វី​ក៏​ជា​ការ​ចាំបាច់ ដែល​យើង​ត្រូវ​ទទួល​ប្រយោជន៍​ជា​អតិ​បរ​មា​ ពី​ទស្សនាវដ្ដី​ប៉មយាម​និ​មួយៗ? (២) តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​នៅ​ពេល​ដែល​យើង​ទទួល​ទស្សនាវដ្ដី​ថ្មី? (៣) តើ​អ្វី​ជា​របៀប​ល្អ​ក្នុង​ការ​រៀប​ចំ​​សំរាប់​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម? (៤) តើ​ត្រូវ​ប្រុង​ស្មារតី​យ៉ាង​ណា​ចំពោះ​បទ​គម្ពីរ​ដែល​មាន​ក្នុង​នោះ? (៥) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ពិនិត្យ​មើល​ឡើង​វិញ​នូវ​អ្វី​ដែល​យើង​បាន​រៀន? (៦) តើ​អ្វី​ជា​ចំណុច​សំខាន់ ដែល​យើង​ត្រូវ​យក​មក​សញ្ជឹង​គិត នៅ​ពេល​ដែល​យើង​សិក្សា​ផ្ទាល់​ខ្លួន​នូវ​មេ​រៀន​នោះ​ចប់? (៧) តើ​យើង​គួរ​តែ​រៀប​ចំ​ចម្លើយ​មួយ​តាម​របៀប​ណា? (៨) តើ​អាច​ឆ្លើយ​ជា​ច្រើន​យ៉ាង​លើ​សំនួរ​តែ​មួយ​យ៉ាង​ដូច​ម្ដេច​បាន? ឲ្យ​អ្នក​ខ្លះ​រៀប​រាប់​អំពី​អ្វី​ដែល​គេ​បាន​ធ្វើ​ផ្ទាល់ ដើម្បី​ជួយ​គេ​ឲ្យ​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​បំផុត​ពី​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម។—សូម​មើល​សៀវភៅ បាន​រៀប​ចំ​ដើម្បី​សម្រេច​កិច្ច​បំរើ​របស់​យើង ​ទំព័រ ៦៥​-​៦៧។

ចំរៀង ៩៥ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​តុលា

ចំរៀង ៩៨

១០ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ ប្រាប់​​អំពី​ប្រកាសនវត្ថុ​ចាស់ៗដែល​នៅ​មាន​ក្នុង​ក្រុមជំនុំ ដែល​អាច​ប្រគល់​ឲ្យ​គេ​ក្នុង​កិច្ចការ​ផ្សាយ​ពេល​មាន​ឱកាស​ធ្វើ​នោះ។ ដោយ​ព្រោះ​មាន​វិស្សមកាល​នៅ​ខែ​វិច្ឆិកា​និង​ខែ​ធ្នូ នេះ​គឺ​ជា​ពេល​ល្អ សំរាប់​ពួក​យុវជន​ដែល​បាន​ជ្រមុជ​ទឹក​ហើយ និង​អ្នក​ឯ​ទៀត​ឲ្យ​គិត​អំពី​ការ​ធ្វើ​ត្រួសត្រាយ​ជំនួយ។

២០ នាទី: ការ​ស្ដាប់​បង្គាប់​តាម​ព្រះ​ក្នុង​គ្រួសារ​ដែល​បែក​ខ្ញែក​ខាង​សាសនា។ ការ​អធិប្បាយ​ដែល​បាន​ដក​ស្រង់​ចេញ​ពី​ប៉មយាម ១ មិថុនា ១៩៩៥ ទំព័រ ២៦​-​២៩។ បញ្ជូន​ការ​លើក​ទឹក​ចិត្ត​និង​ការ​ដាស់​តឿន​ដែល​នឹង​ជួយ​អស់​អ្នក ដែល​មាន​គូ​ដែល​ឥត​ជឿ​ព្រះ ឲ្យ​រក្សា​នូវ​អាកប្បកិរិយា​ដ៏​​វិជ្ជមាន ហើយ​ឲ្យ​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​នឹង​ក្រុមជំនុំ។

១៥ នាទី: ការ​ទៅ​ប្រជុំ​ឲ្យ​ទាន់​ពេល។ ការ​ពិគ្រោះ​ជា​មួយ​នឹង​អ្នក​ដឹក​នាំ​ការ​សិក្សា​តាម​ក្រុមជំនុំ​ពីរ​ឬ​ក៏​បី​នាក់ ឬ​ជា​មួយ​អ្នក​ងារ​ជំនួយ​អំពី​បញ្ហា​ជា​ការ​មក​ប្រជុំ​យឺត។ គេ​ទទួល​ស្គាល់​ថា​មាន​ស្ថានការណ៍​មិន​ប្រក្រតី ដូច​ជា​គ្រា​អាសន្ន ស្ថានភាព​នៃ​ធាតុ​អាកាស និង​ចរាចរណ៍​ជា​ដើម ដែល​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មក​យឺត។ ប៉ុន្តែ អ្នក​ខ្លះ​ក៏​មក​យឺត​ជានិច្ច។ តាម​របៀប​ដ៏​វិជ្ជមាន នោះ​ក្រុម​នេះ​​ពិគ្រោះ​ហើយ​បង្ហាញ​ពី​អ្វី​ដែល​ត្រូវ​ការ​ដើម្បី​ឲ្យ​មក​ទាន់​ពេល៖ (១) ការ​អបអរ​អស់​ពី​ដួង​ចិត្ត​ចំពោះ​ឯក​សិទ្ធិ​ចូល​រួម​កិច្ច​ប្រជុំ និង​សំរាប់​អាហារ​ខាង​​វិញ្ញាណ និង​ការ​សេពគប់​ដែល​មាន​នៅ​ទី​នោះ (២) ការ​គ្រោង​និង​រៀប​ចំ​យ៉ាង​ល្អ​ទុក​ជា​មុន នូវ​រឿង​ផ្ទាល់​ខ្លួន (៣) ការ​សុខ​ចិត្ត​សហ​ប្រត្ដិបត្ដិ​ការ​រវាង​គ្នា​និង​គ្នា​ក្នុង​គ្រួ​សា (៤) ចេញ​ដំណើរ​មុន​ពេល ហើយ​អនុញ្ញាត​ឲ្យ​មាន​ពេល ក្រែងលោ​មាន​បញ្ហា​កើត​ឡើង និង (៥) ដោយ​យក​​ចិត្ត​ទុក​ដាក់​មិន​ចង់​បណ្ដាល​ឲ្យ​មាន​ការ​រំខាន​ដល់​អ្នក​ដទៃ ដែល​កំពុង​ប្រជុំ​គ្នា។ គ្រប់​គ្នា​យល់​ស្រប​ថា បញ្ហា​នៃ​ការ​មក​ប្រជុំ​យឺត​អាច​ដោះ​ស្រាយ​បាន ដោយ​ខំ​ប្រឹង​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​ជានិច្ច។

ចំរៀង ៨៦ និង​ការ​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក