សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែវិច្ឆិកា: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ ធ្នូ: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។
▪ ក្រុមជំនុំទាំងឡាយគួរតែចាប់ផ្ដើមស្នើសុំសៀវភៅប្រចាំនៃស្មរបន្ទាល់ព្រះយេហូវ៉ា សំរាប់ឆ្នាំ១៩៩៩ ជាមួយនឹងសេចក្ដីស្នើសុំប្រកាសនវត្ថុនៅខែវិច្ឆិកានេះ។ សៀវភៅប្រចាំឆ្នាំ នឹងមានជាភាសាអារ៉ាប់ ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីតាលី ជប៉ុន កូរ៉េ ប៉ូឡូញ ព័រទុយហ្គេ រុស្ស៊ី អេស្បាញ៉ុល និងស្វីឌីស។ ទាល់តែមានសៀវភៅប្រចាំឆ្នាំហើយនិងផ្ញើវាទៅ នោះនឹងបានកត់ទុកនៅបញ្ជីរៀបដាក់ប្រអប់របស់ក្រុមជំនុំថា«រង់ចាំ»។ សៀវភៅប្រចាំឆ្នាំ ជារបស់ដែលត្រូវស្នើសុំពិសេស។
▪ ឱកាសធ្វើដំណើរទៅលេងបរទេស គឺអាចធ្វើឡើងបានយ៉ាងស្រួលក្នុងឆ្នាំថ្មីៗនេះ។ ជាលទ្ធផល នោះបងប្អូនជាច្រើនបានរៀបចំដើម្បីទៅលេងប្រទេសឯទៀត។ ជាញឹកញយ គេទាក់ទងនឹងការិយាល័យសាខារបស់សមាគម ដើម្បីស្នើសុំពត៌មានផ្សេងៗ។ ការិយាល័យសាខាមានចិត្តរីករាយក្នុងការផ្ដល់ឲ្យ នូវអាស័យដ្ឋាននៃសាលព្រះរាជាណាចក្រ និងម៉ោងប្រជុំ ដើម្បីជួយគេឲ្យជួបក្រុមជំនុំក្នុងតំបន់នោះ។ ម្យ៉ាងទៀត គេអាចជូនពាក្យណែនាំអំពីការលេងការិយាល័យសាខា។ ប៉ុន្តែ របាយការណ៍បង្ហាញថា មានការសួរជាច្រើនអំពីការរៀបចំធ្វើដំណើរ ការរកកន្លែងស្នាក់នៅ កន្លែងដែលទាក់ទាញសំរាប់ពួកទេសចរ និងរឿងផ្សេងៗទៀត។ ការិយាល័យសាខាឥតមានពត៌មានបែបនេះទេ ណាមួយទៀត គេក៏មិនមានពេលវេលា ដើម្បីផ្ដល់ពត៌មានប្រភេទនេះដែរ។ ពួកអ្នកទេសចរបានត្រូវលើកទឹកចិត្តឲ្យទាក់ទងប្រភពពត៌មាន ដូចជាកន្លែងលក់សំបុត្រធ្វើដំណើរ ឬការិយាល័យសំរាប់ទេសចរណ៍ ដែលធម្មតាគេផ្ដល់ពត៌មានបែបនេះសំរាប់ពួកទេសចរនោះ។