ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែវិច្ឆិកា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែវិច្ឆិកា
ចំរៀង ៣៨
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ និយាយអំពីរបាយការណ៍ផ្សាយប្រចាំក្រុមជំនុំសំរាប់ខែសីហា។
១៥ នាទី: «មនុស្សគ្រប់គ្នាត្រូវតែ‹ទទួលពាក្យហ្នឹងដោយអំណរ›»! សំនួរនិងចម្លើយ។ រួមបញ្ចូលយោបល់បន្ថែមពីទំព័របន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង នៅខែមិថុនា ឆ្នាំ១៩៩៦ វគ្គ ២១
២០ នាទី: «ខ្ញុំចង់បានសិស្សព្រះគម្ពីរម្នាក់»! ការពិភាក្សាជាមួយអ្នកស្ដាប់ ដែលដឹកនាំដោយអ្នកត្រួតពិនិត្យកិច្ចបំរើ។ ចូរពន្យល់ពីរបៀបណាដែលការខំប្រឹងត្រឡប់ទៅជួបគេវិញ នឹងបានរៀបចំក្នុងតំបន់យើង។ ដល់កំរិតដែលធ្វើទៅបាន ពួកអ្នកផ្សាយដែលមានពិសោធន៍អាចទៅជាមួយនឹងអ្នកថ្មី។ ក្រុមដែលជិះរថយន្តត្រូវមានចំនួនតូចល្មម ដើម្បីឲ្យអាចទៅជួបគេបានច្រើន។ ចូរពិនិត្យមើលសាឡើងវិញនូវទំព័របន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង នៅខែមេសា ឆ្នាំ១៩៩៨ វគ្គ ១២-១៥។ ចូរឲ្យអ្នកផ្សាយដែលមានសមត្ថភាពម្នាក់ បង្ហាញនូវរបៀបអញ្ជើញឲ្យគេសិក្សា កាលដែលត្រឡប់ទៅជួបគេវិញ។ លើកទឹកចិត្តគ្រប់គ្នាឲ្យខំប្រឹងដើម្បីចាប់ផ្ដើមសិក្សាជាមួយសិស្សព្រះគម្ពីរថ្មី។
ចំរៀង ៣៥ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែវិច្ឆិកា
ចំរៀង ១៨៧
១៣ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។ ប្រអប់សំនួរ។
១៧ នាទី: «ស្អាងចិត្តគ្នាទៅវិញទៅមក ដោយឆ្លើយនៅឯកិច្ចប្រជុំ»។ សំនួរនិងចម្លើយ។ ចូរពន្យល់ពីរបៀបដែលការឆ្លើយ និងបន្ថែមនូវការរីកចំរើនខាងវិញ្ញាណរបស់យើង។ (សូមមើល School Guidebook, មេរៀនទី៣៨ វគ្គ ៤)។ អញ្ជើញអ្នកខ្លះឲ្យរៀបរាប់ពីរបៀបដែលគេបានសម្រេចលើភាពទើសទាល់នឹងឆ្លើយ ហើយនូវរបៀបដែលគេបានពរ ដោយចូលរួមកម្មវិធីកិច្ចប្រជុំ។
ចំរៀង ៥១ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែវិច្ឆិកា
ចំរៀង ១៨២
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ និយាយប្រាប់អំពីការរៀបចំពិសេសសំរាប់កិច្ចបំរើផ្សាយសំរាប់ថ្ងៃទី២៦ ខែវិច្ឆិកា។
២០ នាទី: «ពួកអ្នកត្រួតពិនិត្យដែលនាំមុខ ផ្នែកអ្នកត្រួតពិនិត្យសាលាកិច្ចបំរើព្រះធិបតេយ្យ»។ ការអធិប្បាយដោយអ្នកត្រួតពិនិត្យសាលា។ ចូរមើលសាឡើងវិញនៅSchool Guidebook, ទំព័រ ១០-១១ វគ្គ ៦-១២។
១៧ នាទី: «ចូរឲ្យមានប្រសិទ្ធិភាពក្នុងកិច្ចបំរើផ្សាយរបស់អ្នក»។ ការពិភាក្សាដោយសំនួរនិងចម្លើយ ពីវគ្គ១-៧ នៃក្រដាសបន្ថែមក្នុងឯកសារជាភាសាអង់គ្លេស។ ចូរសង្កត់លើចំណុចដែលជាពិសេសទាក់ទងនឹងតំបន់របស់អ្នក។
ចំរៀង ១៦៧ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែវិច្ឆិកា
ចំរៀង ៨៩
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ និយាយប្រាប់អំពីបទពិសោធន៍ ដែលបានបោះពុម្ពនៅទំព័រចុងក្រោយ នៃទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៩៨ ដែលស្តីអំពីអនុភាពដែលសៀវភៅបុរសដ៏ឧត្តម មានទៅលើបណ្ដាមនុស្ស។
១៧ នាទី: «ចូរឲ្យមានប្រសិទ្ធិភាពក្នុងកិច្ចបំរើផ្សាយរបស់អ្នក»។ ការពិភាក្សាដោយសំនួរនិងចម្លើយ ពីវគ្គ៨-២១ នៃក្រដាសបន្ថែមក្នុងភាសាអង់គ្លេស។ ចូរសង្កត់លើចំណុចដែលជាពិសេសទាក់ទងនឹងតំបន់របស់អ្នក។
២០ នាទី: យោបល់ដើម្បីនឹងធ្វើឲ្យការអានព្រះគម្ពីររបស់អ្នកប្រសើរឡើង។ ការអធិប្បាយដែលមានមូលដ្ឋានជាទស្សនាវដ្ដីប៉មយាម នៃថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៥ ទំព័រ ១៦-១៧។ ចូរបញ្ជាក់នូវផលប្រយោជន៍ខាងវិញ្ញាណ ដែលមានមកពីការអានព្រះគម្ពីររៀងរាល់ថ្ងៃ។ ចូរមើលសាឡើងវិញនូវយោបល់ទាំងប៉ុន្មាន ហើយពិគ្រោះពីរបៀបដែលយើងអាចអនុវត្តយោបល់ទាំងនោះ។ ចូរឲ្យអ្នកផ្សាយពីរឬបីនាក់ រៀបរាប់ពីរបៀបដែលគេកំពុងតែទទួលប្រយោជន៍ ដោយគេអានបន្ទូលរបស់ព្រះជារឿយៗ។
ចំរៀង ៤៦ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែវិច្ឆិកា
ចំរៀង ៦៤
១៥ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ រំឭកបងប្អូនឲ្យដាក់របាយការណ៍ផ្សាយរបស់គេ។ លើកទឹកចិត្តអស់អ្នកដែលឥតបានចាប់ផ្ដើមបង្រៀនសិស្សថ្មីម្នាក់ក្នុងខែវិច្ឆិកា ឲ្យបន្តខំប្រឹងក្នុងខែធ្នូ នៅពេលដែលសៀវភៅរស់នៅជានិរន្តរ៍ នឹងត្រូវយកមកផ្សាយទៀតនោះ។ ចូរឲ្យអ្នកផ្សាយដែលមានសមត្ថភាពម្នាក់បង្ហាញអំពីការត្រឡប់ទៅជួប ដោយប្រើវគ្គ៣និង៤ នៅលើទំព័រ ៤៧ ក្នុងសៀវភៅរស់នៅជានិរន្តរ៍ រួចមក អ្នកផ្សាយនេះពន្យល់នូវរបៀបដែលសៀវភៅនេះ អាចប្រើសំរាប់ឲ្យបានយល់អំពីការបង្រៀនព្រះគម្ពីរ ហើយចាប់ផ្ដើមសិក្សានោះ។
១៥ នាទី: ចូរប្រើឲ្យបានប្រយោជន៍នូវប្រក្រតីទិននៃស្មរបន្ទាល់ព្រះយេហូវ៉ា សំរាប់ឆ្នាំ១៩៩៩។ ការអធិប្បាយ (កែសម្រួលតាមកាលៈទេសៈក្នុងតំបន់)។ ចូរមើលសាឡើងវិញនូវចំណុចផ្សេងៗនៃប្រក្រតីទិន: (១) រូបភាពដ៏គួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញអំពីព្រឹត្ដិការណ៍និងការបង្រៀនពីព្រះគម្ពីរដ៏គួរឲ្យកត់សម្គាល់ (២) តារាងការអានព្រះគម្ពីរប្រចាំសប្ដាហ៍ខាងសាលាកិច្ចបំរើព្រះធិបតេយ្យ (៣) តារាងការអានព្រះគម្ពីរប្រចាំឆ្នាំ មុននឹងពិធីបុណ្យរំឭក (៤) កំណត់សម្គាល់អំពីលំហាត់សរសេរឡើងវិញ និង (៥) ការរំឭកឲ្យចូលរួមក្នុងកិច្ចបំរើផ្សាយទស្សនាវដ្ដីជារឿយៗ។ ចូរពិគ្រោះនូវរបៀបដែលអាចប្រើកន្លែងទំនេរ: ដូចសំរាប់កត់ទុកតារាងកិច្ចបំរើផ្សាយ កត់ទុករបាយការណ៍ផ្សាយ និងការណាត់ពេលដើម្បីទៅផ្សាយជាមួយបុគ្គលណាម្នាក់ បញ្ជីសំរាប់ការឡើងនិយាយ កត់ទុកនូវការរំឭកអំពីទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌល និងសន្និបាតដែលនឹងមាននៅខាងមុខ។ ដោយព្យួរប្រក្រតីទិននៅកន្លែងដែលអាចមើលឃើញក្នុងផ្ទះឬកន្លែងធ្វើការ នោះប្រហែលជានឹងមានឱកាសដើម្បីចាប់ផ្ដើមនូវការពិគ្រោះខាងបទគម្ពីរ។ រៀបរាប់អំពីបទពិសោធន៍ពីសៀវភៅប្រចាំឆ្នាំសំរាប់ឆ្នាំ១៩៨៨ ទំព័រ ៨។
១៥ នាទី: ការអធិប្បាយអំពីសៀវភៅស្តើងថ្មី តើអ្វីដែលកើតឡើងដល់យើងពេលយើងស្លាប់ទៅ? ពិនិត្យមើលឡើងវិញនូវគោលសំខាន់ៗពីនេះ។ វាតាមដានកំណើតនៃការបង្រៀនអំពីព្រលឹងអមតៈ និងស្វែងរកនូវរបៀបដែលគំនិតនោះបានក្លាយទៅជាអ្វីដ៏សំខាន់ខាងសាសនា ស្ទើរតែទាំងអស់ក្នុងលោកនេះ។ សៀវភៅស្តើងនេះពន្យល់នូវរបៀបដ៏ទាក់ទាញចិត្ត ដែលថាព្រះគម្ពីរចែងយ៉ាងណាអំពីព្រលឹង មូលហេតុដែលយើងស្លាប់ ស្ថានភាពនៃមនុស្សស្លាប់ សេចក្ដីសង្ឃឹមចំពោះជីវិតក្រោយពីស្លាប់ និងហេតុអ្វីដែលយើងត្រូវស្គាល់សេចក្ដីពិតអំពីរឿងទាំងនេះ។ ចូរបង្ហាញនូវ៤០រូបភាព ព្រមទាំងពាក្យសម្រង់ ដែលមាននៅដើមភាគនិមួយៗ។
ចំរៀង ១២១ និងការអធិស្ឋានបញ្ចប់។