បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/៩៩ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/៩៩ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

▪ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មករា: ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? កុម្ភៈ: ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? មីនា: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ នឹង​មាន​ការ​ខំ​ប្រឹង​ដ៏​ពិសេស​ដើម្បី​ឲ្យ​មាន​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​នៅ​តាម​ផ្ទះ។ មេសា: ការ​ជាវ​ទស្សនាវដ្ដី​ប៉មយាម។ សូម​ឲ្យ​មាន​សៀវភៅ​ស្តើង​តម្រូវ​ជាប់​ខ្លួន​សំរាប់​មនុស្ស​ចាប់​អារម្មណ៍ និង​ខំ​ប្រឹង​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​សិស្ស​នៅ​តាម​ផ្ទះ។

▪ អ្នក​ផ្សាយ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដែល​មាន​វត្តមាន​នៅ​ឯ​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​នៃ​សប្ដាហ៍​ថ្ងៃ​ទី៤ ខែ​មករា នឹង​ទទួល​សេចក្ដី​អនុញ្ញាត​ឲ្យ​រួច​/​សេចក្ដី​បង្គាប់​ពេទ្យ​ជា​មុន និង​ប័ណ្ណ​សម្គាល់​សំរាប់​កូន​របស់​គេ។

▪ ចាប់​ផ្ដើម​នៅ​ខែ​កុម្ភៈ និង​មិន​ហួស​ថ្ងៃ​ទី១ ខែ​មីនា នោះ​ការ​អធិប្បាយ​សាធារណៈ​ថ្មី​របស់​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​នឹង​ចំណង​ជើង «តើ​ព្រះ​ជា​បុគ្គល​ដ៏​ពិត​យ៉ាង​ណា​ចំពោះ​អ្នក»?

▪ ក្រុមជំនុំ​ទាំង​ឡាយ​ត្រូវ​ធ្វើ​ការ​រៀប​ចំ ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំឭក​នៅ​ឆ្នាំ​នេះ ដែល​នឹង​មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ ខែ​មេសា ក្រោយ​ពី​ថ្ងៃ​លិច។ ទោះ​ជា​អាច​ថ្លែង​ការ​អធិប្បាយ​មុន​ក្ដី ការ​ហុច​វត្ថុ​តំណាង​មិន​ត្រូវ​ធ្វើ​ឡើង​ទាល់តែ​ថ្ងៃ​លិច​ទេ។ សូម​ពិនិត្យ​មើល​ជា​មួយ​នឹង​ប្រភព​ក្នុង​តំបន់ ដើម្បី​ឲ្យ​ដឹង​ថា​នៅ​ពេល​ណា​ដែល​ថ្ងៃ​លិច​នឹង​ចុះ ក្នុង​តំបន់​របស់​អ្នក។ ទោះ​ជា​ចង់​បាន​ឲ្យ​ក្រុមជំនុំ​និ​មួយៗមាន​ការ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខ្លួន​គេ នេះ​គឺ​មិន​តែង​ធ្វើ​បាន​នោះ​ទេ។ នៅ​ពេល​មាន​ក្រុមជំនុំ​មួយ​ចំនួន​ប្រើ​សាល​ប្រជុំ​ដដែល​នេះ ប្រហែល​ជា​ក្រុមជំនុំ​មួយ​ឬ​ច្រើន​ទៀត អាច​រក​ប្រើ​កន្លែង​ផ្សេង​ទៀត​សំរាប់​រាត្រី​នោះ។ នៅ​ពេល​ធ្វើ​បាន យើង​សូម​ឲ្យ​យោបល់​នៅ​យ៉ាង​តិច​ណាស់​៤០​នាទី​រវាង​កម្មវិធី ដើម្បី​អនុញ្ញាត​ឲ្យ​ជំ​រាប​ពួក​ភ្ញៀវ លើក​ទឹក​ចិត្ត​ពួក​ចាប់​អារម្មណ៍​ថ្មីៗ និង​ឲ្យ​បាន​ទទួល​ផល​ប្រយោជន៍​ពេញលេញ​ពី​ពេល​នេះ។ ហើយ​ក៏​ត្រូវ​គិត​អំពី​ចរាចរណ៍​និង​បញ្ហា​ខាង​ការ​ចត​ឡាន ដែល​រួម​បញ្ចូល​ការ​ដាក់​ចុះ​និង​ការ​ទៅ​យក​អ្នក​ដំណើរ។ ក្រុម​អ្នក​ចាស់​ទុំ​ត្រូវ​សម្រេច​នៅ​ការ​រៀប​ចំ​អ្វី​ដែល​នឹង​បាន​ប្រសើរ​ក្នុង​តំបន់​ខ្លួន។

▪ ការ​អធិប្បាយ​សាធារណៈ​ដ៏​ពិសេស​សំរាប់​ឆ្នាំ​១៩៩៩ នឹង​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​ទី១​៨ ខែ​មេសា។ ប្រធាន​នៃ​ការ​អធិប្បាយ​គឺ «មិត្តភាព​ដ៏​ស្មោះ​ជា​មួយ​នឹង​ព្រះ​និង​អ្នក​ជិត​ខាង»។ គម្រោង​នឹង​ត្រូវ​ផ្ដល់​ឲ្យ។ ក្រុមជំនុំ​ទាំង​ឡាយ​ដែល​មាន​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល ឬ​មាន​សន្និបាត​តាម​មណ្ឌល​នៅ​ក្នុង​សប្ដាហ៍​នោះ នឹង​មាន​ថ្លែង​ការ​អធិប្បាយ​ពិសេស​នៅ​ក្នុង​សប្ដាហ៍​ជា​បន្ទាប់។ គ្មាន​ក្រុមជំនុំ​ណា​មួយ​គួរ​មាន​ការ​អធិប្បាយ​ពិសេស​មុន​នឹង​ថ្ងៃ​ទី១​៨ ខែ​មេសា ឆ្នាំ​១៩៩៩​ឡើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក