បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/៩៩ ទំ. ២
  • ប្រអប់សំនួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំនួរ
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/៩៩ ទំ. ២

ប្រអប់​សំនួរ

▪ ឪពុក​ម្ដាយ​ត្រូវ​ប្រយ័ត្នប្រយែង​អ្វី នៅ​ពេល​ដែល​កូន​ក្មេង​របស់​គេ​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​នោះ?

ដោយ​ត្រឹម​ត្រូវ ឪពុក​ម្ដាយ​ជា​គ្រីស្ទាន​យក​កូន​ទៅ​ផ្សាយ​ជា​មួយ​គេ ដោយ​បង្ហាត់​គេ​ឲ្យ​ចូល​រួម​ចែក​ចាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត។ ក្នុង​ការ​ធ្វើ​បែប​នេះ គឺ​ត្រូវ​មើល​កូន​គេ​ឲ្យ​បាន​មែន​ទែន ពីព្រោះ​ក្រែងលោ​មាន​គ្រោះថ្នាក់​ក្នុង​តំបន់​ផ្សាយ សូម្បី​តែ​នៅ​ក្នុង​តំបន់​ដែល​គេ​ចាត់​ទុក​ថា​«ឥត​គ្រោះថ្នាក់»។ កូន​ក្មេង​គឺ​ទទួល​អំពើ​ឃោរឃៅ និង​ការ​ធ្វើ​បាប​កាន់​តែ​ច្រើន​ឡើង ពីព្រោះ​ដោយ​មាន​ការ​លោភ​និង​ការ​ខូច​សីលធម៌​ខាង​កាម នៅ​ក្នុង​«គ្រា​លំបាក»​ដែល​យើង​កំពុង​រស់​នៅ​នេះ។ (ធីម៉ូថេទី២ ៣:១​-​៥) ឪពុក​ម្ដាយ​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ឲ្យ​សម​គួរ ដើម្បី​ការពារ​កូន​តូចៗរបស់​គេ ពី​អស់​អ្នក​ដែល​បៀតបៀន​គេ​នោះ។ តើ​អាច​ធ្វើ​យ៉ាង​ណា​បាន?

ព្រះ​គម្ពីរ​ឲ្យ​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ថា​យើង​ឲ្យ​ប្រយ័ត្ន​និង​គិត​ទុក​ជា​មុន​នូវ​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង។ (សុភាសិត ២២:៣; ម៉ាថាយ ១០:១៦) គោល​បំណង​នៅ​ទី​នេះ​គឺ​មិន​ដើម្បី​បង្កើត​ក្រិត្យ​នោះ​ទេ ប៉ុន្តែ​គឺ​ប្រកប​ដោយ​ប្រាជ្ញា បើ​ឪពុក​ឬ​មនុស្ស​ចាស់​ម្នាក់​ទៀត ត្រូវ​ទៅ​ជា​មួយ​ក្មេង​នៅ​ពេល​ទៅ​ក្នុង​កិច្ច​បំរើ​ផ្សាយ​នោះ។ ប្រសិន​បើ​អ្នក​ផ្សាយ​ក្មេង​ពីរ​នាក់​ដ៏​យក​ចិត្ត​ទុក​ដាក់​ទៅ​ផ្សាយ​ជា​មួយ​គ្នា គឺ​ជា​ល្អ​បើ​ឪពុក​ម្ដាយ​ឬ​មនុស្ស​ចាស់​អាច​មើល​គេ​ឃើញ​ជា​រៀង​រាល់​ដង។ ប្រាកដ​ហើយ ពេល​ក្មេង​ធំ​ឡើង ហើយ​ចេះ​យក​ចិត្ត​ទុក​ដាក់​ច្រើន​នោះ ឪពុក​ម្ដាយ​អាច​សម្រេច​ចិត្ត​ថា​តើ គាត់​ឬ​ក៏​នាង​ត្រូវ​ការ​មើល​ទទួល​ខុស​ត្រូវ​ដ៏​តិច​តួច​ពី​ឪពុក​ម្ដាយ។—សូម​មើល កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​តុលា ឆ្នាំ​១៩៩២ ប្រអប់​សំនួរ។ (ភាសា​អង់គ្លេស)

គឺ​ប្រកប​ដោយ​ប្រាជ្ញា ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិ​ភាព កាល​ដែល​ធ្វើ​ដំណើរ​ដោយ​រថយន្ត និង​នៅ​ពេល​ធ្វើ​ដំណើរ​ដើរ​លែង។ ការ​ចាត់​វិធានការ​អំពី​ការ​ប្រយ័ត្នប្រយែង​ឲ្យ​បាន​ត្រឹម​ត្រូវ តែង​តែ​បង្ការ​គ្រោះថ្នាក់ និង​បន្ទុក​ដ៏​ឈឺ​ចាប់ ការ​បង់​តម្លៃ​ខាង​ការ​ព្យាបាល និង​ការ​សង​បំណុល​ទៅ​គណនេយ្យ​ដែល​មាន​កាន់​តែ​ច្រើន​ឡើង ក្នុង​ពិភពលោក​នៅ​ជុំវិញ​យើង។

ជា​ការ​ត្រឹម​ត្រូវ​សំរាប់​ឲ្យ​ពួក​ក្មេងៗ «សរសើរ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា»។ (ទំនុកដំកើង ១៤៨:១២, ១៣) ពាក្យ​សំដី​ដ៏​ពីរោះ និង​មារយាទ​ដ៏​ល្អ​របស់​គេ កាល​នៅ​ក្នុង​កិច្ច​បំរើ​ផ្សាយ គឺ​ធ្វើ​ឲ្យ​រំភើប​ដល់​អ្នក​ឯ​ទៀត និង​នាំ​ឲ្យ​មាន​កិត្ដិយស​ដល់​ព្រះ​យេហូវ៉ា។ ឪពុក​ម្ដាយ​សូម​អញ្ជើញ​ជួយ​កូន​របស់​អ្នក​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ ឲ្យ​បាន​ជា​រឿយៗចុះ កាល​ដែល​អ្នក​មាន​ចិត្ត​ប្រុង​ប្រយ័ត្ន​ជានិច្ច ដើម្បី​ការពារ​គេ​ពី​គ្រោះថ្នាក់​ដែល​អាច​មាន​ឡើង​នោះ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក