ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមករា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែមករា
ចំរៀង ៣៦
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ បើមានការផ្លាស់កិច្ចប្រជុំនៅថ្ងៃទី១ ខែមករា សូមរំឭកបងប្អូនឲ្យប្រើប័ណ្ណកម្មវិធីប្រជុំក្នុងកិច្ចបំរើផ្សាយ ដែលបង្ហាញតារាងពេលថ្មី។
១៥ នាទី: សូមប្រើឲ្យបានប្រយោជន៍នៃសៀវភៅ ព្រះគម្ពីរ—បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? អ្នកចាស់ទុំពីរនាក់ពិគ្រោះនូវរបៀបផ្ដល់ជូនសៀវភៅ បន្ទូលរបស់ព្រះឲ្យបានប្រសិទ្ធិភាព។ សូមលើកទឹកចិត្តបងប្អូនឲ្យប្រគល់ជូនសៀវភៅនេះ ក្នុងកិច្ចផ្សាយបំរើ និងនៅពេលផ្សព្វផ្សាយក្រៅវិធីការក្នុងកំឡុងខែមករា។ រួមបញ្ចូលនឹងការសម្ដែងដ៏សង្ខេបមួយ។
២០ នាទី: ការធ្វើសេចក្ដីសម្រេចតាមច្បាប់សំរាប់ការមើលសុខភាពដោយឥតប្រើឈាម (កិច្ចការ ១៥:២៨, ២៩) អ្នកចាស់ទុំម្នាក់ដែលមានសមត្ថភាព ពិគ្រោះនូវសារៈសំខាន់នៃការបំពេញទាំងប័ណ្ណសេចក្ដីអនុញ្ញាតឲ្យរួច/សេចក្ដីបង្គាប់ពេទ្យជាមុន៖ ក្រោយពីការប្រជុំនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាដែលបានជ្រមុជទឹកនឹងទទួលប័ណ្ណនេះមួយ និងអស់អ្នកដែលមានកូនតូចៗដែលមិនទាន់ជ្រមុជទឹក នឹងទទួលប័ណ្ណសម្គាល់សំរាប់កូននិមួយៗ។ ប័ណ្ណទាំងនេះមិនត្រូវបំពេញនៅយប់នេះទេ។ ប៉ុន្តែត្រូវបំពេញឲ្យប្រយ័ត្នប្រយែងនៅឯផ្ទះ តែកុំចុះហត្ថលេខា។ ការចុះហត្ថលេខា សាក្សី និងការចុះថ្ងៃ នឹងធ្វើឡើងក្រោយពីការសិក្សាតាមក្រុមជំនុំ ក្រោមការដឹកនាំនៃអ្នកនាំមុខនៅក្នុងក្រុម។ មុននឹងចុះហត្ថលេខា សូមធ្វើឲ្យបានប្រាកដថា ប័ណ្ណនេះបានត្រូវបំពេញទាំងអស់។ អស់អ្នកដែលនឹងចុះហត្ថលេខាជាអ្នកសាក្សី ត្រូវមើលអ្នកកាន់ប័ណ្ណនេះចុះហត្ថលេខាផ្ទាល់ខ្លួន។ ដោយធ្វើតាមពាក្យពីប័ណ្ណនេះសំរាប់កាលៈទេសៈរបស់គេ នោះពួកអ្នកផ្សាយដែលមិនទាន់ធ្វើបុណ្យជ្រមុជទឹកអាចសរសេរសេចក្ដីបង្គាប់របស់គេ និងសំរាប់កូនគេផងដែរ។
ចំរៀង ៦១ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែមករា
ចំរៀង ៨៨
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ និយាយប្រាប់អំពីការរៀបចំសំរាប់កិច្ចផ្សាយបំរើសំរាប់ខែមករា។
២០ នាទី: «សេចក្ដីសម្រេចចិត្តរបស់យើង ដើម្បីធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ាខាងឯជីវិត»។ ការអធិប្បាយមួយ។ រួមបញ្ចូលការលើកទឹកចិត្តដល់មនុស្សគ្រប់គ្នា ឲ្យទៅកិច្ចប្រជុំទាំងប្រាំប្រចាំសប្ដាហ៍ជារឿយៗ។
១៥ នាទី: « ‹ចូរឲ្យមានចិត្តអត់ធ្មត់› » ការពិគ្រោះរវាងសមាជិកគ្រួសារ។ ពួកគេពិនិត្យមើលរបៀបដែលគេអាចបង្ហាញការអត់ធ្មត់បានច្រើនទៀត ក្នុងកិច្ចបំរើផ្សាយរបស់គេ។ រួមបញ្ចូលការនិយាយដែលទាក់ទងរឿងនេះ ដែលចេញពីប៉មយាម ១៥ មិថុនា ១៩៩៥ ទំព័រ ១២។ (ភាសាអង់គ្លេស)
ចំរៀង ១៣៥ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៨ ខែមករា
ចំរៀង ១៦៩
៥ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១០ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
១៥ នាទី: «ពួកអ្នកត្រួតពិនិត្យដែលនាំមុខ ផ្នែកខាងអ្នកដឹកនាំខាងការសិក្សាតាមក្រុម»។ ការអធិប្បាយដោយអ្នកបង្ហាត់តាមក្រុមសិក្សា ដែលពិនិត្យមើលភារកិច្ចរបស់គាត់។ គាត់បង្ហាញនូវរបៀបដែលកិច្ចការបែបនេះ នាំឲ្យមានការជឿនទៅមុខ និងសុខភាពខាងវិញ្ញាណក្នុងក្រុមជំនុំ។ រួមបញ្ចូលការនិយាយដ៏សំខាន់ ដែលចេញពីសៀវភៅ បានរៀបចំដើម្បីសម្រេចកិច្ចបំរើផ្សាយរបស់យើង ទំព័រ ៤៣-៤៥, ៧៤-៧៦។ (ភាសាអង់គ្លេស)
១៥ នាទី: «ការចាប់ផ្ដើមសិក្សាព្រះគម្ពីរដោយប្រើសៀវភៅស្តើងតម្រូវ»។ សំនួរនិងចម្លើយ។
ចំរៀង ១៩៧ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែមករា
ចំរៀង ២០១
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៥ នាទី: ប្រអប់សំនួរ។ ការអធិប្បាយដោយអ្នកចាស់ទុំម្នាក់។
២០ នាទី: តើអ្នកពិនិត្យមើលបទគម្ពីររៀងរាល់ថ្ងៃឬទេ? ការអធិប្បាយនិងការពិគ្រោះជាមួយអ្នកស្ដាប់។ រៀងរាល់ឆ្នាំសមាគមផ្ដល់កូនសៀវភៅ ការពិនិត្យមើលបទគម្ពីររៀងរាល់ថ្ងៃ។ តើអ្នកម្នាក់ៗឬក៏ជាគ្រួសារ ឆ្លៀតយកប្រយោជន៍ពីប្រកាសនវត្ថុឬទេ? សូមពន្យល់នូវមូលហេតុដ៏មានប្រយោជន៍ ដែលយើងគួរពិនិត្យមើលបទគម្ពីរសំរាប់ថ្ងៃនិមួយៗ។ ចូរពិគ្រោះសេចក្ដីចេញពីបុព្វកថានៃ ការពិនិត្យមើលបទគម្ពីររៀងរាល់ថ្ងៃ—ឆ្នាំ១៩៩៩ ទំព័រ ៣-៤។ សូមអញ្ជើញអ្នកផ្សាយឲ្យរៀបរាប់នូវការខំប្រឹងពិសេស ដែលគេធ្វើដើម្បីពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃដោយស្មោះ ដោយខ្លួនឯង ឬជាគ្រួសារ។
ចំរៀង ២២៥ និងការអធិស្ឋានបញ្ចប់។