សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែកុម្ភៈ ព្រះគម្ពីរ—បន្ទូលនៃព្រះ ឬក៏ពាក្យសំដីនៃមនុស្ស? មីនា: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ ហើយនឹងឲ្យមានការព្យាយាមជាពិសេស ដើម្បីផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មេសានិងឧសភា: ការជាវសំរាប់ទស្សនាវដ្ដី ប៉មយាម។ យកសៀវភៅស្តើង តម្រូវ ទៅជាមួយសំរាប់មនុស្សដែលចាប់អារម្មណ៍ ហើយខំប្រឹងផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។
▪ ស្មៀននិងអ្នកត្រួតពិនិត្យកិច្ចបំរើត្រូវពិនិត្យមើលសកម្មភាពរបស់ពួកអ្នកត្រួសត្រាយពេញពេល។ បើសិនជាមានអ្នកណាមួយដែលមានការពិបាកក្នុងការបំពេញតម្រូវការម៉ោងនោះ ពួកអ្នកចាស់ទុំគួររៀបចំឲ្យគេទទួលជំនួយ។ សំរាប់យោបល់ សូមមើលសំបុត្រប្រចាំឆ្នាំ លេខ S-201 របស់សមាគម ដែលមានដាក់ ថ្ងៃទី១ ខែតុលា។ ជាបន្ថែម សូមមើលសាឡើងវិញនូវវគ្គ ១២-២០ នៃទំព័របន្ថែមក្នុង កិច្ចបំរើព្រះរាជាណាចក្រយើង ខែសីហា ឆ្នាំ១៩៨៦ (ជាភាសាអង់គ្លេស)។