ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែកុម្ភៈ
ចំរៀង លេខ១៥៤
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ជួយរំឭកទាំងអស់គ្នា ឲ្យជូនសេចក្ដីរាយការណ៍កិច្ចផ្សព្វផ្សាយសំរាប់ខែមករា។
១៧ នាទី: «ព្រះគម្ពីរ—ប្រភពនៃសេចក្ដីសម្រាលទុក្ខនិងសេចក្ដីសង្ឃឹមក្នុងលោកីយ៍ដែលមានបញ្ហា»។ អ្នកចាស់ទុំម្នាក់ពិគ្រោះជាមួយនឹងអ្នកផ្សព្វផ្សាយពីរឬក៏បីនាក់អំពីអត្ថបទនេះ។ សូមធ្វើការសម្ដែងមួយពីយោបល់សំរាប់សំដីផ្សាយបង្ហាញ។ សូមបង្ហាញរបៀបរៀបចំឲ្យត្រឡប់ទៅជួបគេ។
១៨ នាទី: «ការប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី»។ អត្ថាធិប្បាយ ដោយធ្វើវិភាគនូវអេភេសូរ ៤:២០-២៤។ (សូមមើលទស្សនាវដ្ដី ប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៣ ទំព័រ ១៤-១៨ វគ្គ ៤-១៧ (ភាសាអង់គ្លេស) ជួយពន្យល់របៀបដែលយើងដកយកបុគ្គលិកលក្ខណៈចាស់ ហើយប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី។ ពិភាក្សាគុណសម្បត្ដិខ្លះៗ ដែលបានសឲ្យឃើញដោយពួកអ្នកដែលបានធ្វើនេះដោយជោគជ័យ។
ចំរៀង លេខ៤ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែកុម្ភៈ
ចំរៀង លេខ១២
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតបន់។ សេចក្ដីរាយការណ៍គណនេយ្យ។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
២០ នាទី: «អ្នកបង្កើតដ៏ឧត្តមរបស់យើង យកព្រះទ័យទុកដាក់លើយើង!» សំនួរនិងចម្លើយ។ ពន្យល់នូវរបៀបសៀវភៅស្តើង គោលបំណងនៃជីវិត អាចត្រូវប្រើដើម្បីជួយអ្នកដែលមានការសង្ស័យឬក៏បដិសេធថាគ្មានព្រះទេ។ ទោះបីវាមិនសំរាប់ការនាំឲ្យសិក្សាព្រះគម្ពីរក៏ដោយ វាអាចធ្វើជាឧបករណ៍ដែលមានប្រសិទ្ធិភាព ក្នុងការជំរុញចិត្តមនុស្ស ឲ្យពិចារណាមើលអ្វីៗទាំងអស់ដែលព្រះគម្ពីរប្រាប់។ សូមអញ្ជើញអ្នកផ្សព្វផ្សាយឲ្យប្រាប់ពីគំនិតរបស់គេផ្ទាល់ អំពីសៀវភៅនោះ ហើយរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនណាដែលគេបានមានក្នុងការផ្ដល់សៀវភៅនោះជូនអ្នកដទៃ។
ចំរៀង លេខ១៧៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែកុម្ភៈ
ចំរៀង លេខ៤០
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ដំណឹងព្រះធិបតេយ្យ។
១៨ នាទី: តើយើងទទួលប្រយោជន៍អ្វីពីការចុះឈ្មោះក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ? ការពិគ្រោះជាមួយនឹងអ្នកស្ដាប់ ដោយមានអ្នកត្រួតពិនិត្យសាលាជាអ្នកដឹកនាំ។ ការបង្ហាត់បង្រៀនឲ្យចេះនិយាយជាសាធារណៈ មិនជាគោលបំណងតែមួយនៃសាលានោះ។ មានរបៀបផ្សេងដែលយើងទទួលប្រយោជន៍សំរាប់ខ្លួនផ្ទាល់។ (សូមមើលសៀវភៅសំរាប់ណែនាំសាលា ទំព័រ ១២-១៣ (ភាសាអង់គ្លេស) យើងរៀនរបៀបទាក់ទងបានល្អប្រសើរជាមួយមនុស្សឯទៀត។ យើងបានត្រូវបង្រៀនឲ្យចេះនិយាយយ៉ាងច្បាស់លាស់ ដោយសេចក្ដីថ្លៃថ្នូរ និងការទុកចិត្តលើខ្លួន។ យើងកើនឡើងក្នុងសមត្ថភាពឆ្លើយសំនួរអំពីសេចក្ដីជំនឿរបស់យើង ហើយដើម្បីពន្យល់នូវការសម្រេចរបស់យើងដែលមានមូលដ្ឋានលើព្រះគម្ពីរ។ ចំណេះរបស់យើងខាងព្រះគម្ពីរកើនឡើង ដោយដូច្នេះជួយយើងមានប្រសិទ្ធិភាពច្រើនជាងក្នុងការធ្វើបន្ទាល់ឲ្យអ្នកឯទៀត។ យើងរៀនទទួលស្គាល់កំហុសរបស់ខ្លួននិងទទួលឱវាទ ដែលបង្ហាត់បង្រៀនយើងឲ្យចេះទាក់ទងយ៉ាងមេត្រីជាមួយនឹងអ្នកឯទៀត។ ការបង្រៀនជាទូទៅដែលសាលានោះផ្ដល់ឲ្យ ជួយយើងរក្សាខ្លួនឲ្យបាន «ពូកែល្មម» ជាអ្នកបំរើរបស់ព្រះ។—កូរិនថូសទី២ ៣:៥, ៦
១៧ នាទី: «របៀបដែលសមាជិកគ្រួសារជួយគ្នាដើម្បីមានចំណែកពេញលេញ—ក្នុងការសិក្សាព្រះគម្ពីរ»។ ការពិគ្រោះដោយក្រុមគ្រួសារ។ ពួកគេពិចារណានូវរបៀបដែលគេកំពុងតែអនុវត្តតាមយោបល់ក្នុងទស្សនាវដ្ដី ប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៦ ទំព័រ២៤-២៦ ហើយ ពី ប៉មយាម ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ទំព័រ១៦-១៧ (ភាសាអង់គ្លេស) អំពីការអាននិងសិក្សាព្រះគម្ពីរជាក្រុមគ្រួសារ។
ចំរៀង លេខ៥៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែកុម្ភៈ
ចំរៀង លេខ១៧០
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៥ នាទី: ការផ្សព្វផ្សាយក្នុងអាគារដែលមានល្វែងច្រើន។ (បើសិនជាចំនួនអាគារដែលមានល្វែងច្រើនមានតែតិចទេក្នុងតំបន់របស់អ្នក សូមពិចារណាអត្ថបទ «ហេតុអ្វីបានជាគួរកត់កំណត់ផ្ទះពេលគ្មានអ្នកណានៅ?» ក្នុង កិច្ចបំរើព្រះរាជាណាចក្រយើង ខែឧសភា ឆ្នាំ១៩៩៥ (ភាសាអង់គ្លេស) ការពិគ្រោះជាមួយនឹងអ្នកផ្សព្វផ្សាយពីរឬក៏បីនាក់។ គឺជាការពិបាកដើម្បីផ្សព្វផ្សាយឲ្យមនុស្សដែលនៅក្នុងផ្ទះល្វែង ដែលនៅទីនោះការសន្ទនាគឺគ្រាន់តែអ្វីដែលអាចត្រូវនិយាយតាមរយៈវិទ្យុទាក់ទងនៅមុខផ្ទះគេ។ ពិចារណានូវរបៀបបង្កបង្កើតឲ្យមានការចាប់អារម្មណ៍៖ តាមរបៀបដ៏មេត្រី សូមនាំឲ្យគេស្គាល់អ្នកជាអ្នកជិតខាងម្នាក់។ ប្រើឈ្មោះម្ចាស់ផ្ទះបើនោះបានត្រូវសម្ដែងក្នុងតារាងឈ្មោះ។ ប្រាប់ពីរឿងមួយដែលត្រូវកាល ឬក៏អានចំនូវសេចក្ដីផ្ដើមមួយពីសៀវភៅ វែកញែក ទំព័រ ៩-១៥។ ពន្យល់ថា អ្នកចង់ជូនខិត្តប័ណ្ណ ទស្សនាវដ្ដី ឬក៏សៀវភៅស្តើងមួយ ដែលផ្ដល់នូវចម្លើយសំរាប់សំនួរដ៏សំខាន់មួយ ហើយជួយប្រាប់ថា សំនួរនោះជាអ្វីទៅ។ នៅឯកន្លែងដែលមានទំនាក់ទំនងមិនពេញលេញ សូមសរសេរសំបុត្រទៅកាន់អ្នកជួល ឬក៏ផ្សព្វផ្សាយឲ្យគេតាមផ្លូវពេលគេចេញចូល។ បង្ហាញវិធីមួយដែលបានត្រូវប្រើក្នុងតំបន់នោះ ដែលបានទទួលលទ្ធផលល្អពីអ្នកជួលផ្ទះល្វែង។
២០ នាទី: របៀបរកឃើញអំណរក្នុងការធ្វើដើម្បីឲ្យមានសិស្ស។ អត្ថាធិប្បាយពី ទស្សនាវដ្ដី ប៉មយាម ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ ១៩-២២
ចំរៀង លេខ៩១ និងសេចក្ដីអធិស្ឋានបញ្ចប់។