ការរំឭកដ៏ទូទាំងពិភពលោកនូវការសោយទិវង្គតនៃព្រះគ្រីស្ទ
១ ព្រះយេហូវ៉ាបានប្រទានអំណោយជាច្រើនមកដល់យើង។ និយាយរួមទៅគឺអំពីភាពល្អល្អះនិងសប្បុរសពេញទៅដោយសេចក្ដីស្រឡាញ់របស់ទ្រង់ គឺបានត្រូវរៀបរាប់យ៉ាងពីរោះជា«អំណោយទានទ្រង់ដ៏រកថ្លែងពុំបាន»។ ត្រូវហើយ «ព្រះគុណនៃព្រះដ៏លើសលប់» គឺអស្ចារ្យដ៏ម្ល៉េះ ដែលបើពណ៌នានោះ គឺហួសពីសមត្ថភាពរបស់យើង។—កូរិនថូសទី២ ៩:១៤, ១៥
២ អំណោយដ៏ប្រសើរបំផុតរបស់ទ្រង់: ព្រះយេស៊ូគ្រីស្ទ ដែលជាអ្នកលោះនៃមនុស្សលោក គឺជាអំណោយដ៏ប្រសើរបំផុត។ ក្នុងការសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏ឧត្តមរបស់ទ្រង់ចំពោះមនុស្សលោក នោះព្រះយេហូវ៉ាបានប្រទានព្រះរាជបុត្ររបស់ទ្រង់ដ៏ស្ងួនភ្ងានិងដែលទ្រង់បានបង្កើតដោយអង្គទ្រង់ផ្ទាល់។ (យ៉ូហាន ៣:១៦) ពរមួយដែលយើងគ្មានសិទ្ធិទទួលបែបនេះពីព្រះ គឺគួរនឹងការរំឭកទូទាំងពិភពលោកណាស់ហ្ន៎! តើនៅពេលណា និងតាមរបៀបណា? នៅល្ងាចនៃថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៩ ពួកគ្រីស្ទានទូទាំងពិភពលោកនឹងរំឭកនូវអាហារពេលល្ងាចរបស់ព្រះអម្ចាស់ ដោយកាន់តាមពិធីរំឭកនូវយញ្ញបូជាដ៏ឧត្តមបំផុតនេះ។—កូរិនថូសទី១ ១១:២០, ២៣-២៦
៣ ព្រះគ្រីស្ទបានសោយទិវង្គតជំនួសយើង ទោះជា«យើងនៅមានបាបនៅឡើយផង» ហើយយើងអាចបង្ហាញអំណរគុណខ្លួនយើងផ្ទាល់ ដោយចូលរួមពិធីរំឭកនូវការសោយទិវង្គតរបស់ទ្រង់ និងដោយអញ្ជើញអ្នកដទៃចូលរួមជាមួយយើងនៅថ្ងៃដ៏សំខាន់ក្រៃលែងនោះ។—រ៉ូម ៥:៨
៤ ព្រឹត្ដិការណ៍ដ៏សំខាន់បំផុត: ពិធីរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ ជាពិសេសនោះបញ្ជាក់ថាទ្រង់បានគាំទ្រយ៉ាងល្អឥតខ្ចោះនូវអធិបតេយ្យភាពរបស់ព្រះ។ នេះក៏រំឭកយើងដែរថា យើងអាចត្រូវព្រះយេហូវ៉ានឹងរាប់យើងជាស្អាតស្អំ ដោយការអនុវត្តន៍ជំនឿលើយញ្ញបូជារបស់ព្រះយេស៊ូ ហេតុដូច្នេះហើយអាចដឹងពិតប្រាកដថាខ្លួននឹងទទួលសេចក្ដីសង្គ្រោះ។ (កិច្ចការ ៤:១២) ពិតមែនហើយ នេះគឺជាព្រឹត្ដិការណ៍ដ៏សំខាន់បំផុតក្នុងឆ្នាំនេះ!
៥ សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងរបស់យើងគឺត្រូវសម្ដែងដោយយើងអញ្ជើញឲ្យគេមករួមពិធីរំឭកអាហារពេលល្ងាចនៃព្រះអម្ចាស់ជាមួយយើង។ ផលប្រយោជន៍ពីតម្លៃលោះនោះគឺមានសំរាប់រាប់លាននាក់ដែលរៀនអំពីភាពដ៏ប្រសើរជាងរបស់តម្លៃលោះនោះ។ (ភីលីព ៣:៨) ពួកអ្នកដែលអនុវត្តសេចក្ដីជំនឿលើយញ្ញបូជារបស់ព្រះគ្រីស្ទ អាចទទួលសេចក្ដីសង្ឃឹមដ៏មាំមួនចំពោះជីវិតអស់កល្បជានិច្ច។—យ៉ូហាន ១៧:៣
៦ រដូវកាលធ្វើពិធីរំឭក នោះក៏ផ្ដល់ឲ្យឱកាសដ៏ពិសេសដើម្បីឲ្យយើងបង្ហាញការអបអរចំពោះសេចក្ដីសប្បុរសដ៏លើសលប់របស់ព្រះដែលយើងគ្មានសិទ្ធិទទួល។ នេះជាពេលដ៏ល្អប្រពៃសំរាប់ការចូលរួមយ៉ាងឧស្សាហ៍ក្នុងការប្រកាសប្រាប់ដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះ។ ប្រយោជន៍ដ៏ប្រសើរក៏ស្ថិតនៅមុខអស់អ្នកដែលរំពឹងគិតពីអំណោយទានពីព្រះយេហូវ៉ាដ៏រកថ្លែងពុំបាន ហើយដែលរៀបចំដើម្បីមានវត្តមាននៅឯពិធីអាហារពេលល្ងាចរបស់ព្រះអម្ចាស់ក្នុងឆ្នាំនេះ!