សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែ មីនា: អ្នកអាចរស់នៅជានិរន្តរ៍ ក្នុងសួនមនោរម្យនៅលើផែនដី។ នឹងមានការខំប្រឹងជាពិសេស ដើម្បីផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មេសានិងខែឧសភា: ការជាវទស្សនាវដ្ដីប៉មយាម។ ចូរឲ្យមានសៀវភៅស្តើងតម្រូវនៅជាមួយ សំរាប់មនុស្សណាដែលចាប់អារម្មណ៍ ហើយខិតខំផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មិថុនា: អ្នកអាចរស់នៅជានិរន្តរ៍ ក្នុងសួនមនោរម្យនៅលើផែនដី។
▪ អ្នកផ្សព្វផ្សាយណាដែលចង់បំរើជាអ្នកត្រួសត្រាយជំនួយក្នុងខែមេសានិងខែឧសភា គួររៀបចំផែនការឥឡូវ ហើយចុះឈ្មោះមុនពេល។ នេះនឹងជួយពួកអ្នកចាស់ទុំរៀបចំតាមតម្រូវការសំរាប់កិច្ចផ្សព្វផ្សាយ ហើយមានទស្សនាវដ្ដីនិងប្រកាសនវត្ថុគ្រប់គ្រាន់។ ឈ្មោះរបស់ពួកអ្នកដែលបានត្រូវអនុញ្ញាតឲ្យជាអ្នកត្រួសត្រាយជំនួយ នោះគួរត្រូវប្រកាសជូនក្រុមជំនុំ។
▪ ប្រធានត្រួតពិនិត្យ ឬក៏ម្នាក់ផ្សេងទៀតដែលប្រធានបានចាត់តាំងនោះ គួរជំរះបញ្ជីគណនេយ្យក្រុមជំនុំនៅថ្ងៃទី១ ខែមីនា ឬក៏ជាប្រញាប់បំផុតបន្ទាប់ពីថ្ងៃនោះ។ នៅពេលនោះបានត្រូវធ្វើហើយ ជូនដំណឹងក្រុមជំនុំ ក្រោយពីសេចក្ដីរាយការណ៍គណនេយ្យជាបន្ទាប់បានត្រូវអានរួចហើយ។
▪ ពិធីបុណ្យរំឭកនិងត្រូវធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៩ ។ បើសិនជាតាមធម្មតាក្រុមជំនុំរបស់អ្នកមានកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ កិច្ចប្រជុំទាំងនោះគួរត្រូវប្ដូរទៅថ្ងៃផ្សេងទៀតបើសិនជាសាលប្រជុំនៅទំនេរ។ បើសិនជាមិនអាចធ្វើដូច្នេះ ហើយក៏ប៉ះពាល់លើការប្រជុំអប់រំកិច្ចបំរើរបស់អ្នក ផ្នែកណាដែលទាក់ទងនឹងក្រុមជំនុំរបស់អ្នកអាចត្រូវបញ្ចូលក្នុងប្រជុំអប់រំកិច្ចបំរើផ្សេងទៀត។
▪ អស់អ្នកណាដែលរួមចំណែកនៃក្រុមជំនុំមួយ គួរផ្ញើតាមរយៈក្រុមជំនុំ នូវប័ណ្ណជាវថ្មីឬជាបន្តទាំងអស់សំរាប់ទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក! ដែលរួមបញ្ចូលប័ណ្ណជាវសំរាប់ខ្លួនគេផ្ទាល់។
▪ សមាគមមិនបំពេញនូវសំណូមឯកជនរបស់អ្នកផ្សព្វផ្សាយសំរាប់ប្រកាសនវត្ថុទេ។ ប្រធានអ្នកត្រួតពិនិត្យគួររៀបចំឲ្យមានសេចក្ដីជូនដំណឹងជារៀងរាល់ខែ ពីមុនការសុំប្រចាំខែសំរាប់ប្រកាសនវត្ថុក្រុមជំនុំ ត្រូវផ្ញើទៅសមាគម ដើម្បីឲ្យមនុស្សទាំងអស់ដែលចង់ទទួលប្រកាសនវត្ថុសំរាប់ខ្លួនគេផ្ទាល់ អាចប្រាប់បងប្រុសដែលរក្សាប្រកាសនវត្ថុនោះ។ សូមនឹកចាំពីប្រកាសនវត្ថុណាដែលជាទីការសុំពិសេស។