ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែមីនា
ចំរៀង លេខ៣៣
៨ នាទី: ជ្រើសរើសសេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៧ នាទី: «ការរំឭកដ៏ទូទាំងពិភពលោកនូវការសោយទិវង្គតនៃព្រះគ្រីស្ទ»។ សំនួរនិងចម្លើយ។ រួមបញ្ចូលអត្ថាធិប្បាយពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៧ ទំព័រ១០-១១ វគ្គ១០-១៤។ បញ្ជាក់ពីរបៀបដែលសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ព្រះយេហូវ៉ា បានបណ្ដាលឲ្យទ្រង់ផ្ដល់តម្លៃលោះសំរាប់យើង។
២០ នាទី: មូលហេតុដែលជំរុញឲ្យធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងខែមេសានិងខែឧសភា។ សុន្ទរកថានិងការពិគ្រោះជាមួយនិងពួកអ្នកស្ដាប់ដែលត្រូវដឹកនាំដោយអ្នកត្រួតពិនិត្យកិច្ចបំរើ ដើម្បីដាស់តឿនទាំងអស់គ្នាគិតយ៉ាងប្រាកដប្រជាពីការត្រួសត្រាយជំនួយ។ សើរើនូវការកែប្រែក្នុងចំនួនម៉ោងសំរាប់អ្នកត្រួសត្រាយពេញពេលនិងអ្នកត្រួសត្រាយជំនួយ ដូចរៀបរាប់ក្នុង កិច្ចបំរើព្រះរាជាណាចក្រយើង ពីខែមករា ឆ្នាំ១៩៩៩ ទំព័រទី៧ (ភាសាអង់គ្លេស)។ ការកែតម្រូវនេះគួរជួយឲ្យច្រើន ជាជាងមានសមត្ថភាព ឲ្យទទួលឯកសិទ្ធិជាកិច្ចបំរើពេញពេល។ ពន្យល់ពីរបៀបដែលការអបអររបស់យើងចំពោះយញ្ញបូជារបស់ព្រះយេស៊ូ នោះជំរុញឲ្យយើងខិតខំព្យាយាមក្នុងការផ្សព្វផ្សាយឲ្យអ្នកដទៃ។ (កូរិនថូសទី២ ៥:១៤, ១៥) នៅឆ្នាំនេះ ពិធីបុណ្យរំឭកគឺនៅចំថ្ងៃទី១ខែមេសា។ នេះជាអ្វីដែលជំរុញចិត្តយ៉ាងណាទៅហ្ន៎ ដល់អស់អ្នកផ្សព្វផ្សាយព្រះរាជាណាចក្រទាំងនោះ បង្កើនសកម្មភាពកិច្ចផ្សព្វផ្សាយរបស់គេ ឲ្យពេញខែនោះ! សើរើចំណុចខ្លះៗពីសន្លឹកបន្ថែមក្នុង កិច្ចបំរើព្រះរាជាណាចក្រយើង ពីខែកុម្ភៈ ឆ្នាំ១៩៩៧ និង ខែមីនា ឆ្នាំ១៩៩៨ (ភាសាអង់គ្លេស) ដែលទាក់ទងនឹងកិច្ចបំរើត្រួសត្រាយជំនួយ។ ពិចារណានូវរបៀបរៀបចំកាលវិភាគទាំងប៉ុន្មានដែលត្រូវផ្ដល់។ ប្រាប់ពីការរៀបចំផ្សព្វផ្សាយតាមតំបន់ ដែលផ្ដល់ឲ្យឱកាសជាច្រើនដើម្បីចូលរួមកិច្ចបំរើជាមួយអ្នកដទៃ។ លើកទឹកចិត្តឲ្យអ្នកផ្សាយ ទទួលនូវប័ណ្ណចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយ បន្ទាប់ពីចប់កម្មវិធីប្រជុំ។
ចំរៀង លេខ៤៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែមីនា
ចំរៀង លេខ៥២
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនេយ្យ។
២០ នាទី: «អញ្ជើញពួកគេមក»។ សំនួរនិងចម្លើយ។ បញ្ជាក់ពីការចាំបាច់នៃការណែនាំជារៀងរហូតនូវពួកអ្នកចាប់អារម្មណ៍ថ្មីៗ ឲ្យមកឯកិច្ចប្រជុំក្រុមជំនុំ។ ធ្វើការសម្ដែងមួយអំពីការពិគ្រោះជាមួយនឹងអ្នកចាប់អារម្មណ៍ម្នាក់ ដោយប្រើពត៌មានក្នុងសៀវភៅ រស់នៅជានិរន្តរ៍ ទំព័រ២០០ វគ្គ២៤ និងទំព័រ២០១ វគ្គ២៨-៣០។ លើកទឹកចិត្តទាំងអស់គ្នា ឲ្យខំប្រឹងជាពិសេសដើម្បីជួយពួកសិស្សនិងពួកអ្នកចាប់អារម្មណ៍ឯទៀតមកពិធីបុណ្យរំឭកនៅថ្ងៃទី១ ខែមេសា។ បង្ហាញសំបុត្រអញ្ជើញមួយសន្លឹក ហើយពន្យល់ពីរបៀបដែលក្រដាសនោះអាចត្រូវប្រើដោយមានប្រសិទ្ធិភាពបាន។ ទាំងអស់គ្នាគួរចាប់ផ្ដើមចែកចាយក្នុងសប្ដាហ៍នេះនូវសំបុត្រអញ្ជើញឲ្យចូលពិធីបុណ្យរំឭក។
១៥ នាទី: «របៀបដែលសមាជិកគ្រួសារជួយគ្នាដើម្បីមានចំណែកពេញលេញក្នុងកិច្ចប្រជុំតាមក្រុមជំនុំ»។ ការពិភាក្សាដោយក្រុមគ្រួសារមួយ។ នៅពេលពួកគេអធិប្បាយអំពីចំណុចសំខាន់ៗក្នុងអត្ថបទនេះ គេពិភាក្សាអំពីរបៀបពួកគេអាចរៀបចំជាគ្រួសារសំរាប់ប្រជុំ។ ពួកគេក៏ពិភាក្សាអំពីរបៀបដែលគេអាចជួយគ្នាទៅវិញទៅមកឲ្យចូលរួម ហើយអ្វីដែលត្រូវធ្វើដើម្បីឲ្យគ្រួសារទាំងមូលមកដល់ប្រជុំទាន់ពេល។
ចំរៀង លេខ៦២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែមីនា
ចំរៀង លេខ៥៦
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៥ នាទី: «ពួកអ្នកងារជំនួយធ្វើកិច្ចបំរើដ៏មានតម្លៃ»។ សុន្ទរកថាដោយអ្នកងារជំនួយម្នាក់ដែលមានសមត្ថភាព។ សើរើនូវចំណុចសំខាន់ៗដែលត្រូវរៀបរាប់ក្នុងសៀវភៅ កិច្ចបំរើព្រះរាជាណាចក្រយើង នៅទំព័រ៥៧-៥៩។ (ភាសាអង់គ្លេស) ពន្យល់ពីរបៀបដែលពួកអ្នកងារជំនួយត្រូវគេប្រើតាមតំបន់ដើម្បីជួយក្រុមជំនុំ។
២០ នាទី: ការអរសប្បាយនឹង សៀវភៅប្រចាំឆ្នាំសំរាប់ឆ្នាំ១៩៩៩ (ភាសាអង់គ្លេស)។ ការពិគ្រោះរវាងប្ដីនិងប្រពន្ធមួយគូ។ ប្ដីពន្យល់ថា សៀវភៅប្រចាំឆ្នាំ បានត្រូវបោះពុម្ពលើកទីមួយជាទម្រង់សៀវភៅ នៅឆ្នាំ១៩២៧ ហើយក្នុងមួយរយៈពេលជាង៧០ឆ្នាំ នោះបានរួមបញ្ចូលសេចក្ដីរាយការណ៍នៃពួកស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោក។ ពួកគេរៀបរាប់ពីចំណុចខ្លះៗពី «ចំនួនសរុបទាំងអស់នៃឆ្នាំ១៩៩៨» នៅទំព័រ៣១។ ក្រោយនោះ គេពិភាក្សា «សំបុត្រពីគណៈអភិបាល» នៅទំព័រ៣-៥ និងអធិប្បាយអំពីរបៀបដែលគេនឹងប្រព្រឹត្តតាមសេចក្ដីលើកទឹកចិត្តដែលបានត្រូវផ្ដល់ឲ្យនោះ។
ចំរៀង លេខ៦៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែមីនា
ចំរៀង លេខ១៦២
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ប្រកាសឈ្មោះរបស់ពួកអ្នកដែលនឹងផ្សព្វផ្សាយជាអ្នកត្រួសត្រាយជំនួយក្នុងខែមេសា។ ហើយពន្យល់ថាគឺ មិនទាន់ខកពេលដើម្បីចុះឈ្មោះទេ។ ប្រាប់ពីកាលវិភាគទាំងមូលសំរាប់កិច្ចប្រជុំផ្សព្វផ្សាយក្នុងខែមេសា។ លើកទឹកចិត្តទាំងអស់គ្នាឲ្យអានអំនានព្រះគម្ពីរសំរាប់ពិធីបុណ្យរំឭក សំរាប់ថ្ងៃទី២៧ ខែមីនា ទៅដល់ថ្ងៃទី១ ខែមេសា ដូចបញ្ជាក់ក្នុងសៀវភៅ ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ—១៩៩៩ និងនៅប្រក្រតិទិនឆ្នាំ១៩៩៩។
១៥ នាទី: រៀបចំសំរាប់ពិធីបុណ្យរំឭក។ សុន្ទរកថាមួយ។ ទាំងអស់គ្នាគួររៀបចំជួយសិស្សព្រះគម្ពីរនិងអ្នកចាប់អារម្មណ៍ដទៃទៀតមកឯពិធីបុណ្យរំឭក។ ពួកអ្នកថ្មីៗដែលមក ប្រហែលជាមិនយល់ថា អ្នកណាអាចបរិភោគពីវត្ថុតំណាង ឬក៏ពីអត្ថន័យនៃពិធីនេះ។ សើរើអ្វីដែលត្រូវប្រាប់ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃ១ ខែមេសា ឆ្នាំ១៩៩៦ ទំព័រ៦-៨ (ភាសាអង់គ្លេស) និងបង្ហាញនូវរបៀបដែលយើងអាចជួយអ្នកចាប់អារម្មណ៍ថ្មីៗយល់ន័យនិងគោលបំណងនៃពិធីនេះ។ ការបញ្ចប់ដោយរៀបរាប់ពី «កំណត់ចំណាំអំពីពិធីបុណ្យរំឭក» និងដោយប្រាប់ពីការរៀបចំតាមតំបន់សំរាប់ពិធីបុណ្យរំឭក។
២០ នាទី: តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? អ្នកចាស់ទុំម្នាក់ពិគ្រោះជាមួយអ្នកផ្សាយពីរបីនាក់ដែលមានសមត្ថភាព អំពីប្រយោជន៍និងរបៀបប្រើសៀវភៅស្តើងនេះ។ យើងបានស្គាល់សៀវភៅស្តើងនេះច្បាស់ជាង ពេលយើងបានសិក្សាក្នុងការសិក្សាសៀវភៅតាមក្រុមជំនុំ។ តើយើងប្រើសៀវភៅនេះដោយប្រសិទ្ធិភាពក្នុងកិច្ចផ្សព្វផ្សាយទេ? ក្រុមពិគ្រោះនោះពិភាក្សាអំពី: តើហេតុអ្វីបានជាមនុស្សជាច្រើនចាប់អារម្មណ៍និងរឿងនេះ? ខុសផ្ទុយពីសេចក្ដីបង្រៀនរបស់សាសនាមិនពិត តើសៀវភៅនេះបញ្ជាក់អំពីសេចក្ដីសង្ឃឹមអ្វី? តើយ៉ាងដូចម្ដេចដែលយើងអាចប្រើរូបភាពក្នុងសៀវភៅនេះ ដើម្បីបង្កើតឲ្យមានចំណាប់អារម្មណ៍? តើមានឱកាសអ្វីខ្លះដើម្បីស្នើផ្ដល់សៀវភៅនេះ? ធ្វើការសម្ដែងមួយ ដោយប្រើបទគម្ពីរក្នុងវគ្គ១៤និង១៥ នៅទំព័រ៨។ លើកទឹកចិត្តទាំងអស់គ្នាឲ្យប្រុងប្រៀបប្រើសៀវភៅនេះ។
ចំរៀង លេខ៩២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែមីនា
ចំរៀង លេខ១១១
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ជួយរំឭកទាំងអស់គ្នា ឲ្យជូនសេចក្ដីរាយការណ៍កិច្ចផ្សព្វផ្សាយសំរាប់ខែមីនា។ ក្នុងខែមេសា យើងនឹងស្នើផ្ដល់ឲ្យគេជាវទស្សនាវដ្ដីប៉មយាម។ បង្ហាញក្បាលថ្មីៗនៃទស្សនាវដ្ដី និងជូនយោបល់អំពីអត្ថបទណាខ្លះដែលអាចត្រូវលើកយកមកបញ្ជាក់ ហើយប្រាប់ពីចំណុចជាក់លាក់ខ្លះៗដែលចាប់អារម្មណ៍ ដើម្បីយកមកនិយាយ។ ទាំងអស់គ្នាគួរយកសៀវភៅស្តើងតម្រូវទៅជាមួយ ហើយប្រើសៀវភៅនោះដើម្បីផ្ដើមការសិក្សាជាមួយមនុស្សណាដែលចាប់អារម្មណ៍។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
១៨ នាទី: តើយើងគួរមានប្រតិកម្មយ៉ាងណាចំពោះឱវាទដែលបានផ្ដល់ឲ្យ? សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់។ យើងទាំងអស់គ្នាអាចទទួលឱវាទ ដែលទាក់ទងនឹងអាកប្បកិរិយា ចរិយា ពួកអ្នកសេពគប់ ឬក៏ការចូលរួមកិច្ចការក្រុមជំនុំរបស់យើង។ ជួនកាល យើងទោរទន់ទៅរកការបដិសេធឬក៏ប្រកាន់នឹងឱវាទនោះ។ ភាពសុខចិត្តទទួលនិងអនុវត្តតាមឱវាទ នោះអាចជាអ្វីដ៏សំខាន់ណាស់ចំពោះសុខុមាលភាពខាងវិញ្ញាណរបស់យើង។ សើរើកត្ដាចាំបាច់ដែលបញ្ជាក់នូវមូលហេតុដែលយើងគួរទទួលនិងអបអរនឹងឱវាទដែលគេឲ្យ។—សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៨៧ ទំព័រ២៧-៣០ (ភាសាអង់គ្លេស)។
ចំរៀង លេខ១១៨ និងសេចក្ដីអធិស្ឋានបញ្ចប់។