ការសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
ការសើរើឡើងវិញដោយមិនមើលសៀវភៅ ហើយទាក់ទងពត៌មានដែលបានរៀនតាមរយៈសុន្ទរកថាសាលាកិច្ចបំរើព្រះធិបតេយ្យ ក្នុងកំឡុងសប្ដាហ៍ពីថ្ងៃទី៤ខែមករា រហូតដល់ថ្ងៃទី១៩ខែមេសា ឆ្នាំ១៩៩៩។ សូមកត់លើក្រដាសមួយសន្លឹកផ្សេង នូវចម្លើយចំពោះសំនួរទាំងប៉ុន្មានដែលអ្នកអាចឆ្លើយបាន ក្នុងកំណត់ពេលនោះ។
[សូមកត់សម្គាល់៖ ក្នុងកំឡុងពេលសរសេរសើរើឡើងវិញនេះ មានតែព្រះគម្ពីរទេដែលអាចយកមកប្រើ ដើម្បីនឹងឆ្លើយសំនួរនានា។ ឯកសារយោងដែលមានបន្ទាប់ពីសំនួរនិមួយៗ នោះសំរាប់ឲ្យអ្នកស្រាវជ្រាវផ្ទាល់ខ្លួន។ ប្រហែលជាមិនមានទំព័រនិងវគ្គលេខទាំងអស់ទេ កាលដែលសំដៅទៅលើទស្សនាវដ្ដីប៉មយាម។]
សូមឆ្លើយសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ ពិតឬមិនពិត៖
១. អ្វីដែលបានកត់ទុកក្នុងព្រះគម្ពីរ នោះព្រះយេហូវ៉ាមិនតែងតែបានប្រទានជាពាក្យបន្ទូលចំៗនោះទេ។ (ធីម៉ូថេទី២ ៣:១៦) [wCB៩៧ ១/៩ ទំព័រ ៥ វគ្គ ៣]
២. ឲ្យបានមនសិការដ៏ល្អ នោះពឹងពាក់តែនឹងការទទួលចំណេះដឹងពីអ្វីដែលល្អហើយត្រឹមត្រូវ។ [wCB៩៧ ១/១១ ទំព័រ ៥ វគ្គ ១]
៣. ដោយព្រោះបាបបាន «ដេកនៅមាត់ទ្វារស្រាប់ហើយ» នោះគ្មានរបៀបណាឲ្យកាអ៊ីនជៀសវាងពីការប្រព្រឹត្តអំពើដ៏ខុសឆ្គងទេ។ (លោកុប្បត្តិ ៤:៧) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៤ ១/៩ ទំព័រ ២១ វគ្គ ១១]
៤. មនុស្សម្នាក់ៗរងទុក្ខលំបាក ស្រេចនឹងអំពើដ៏ខុសឆ្គងដែលគេបានប្រព្រឹត្តនៅជាតិមុន។ [wCB៩៧ ១/៨ ទំព័រ ៨ វគ្គ ៦]
៥. ព្រឹត្ដិការណ៍ដែលបានកើតឡើងនៅទីក្រុងស៊ីកែម ក៏រំឭកយើងពីសារៈសំខាន់នៃការដំកើងនូវការថ្វាយបង្គំពិត។ (យ៉ូស្វេ ២៤:១, ១៥) [wCB៩៧ ១/៥ ទំព័រ ៣១ វគ្គ ៣]
៦. ដើម្បីធ្វើឲ្យ ‹ពាក្យសំដីដែលចេញមកពីមាត់យើង និងការរំពឹងគិតក្នុងចិត្តរបស់យើង ជាទីគួរគាប់ចំពោះព្រះយេហូវ៉ា› ក្នុងការអធិស្ឋាន នោះយើងត្រូវខំប្រឹងទូលទ្រង់ដោយមានវោហា។ (ទំនុកដំកើង ១៩:១៤) [wCB៩៧ ១/១១ ទំព័រ ៣១ វគ្គ ៧-៨]
៧. អស់ទាំងបញ្ញត្ត ច្បាប់ និងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដែលបានរៀបរាប់នៅឯលោកុប្បត្តិ ២៦:៥ នោះសំដៅទៅលើអ្វីៗខាងឯកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩២ ១/៧ ទំព័រ ១០ វគ្គ ៨]
៨. ពួកគ្រីស្ទានពិតសព្វថ្ងៃនេះ ក៏បានការពារពីអំពើឧក្រិដ្ឋ ដោយព្រោះព្រះយេហូវ៉ាកំពុងតែមើលថែរក្សាពួកគេ។ [wCB៩៥ ១/១១ ទំព័រ ៥ វគ្គ ៥]
៩. នៅពេលដែលព្រះយេស៊ូបានមានបន្ទូលប្រាប់ពីឡាត់ ថាទ្រង់បានយាងមកផែនដីដើម្បីប្រកាសអំពីសេចក្ដីពិត នោះទ្រង់បានមានបន្ទូលយ៉ាងជាក់ច្បាស់សំដៅទៅលើ រាជាណាចក្ររបស់ព្រះ និងតួនាទីរបស់ទ្រង់ផ្ទាល់ជាស្តេចខាងនោះ។ (យ៉ូហាន ១៨:៣៧) [wCB៩៥ ១/១០ ទំព័រ ៤ វគ្គ ១]
១០. ទោះបីបើគ្មានការដែលបញ្ជាក់ថា នាងឌីណាបានយល់ព្រមក៏ដោយ នោះនាងនៅតែទទួលខុសត្រូវខ្លះៗដែរ ក្នុងការបាត់បង់នូវព្រហ្មចារីរបស់ខ្លួន។ (លោកុប្បត្តិ ៣៤:១, ២) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៥ ១៥/៦ ទំព័រ ៣១ វគ្គ ៤]
សូមឆ្លើយសំនួរនានាដូចតទៅនេះ៖
១១. ស្តីអំពីរបៀបវែកញែករបស់វា ដែលបានកត់ទុកក្នុងលោកុប្បត្តិ ៣:១-៥នោះ តើសាតាំងបានប៉ុនប៉ងយ៉ាងណា? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៥ ១៥/៧ ទំព័រ ៥ វគ្គ ១]
១២. នៅឯវិវរណៈ ១៩:១៥ តើអ្វីដែលបានតំណាងដោយ«ដាវយ៉ាងមុត» ដែលចេញពីព្រះឱសរបស់ព្រះយេស៊ូ? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩០ ១៥/៥ ទំព័រ ៤ វគ្គ ៤]
១៣. តើមានអ្វីកើតឡើងដល់ព្រលឹងពេលស្លាប់? [wCB៩៧ ១/៨ ទំព័រ ៨ វគ្គ ២,៥]
១៤. តើលោកអ័ប្រាហាំបាន «អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា» ដោយដូចម្ដេច? (លោកុប្បត្តិ ១២:៨) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៩ ១/៧ ទំព័រ ២០ វគ្គ ៩]
១៥. តើពាក្យ«ហាលេលូយ៉ា» មានន័យអ្វី ហើយហេតុអ្វីក៏មានជាញឹកញាប់ក្នុងព្រះគម្ពីរអ៊ីចឹង? [wCB៩៧ ១/៤ ទំព័រ ៣ វគ្គ ១-២]
១៦. តាមប្រមើលទៅ តើអ្វីដែលបានជំរុញចិត្តប្រពន្ធរបស់ឡុត ឲ្យងាកបែរមើលទៅក្រោយវិញ ដែលបានធ្វើឲ្យនាងក្លាយជាបង្គោលអំបិលទៅ? (លោកុប្បត្តិ ១៩:២៦) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩០ ១៥/៤ ទំព័រ ១៨ វគ្គ ១០]
១៧. តើពួកគ្រីស្ទានមានទស្សនៈយ៉ាងណា អំពីការទិញរបស់ដែលគេបានលួច? (និក្ខមនំ ២២:១; យេរេមា ១៧:១១) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩២ ១៥/៦ ទំព័រ ៣០ វគ្គ ៣; ទំព័រ ៣១ វគ្គ ១, ៦-៧]
១៨. យោងទៅតាមលោកុប្បត្តិ ៣៣:១៨ តើដោយរបៀបណាដែលយ៉ាកុបបានបង្ហាញថា គាត់មិនចាប់អារម្មណ៍មានទំនាក់ទំនងជាមួយនឹងពួកកាណាននោះ? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៥ ១៥/៩ ទំព័រ ២១ វគ្គ ៤]
១៩. តើការប្រព្រឹត្តរបស់យ៉ូសែប ដែលបានពណ៌នានៅលោកុប្បត្តិ ៣៧:១៣ នោះមានលក្ខណៈត្រូវគ្នានឹងព្រះយេស៊ូយ៉ាងណា? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៧ ១/៥ ទំព័រ ១២ វគ្គ ១២]
២០. ក្នុងព្រះគម្ពីរ តើសាសនារបស់លោកីយ៍នេះបានតំណាងជាអ្វី ហើយតើអ្វីនឹងកើតឡើងចំពោះពួកវា? [wCB៩៦ ១/១ ទំព័រ ៤ វគ្គ ១-២]
សូមរកពាក្យឬក៏ឃ្លាណាដែលត្រូវការ ដើម្បីបំពេញសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ៖
២១. ជាជាងមានចិត្តបន្ទោសខ្លួនខ្លាំងពេក ដោយព្រោះបាបដែលយើងប្រហែលជាបានប្រព្រឹត្តនោះ យើងអាចមានសិទ្ធិទៅសុំ _________________________ ពីព្រះ ដោយមាន _________________________ ជាមូលដ្ឋាននោះ។ [wCB៩៧ ១/១០ ទំព័រ ៧ វគ្គ ៣]
២២. ភាពពិតនៃសៀវភៅលោកុប្បត្តិ ក៏បានបង្ហាញដោយ_________________________ ខាងក្នុង ព្រមទាំងដោយ _________________________ ទាំងស្រុងជាមួយនឹងបទគម្ពីរឯទៀតដែលបានតែងមក។ [si ទំព័រ ១៤ វគ្គ ៨]
២៣. ព្រះយេហូវ៉ាទ្រង់ប្រទាន _________________________ របស់ទ្រង់ដល់អស់អ្នកណាដែលបំរើទ្រង់ ដើម្បីឲ្យគេអាចមាន _________________________ និងការសប្បាយរីករាយ ទោះបីជាគេមានកាលៈទេសៈខាងក្រៅយ៉ាងណាក៏ដោយ។ [wCB៩៧ ១/៤ ទំព័រ ៥ វគ្គ ១]
២៤. ការយកចូល _________________________ គឺជាជំហានសំខាន់មួយ ក្នុងការបណ្ដុះឲ្យមាន _________________________ សមស្របនឹងព្រះ។ [wCB៩៧ ១/១១ ទំព័រ ៤ វគ្គ ៥]
២៥. កាលដែលយើងសម្រួលខ្លួនទៅនឹងផ្លូវចង្អៀត ហើយដឹងពី _________________________ នៃការដើរតាមផ្លូវនោះ យើងនឹងលែងមានការចូលចិត្តចំពោះផ្លូវធំទូលាយ និង _________________________ ដែលសម្គាល់ពួកអ្នកនៅតាមផ្លូវនោះ។ (ម៉ាថាយ ៧:១៣,១៤) [wCB ៩៥ ១/១២ ទំព័រ ៦ វគ្គ ១]
សូមរើសរកចម្លើយមួយណាដែលត្រឹមត្រូវ ក្នុងសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ៖
២៦. ដោយថា មនុស្សលោកបានបង្កើតមក«ឲ្យចំនឹងរូបអង្គទ្រង់» នោះមានន័យថា គាត់បានបង្កើតមក (ជាសត្តនិករវិញ្ញាណ; មានអាការៈក្រៅដូចព្រះ; មានគុណសម្បត្ដិដូចព្រះដែរ) [wCB៩៧ ១/១០ ទំព័រ ៥ វគ្គ ១]
២៧. លោកុប្បត្តិ ៧:៦, ១១ នោះចង្អុលចំពោះឆ្នាំ(២៩៧០; ២៣៧០; ២០២០) ម.ស.យ. ជា«កាលដែលទឹកជន់ឡើងលិចផែនដី»។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល si ទំព័រ ២៩៤ បញ្ជី។]
២៨. នៅយ៉ូហាន ៨:៣២ នោះព្រះយេស៊ូបានមានបន្ទូលស្តីអំពីការប្រោសឲ្យបានរួចពី (ការគ្រប់គ្រងដោយពួករ៉ូម; ជំនឿឆ្វេង; បាបនិងសេចក្ដីស្លាប់)។ [wCB៩៧ ១/៥ ទំព័រ ១ វគ្គ ១]
២៩. ក្នុងការសម្រេចចុងក្រោយ នៃលោកុប្បត្តិ ២២:១៨ នោះពូជក៏សំដៅទៅលើ (អ៊ីសាក; ពួកអ៊ីស្រាអែល; ព្រះយេស៊ូនិងពួក១៤៤.០០០នាក់)។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៨ ១/៥ ទំព័រ ១៣ វគ្គ ៨]
៣០. គឺជា (ការស្ដាប់បង្គាប់តាមក្រិត្យវិន័យលោកម៉ូសេ; ការដឹងជាប្រាកដថាមានព្រះ និងការកើតខ្លាចបែបយ៉ាងល្អដែលមិនចង់ធ្វើឲ្យខកព្រះទ័យទ្រង់; ការខ្លាចនឹងទទួលទោស) ដែលបានជួយឲ្យយ៉ូសែបទប់ទល់យ៉ាងជោគជ័យ នឹងការល្បួងខាងឯអំពើអសីលធម៌។ (លោកុប្បត្តិ ៣៩:៩) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨១ ១៥/២ ទំព័រ ៧ វគ្គ ២]
សូមរកផ្ទឹមបទគម្ពីរនានា ជាមួយនឹងសេចក្ដីនិមួយៗដូចតទៅ៖
យ៉ូហាន ១៧:១៧; ទំនុកដំកើង ៤៦:១; ថែស្សាឡូនីចទី១ ២:១៣; កាឡាទី ៦:១០; យ៉ូហាន ៨:៣២
៣១. តាមរយៈវិញ្ញាណរបស់ទ្រង់ ព្រះយេហូវ៉ាបានភ្ជាប់សាររបស់ទ្រង់ក្នុងគំនិតនៃពួកអ្នកសរសេរម្នាក់ៗ ដើម្បីឲ្យនៅទីបំផុត ពាក្យនោះត្រូវចាត់ទុកជាបន្ទូលរបស់ព្រះ។ [wCB៩៧ ១/៩ ទំព័រ ៥ វគ្គ ៣]
៣២. ពេលដែលយើងត្រូវការជំនួយនិងការសម្រាលទុក្ខ គ្មានមិត្តណាដែលយើងអាចមានជាទីចិត្តស្និទ្ធជាងព្រះយេហូវ៉ានោះទេ! [wCB៩៧ ១/១១ ទំព័រ ៣១ វគ្គ ៩]
៣៣. កាលដែលមានមហន្តរាយធម្មជាតិ នោះពួកស្មរបន្ទាល់ព្រះយេហូវ៉ាខំប្រឹងចេញសកម្មភាព ដើម្បីរៀបចំចាត់ចែងជំនួយឲ្យ‹បងប្អូន›របស់គេ។ [wCB៩៧ ១/៣ ទំព័រ ៥ វគ្គ ១]
៣៤. ការយល់ដឹងនូវសេចក្ដីពិតពីព្រះគម្ពីរ អាចជួយយើងផ្ដាច់ឲ្យរួចពីប្រពៃណីដែលផ្ទុយពីផ្លូវព្រះ។ [wCB៩៥ ១/១១ ទំព័រ ៨ វគ្គ ១]
៣៥. ព្រះយេស៊ូបានដឹងថា អ្វីៗទាំងអស់ដែលព្រះបិតារបស់ទ្រង់បានមានបន្ទូលមក គឺជាសេចក្ដីដ៏មុតមាំ និងអាចទុកចិត្តបាន។ [wCB៩៥ ១/១០ ទំព័រ ៣ វគ្គ ៩]