បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/៩៩ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/៩៩ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

▪ ឧបករណ៍​ផ្សាយ​សំរាប់​ខែ មេសា​និង​ឧសភា: ការ​ជាវ​ទស្សនាវដ្ដី​ប៉មយាម។ ចូរ​ឲ្យ​មាន​សៀវភៅ​ស្តើង​តម្រូវ​នៅ​ជា​មួយ សំរាប់​មនុស្ស​ណា​ដែល​ចាប់​អារម្មណ៍ ហើយ​ខិតខំ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។ មិថុនា: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍ ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ កក្កដា​និង​សីហា: សៀវភៅ​ស្តើង​ណា​ដែល​មាន​៣២​ទំព័រ​អាច​យក​មក​ប្រើ​បាន​ដូច​ជា៖ តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍ រដ្ឋាភិបាល​ដែល​នឹង​នាំ​មក​នូវ​ទី​មនោ​រម និង​តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? សៀវភៅ​ស្តើង​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? នោះ​អាច​ផ្ដល់​ឲ្យ​តាម​ពេល​ដែល​សមរម្យ។

▪ ពួក​ស្មៀន​ក្រុមជំនុំ គួរ​ទុក​ឲ្យ​មាន​មួយ​ចំនួន​គ្រប់គ្រាន់ នៃ​បញ្ជី​ត្រួសត្រាយ​ដូច​ត​ទៅ​នេះ: បញ្ជី​ចុះ​ឈ្មោះ​ត្រួសត្រាយ​ពេញ​ពេល (S-205) បញ្ជី​ចុះ​ឈ្មោះ​ត្រួសត្រាយ​ជំនួយ (S-205​b) និង​ការ​ជំ​រាប​ពី​ការ​ឈប់​ត្រួសត្រាយ​ពេញ​ពេល (S-206)។ បញ្ជី​ទាំង​នេះ​អាច​សូម​បាន​តាម​រយៈ​បញ្ជី​សំណូម​ប្រកាស​ន​វត្ថុ (S-14) ទុក​ឲ្យ​មាន​ចំនួន​គ្រប់គ្រាន់​សំរាប់​មួយ​ឆ្នាំ​។ មើល​មួយ​សា​ទៀត នូវ​បញ្ជី​ចុះ​ឈ្មោះ​ត្រួសត្រាយ​ពេញ​ពេល មុន​ដែល​ផ្ញើ ដើម្បី​ដឹង​ថា​គឺ​បំពេញ​ហើយ។ បើសិន​ជា​អ្នក​ចុះ​ឈ្មោះ​មិន​អាច​ចាំ​ថ្ងៃ​ខែ​នៃ​ការ​ជ្រមុជ​ទឹក​របស់​គេ គេ​ត្រូវ​ប៉ាន់​ប្រមាណ​ហើយ​ធ្វើ​កំណត់​មួយ​អំពី​នោះ។

▪ ប្រកាសនវត្ថុ​ថ្មី ដែល​អាច​ត្រូវ​ទទួល៖

ព្រះ​យេហូវ៉ា—ទ្រង់​គឺ​ជា​អ្នក​ណា? (ខិត្តប័ណ្ណ លេខ​២៣)—ភាសា​ខ្មែរ, អង់គ្លេស, ប៉ាឡាវ៉ាន, អេស្ប៉ាញ, វៀតណាម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក