ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែឧសភា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែឧសភា
ចំរៀង លេខ៧
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដំណឹងព្រះធិបតេយ្យ។
១៧ នាទី: «បង្រៀនអ្នកដទៃឲ្យទទួលប្រយោជន៍ផ្ទាល់ខ្លួន»។ កំណត់ពេលតិចជាងមួយនាទីសំរាប់ពាក្យលំនាំ ហើយបន្តដោយការពិភាក្សាដោយសំនួរនិងចម្លើយ។ ដោយប្រើជំពូកទី១៣ នៃសៀវភៅចំណេះ បង្ហាញរបៀបដែលមនុស្សទទួលប្រយោជន៍តាមរបៀបសមហេតុសមផល ដោយការសិក្សា ការយល់ ហើយអនុវត្តតាមគោលការណ៍ព្រះគម្ពីរ។
២០ នាទី: «របៀបដើម្បីពង្រីកកិច្ចបំរើរបស់អ្នក»។ អ្នកចាស់ទុំពីរនាក់ពិភាក្សាពីអត្ថបទនោះ ជាការតបនិងសំនួរដែលត្រូវលើកឡើងដោយអ្នកអង្គុយស្ដាប់ផ្សេងៗ។ អ្នកផ្សាយម្នាក់ដែលជាយុវជន គូស្វាមីភរិយាមួយគូ ហើយបងប្រុសម្នាក់ដែលមានអាយុឲ្យចូលនិវត្តន៍ សួរពីរបៀបពួកគេអាចពង្រីកកិច្ចបំរើរបស់គេ។ យោបល់ដ៏សមហេតុសមផលត្រូវផ្ដល់ពីអត្ថបទនោះ ហើយជំពូកទី៩នៃសៀវភៅកិច្ចការផ្សាយរបស់យើង (ភាសាអង់គ្លេស) ដោយបញ្ជាក់លើ«តើគោលដៅខាងវិញ្ញាណរបស់អ្នកសំរាប់អនាគតគឺជាអ្វី?» ទំព័រ ១១៦-១១៨។ ពួកអ្នកផ្សាយថ្លែងការអបអរសំរាប់ពត៌មានដ៏ជំនួយដែលសមាគមផ្ដល់ឲ្យ ដែលបង្ហាញពីរបៀបរៀបចំសំរាប់សកម្មភាពធំជាងក្នុងអនាគតឆាប់ៗនេះ។
ចំរៀង លេខ១១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែឧសភា
ចំរៀង លេខ១៥
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនេយ្យ។
១២ នាទី: តើអ្វីជាការរៀបចំរបស់អ្នកសំរាប់រដូវក្ដៅ? គ្រួសារមួយមើលសារជាថ្មីនៅការរៀបចំរបស់គេសំរាប់ការចូលរួមមហាសន្និបាត ការត្រួសត្រាយជំនួយ វិស្សមកាល និងការកំសាន្ត។ (មើល ឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ខែឧសភា ឆ្នាំ១៩៩៨ ទំព័រទី៧ (ភាសាអង់គ្លេស) ពួកគេពិភាក្សាពីរបៀបរៀបចំផ្សព្វផ្សាយក្រៅផ្លូវការ ហើយគេធ្វើការសម្ដែងពីការចាប់ផ្ដើមការសន្ទនា។ បញ្ជាក់ពីភាពចាំបាច់នៃការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនហើយជាគ្រួសារ នៃការទៅប្រជុំពេលធ្វើដំណើរទៅកន្លែងមួយទៀត ហើយការរាយការណ៍សកម្មភាពផ្សព្វផ្សាយជូនក្រុមជំនុំរបស់ខ្លួន។ គ្រួសារនោះនឹកចាំប្រាប់ពីបទពិសោធន៍ល្អដែលគេធ្លាប់មានពេលទៅលេងក្រុមជំនុំដទៃ ហើយអំណរគេបានមាន។ ពួកគេក៏ពិចារណារបៀបគេអាចបង្ហាញចិត្តរាក់ទាក់ចំពោះភ្ញៀវណាដែលមកលេងក្រុមជំនុំ។
២៥ នាទី: «តើអ្នកមាន‹ចិត្តចេះស្ដាប់បង្គាប់›ទេ »? សុន្ទរកថាពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៩៨ ទំព័រ២៩-៣១ (ភាសាអង់គ្លេស)។
ចំរៀង លេខ១៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែឧសភា
ចំរៀង លេខ២៧
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៥ នាទី: «រៀបចំជាមុន!» សុន្ទរកថារៀបរាប់ពីសកម្មភាពព្រះធិបតេយ្យ ដែលបានត្រូវរៀបចំតាមតំបន់សំរាប់ខែទាំងប៉ុន្មានជាបន្ទាប់។ លើកទឹកចិត្តទាំងអស់គ្នា ឲ្យកត់ថ្ងៃខែតាមប្រក្រតិទិនរបស់ខ្លួន ហើយមិនឲ្យអ្វីដទៃទៀតឃាត់ឃាំងនូវការចូលរួមនោះឡើយ។
២០ នាទី: «បន្តជឿនលឿនខាងវិញ្ញាណ»! សុន្ទរកថាមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩៨ ទំព័រ២៨-៣១ (ភាសាអង់គ្លេស)។
ចំរៀង លេខ២៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែឧសភា
ចំរៀង លេខ៤១
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ជូនដំណឹងអំពីការរៀបចំពិសេសសំរាប់ការផ្សព្វផ្សាយ សំរាប់ថ្ងៃទី៣១ ខែឧសភា។ អានសំបុត្រពីសមាគមពីថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៨ ដែលទាក់ទងនឹងឯកសារឈ្មោះ សូមបន្តរក (S-43)។ ពន្យល់នូវរបៀបនេះអាចជួយក្នុងការបន្តរកអ្នកចាប់អារម្មណ៍ ពេលផ្សព្វផ្សាយក្រៅផ្លូវការ ហើយបានជួបទាក់ទងអ្នកដែលនិយាយភាសាផ្សេង។ លើកទឹកចិត្តអ្នកផ្សាយឲ្យប្រើដើម្បីឆ្លៀតយកប្រយោជន៍ពីឯកសារទាំងនេះ។
១២ នាទី: តើអ្នកកំពុងតែជួយយុវជនឲ្យលូតលាស់ឬ? សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ មានមូលដ្ឋានលើពត៌មានពីសៀវភៅការរៀបចំដើម្បីសម្រេចកិច្ចការផ្សាយរបស់យើង ទំព័រ៩៩ វគ្គ២ ដល់ទំព័រ១០០ វគ្គ១ (ភាសាអង់គ្លេស) ហើយប្រអប់សំនួរពីឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ខែមិថុនា ឆ្នាំ១៩៨៣ (ភាសាអង់គ្លេស)។
១៨ នាទី: តើយើងកំពុងតែចូលរួមកិច្ចការញែកចេញឬទេ? សុន្ទរកថាជំរុញដោយអ្នកត្រួតពិនិត្យកិច្ចបំរើ មានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ទំព័រ៣០-៣១ (ភាសាអង់គ្លេស)។
ចំរៀង លេខ៣២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែឧសភា
ចំរៀង លេខ៤៣
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ជួយរំឭកទាំងអស់គ្នា ឲ្យជូនសេចក្ដីរាយការណ៍កិច្ចផ្សព្វផ្សាយសំរាប់ខែឧសភា។ ការរៀបរាប់ពីឧបករណ៍ផ្សាយសំរាប់ខែមិថុនា។ ពេលស្នើផ្ដល់សៀវភៅចំណេះ នោះក៏អាចជូនសៀវភៅចាស់មួយដែលមាន១៩២ទំព័រដែលក្រមជំនុំមានសល់។ ធ្វើការសម្ដែងជាឧទាហរណ៍ ទាំងប្រាប់ពីការរៀបចំដើម្បីដាក់វិភាគទាន។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
១៥ នាទី: តើសាសនារបស់ខ្ញុំខុសយ៉ាងណា? ការពិភាក្សារវាងអ្នកងារជំនួយពីរនាក់។ យើងប្រទះឃើញមនុស្សជាច្រើនដែលពេញចិត្តចំពោះសេចក្ដីពិត ហើយចូលចិត្តពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ ក៏ប៉ុន្តែ ទំនាក់ទំនងរបស់ពួកគេជាមួយវិហាររបស់គេ នោះធ្វើការបង្អាក់ដល់គេ។ គេពិបាកជឿថា ពួកយើងមានសាសនាពិតតែមួយគត់ ហើយរបៀបថ្វាយបង្គំរបស់គេគឺក្លែងក្លាយ។ សេចក្ដីនេះធ្វើជាទំនប់ធំមួយ ចំពោះការជឿនលឿនរបស់គេខាងវិញ្ញាណ។ បងប្រុសពីរនាក់នោះក៏រៀបរាប់នូវកត្ដាប្រាំមួយយ៉ាង នៅទំព័រទី២០៤ ក្នុងសៀវភៅការវែកញែក (ភាសាអង់គ្លេស) ដែលបង្ហាញយ៉ាងជាក់ស្តែងនូវមូលហេតុសាសនាដទៃមិនប្រព្រឹត្តតាមព្រះគម្ពីរ។ លើកទឹកចិត្តពួកអ្នកស្ដាប់ ឲ្យប្រើចំណុចទាំងនេះក្នុងការជួយយ៉ាងយកចិត្តទុកដាក់ នូវអ្នកស្មោះត្រង់ដែលវាយតម្លៃនូវជំនឿរបស់ខ្លួន។
ចំរៀង លេខ៥០ និងសេចក្ដីអធិស្ឋានបញ្ចប់។