ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមិថុនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែមិថុនា
ចំរៀង លេខ៤៥
១០ នាទី សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដំណឹងព្រះធិបតេយ្យ។
១៥ នាទី «យើងបានត្រូវបង្រៀនដោយព្រះយេហូវ៉ា»។ កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី ហើយបន្តជាការពិគ្រោះដោយសំនួរនឹងចម្លើយ។ អញ្ជើញពួកអ្នកស្ដាប់រៀបរាប់ពីអត្ថប្រយោជន៍ដែលគេបានទទួលពីសាលាកិច្ចបំរើព្រះធិបតេយ្យ សាលាកិច្ចបំរើត្រួសត្រាយ សាលាកិច្ចបំរើព្រះរាជាណាចក្រហើយសាលាផ្សេងៗទៀត។ បញ្ជាក់នូវរបៀបដែលសាលាទាំងនេះបានជួយរាស្ត្ររបស់ព្រះយេហូវ៉ាមានប្រសិទ្ធិភាពច្រើនជាងក្នុងកិច្ចបំរើ។
២០ នាទី «ប្រើពេលវេលារបស់អ្នកតាមរបៀបដែលមានប្រសិទ្ធិភាព»។ ការពិគ្រោះរវាងអ្នកបង្រៀនក្រុមសិក្សាតាមក្រុមជំនុំម្នាក់ ហើយនឹងអ្នកផ្សាយមួយឬពីរនាក់ដែលមានបទពិសោធន៍ ដែលនឹងរៀបរាប់ពីវិធីពួកគេប្រើពេលវេលារបស់គេ ដើម្បីមានចំណែកពេញលេញបំផុតក្នុងកិច្ចបំរើ។ ពួកគេក៏រៀបរាប់ពីសារៈសំខាន់នៃកាលវិភាគមួយដែលស្រួលកាន់តាម ព្រមទាំងបញ្ជាក់ពីភាពចាំបាច់នៃកាលវិភាគមួយ។ ពួកគេក៏ប្រាប់ពីរបៀបដែលគេជៀសវាងពីការបង្ខាតពេលដូចជា ការចាប់ផ្ដើមយឺត ការខានរៀបចំល្អជាមុន ឬក៏ការឈរជជែកគ្នាច្រើនពេកក្នុងពេលផ្សព្វផ្សាយ។ ដោយគិតពីកាលៈទេសៈតាមតំបន់នោះ ជូនយោបល់ខ្លះៗដែលមានប្រយោជន៍ អំពីវិធីណាដែលពេលវេលាអាចប្រើដោយប្រសិទ្ធិភាព។
ចំរៀង លេខ៤៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែមិថុនា
ចំរៀង លេខ៦៣
១០ នាទី សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី
១៥ នាទី សេចក្ដីត្រូវការប្រចាំតំបន់
២០ នាទី «តើអ្នកអាចជួយបានទេ»? ការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់ ដោយមានអ្នកចាស់ទុំម្នាក់ដឹកនាំ។ រួមបញ្ចូលយោបល់ពីទស្សនាវដ្ដីភ្ញាក់រឭក ថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៩៥ ទំព័រទី៨-៩ (ភាសាអង់គ្លេស) អំពីការជួយឪពុកឬក៏ម្ដាយដែលគ្មានគូ។ អញ្ជើញអ្នកខ្លះឲ្យប្រាប់ពីការអបអររបស់គេ ចំពោះជំនួយប្រកបដោយសេចក្ដីស្រឡាញ់ដែលគេបានទទួលពីអ្នកដទៃក្នុងក្រុមជំនុំ។
ចំរៀង លេខ៥៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែមិថុនា
ចំរៀង លេខ៧២
១០ នាទី សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៧ នាទី ឆ្លៀតយកប្រយោជន៍ពីកាសែតវីដេអូនិងកាសែតសម្លេង។ តើអាចប្រើកាសែតវីដេអូទាំង១០ និងកាសែតសម្លេងទាំង១១ដែលត្រូវផ្ដល់ពីសមាគមបានឬទេ? បើសិនជាអ្នកនិយាយភាសាអង់គ្លេសឬភាសាបារាំង តើអ្នកនឹងគ្រួសាររបស់អ្នកបានមើលឬស្ដាប់គ្រប់កាសែតទេ? ប្រាប់ពីចំណងជើងខ្លះៗ ទាំងប្រាប់ពីរបៀបដែលកាសែតនោះជួយធ្វើឲ្យបានប្រសើរដល់ការអានរបស់យើងនៃព្រះគម្ពីរ ពង្រឹងភាពខាងវិញ្ញាណរបស់យើង និងរបៀបនោះធ្វើការបន្ទាល់ល្អចំពោះសេចក្ដីពិត។ តើអ្នកអាចទទួលប្រយោជន៍ពីការមើលកាសែតវីដេអូទាំងនោះ ទោះបីអ្នកមិននិយាយភាសាមួយដែលវីដេអូទាំងនេះបានត្រូវបកប្រែនោះទេ? តើអ្នកអាចសូមអ្នកណាម្នាក់បកប្រែឲ្យអ្នកបានទេ? សួរពួកអ្នកស្ដាប់ឲ្យប្រាប់ពីវីដេអូឬក៏កាសែតសម្លេងណាដែលគេឃើញថាមានប្រសិទ្ធិភាពជាពិសេសក្នុងការជួយលើកទឹកចិត្តគ្រួសារគេផ្ទាល់ឬក៏ក្នុងការនាំអ្នកថ្មីមកដល់អង្គការនេះ។ រៀបរាប់ពីបទពិសោធន៍ខ្លះៗដែលបង្ហាញលទ្ធផលល្អ។ (សូមមើល សៀវភៅប្រចាំឆ្នាំ១៩៩៩ ទំព័រ ៥១-៥២)។ លើកទឹកចិត្តទាំងអស់គ្នាឲ្យឆ្លៀតប្រយោជន៍ពីកាសែតវីដេអូនិងកាសែតសម្លេងទាំងនោះ។
១៨ នាទី «តើអ្នកមើលឃើញតែអាការៈក្រៅទេឬ»? សុន្ទរកថានិងការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់។ បញ្ជាក់ពីមូលហេតុដែលយើងមិនគួរធ្វើការវិនិច្ឆ័យភ្លាមៗអំពីមនុស្សដែលយើងជួបនោះទេ។ សើរើយ៉ាងខ្លីនូវមេរៀនដែលព្រះយេហូវ៉ាបានបង្រៀនលោកយ៉ូណាស ដែលគាត់បានវិនិច្ឆ័យខុសនូវមនុស្សដែលបានឃើញនោះថាមិនគួរនឹងទទួលសង្គ្រោះ។ (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ទំព័រ ២៨-២៩ វគ្គ១៧-១៩)។ អញ្ជើញពួកអ្នកស្ដាប់ឲ្យប្រាប់ពីមនុស្សផ្សេងៗដែលគេបានជួបក្នុងតំបន់ផ្សាយ ហើយប្រាប់ពីរបៀបដែលគេរក្សាឲ្យមានអាកប្បកិរិយាដ៏វិជ្ជមានចំពោះមនុស្សហើយទុកឲ្យការវិនិច្ឆ័យក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា។
ចំរៀង លេខ៧៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមិថុនា
ចំរៀង លេខ៨៥
១២ នាទី សេចក្ដីជូនដំណឹងប្រចាំតំបន់។ រំឭកទាំងអស់គ្នាឲ្យជូនរបាយការណ៍ពីកិច្ចផ្សាយបំរើសំរាប់ខែមិថុនា។ ប្រាប់ពីឧបករណ៍ផ្សាយសំរាប់ខែកក្កដា។ បង្ហាញសៀវភៅស្តើងដែលមានចំនួនគ្រប់គ្រាន់ឲ្យទទួលបាន ហើយជូនយោបល់ពីលក្ខណៈពីរបីដែលយើងអាចលើកឡើងបញ្ជាក់ក្នុងសំដីផ្សាយសម្ដែង។ រួមបញ្ចូលការសម្ដែងមួយដែលបានត្រូវរៀបចំល្អផងដែរ។
១៣ នាទី ហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យមានការបៀតបៀននូវរាស្ត្ររបស់ទ្រង់? សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ ដោយមានមូលដ្ឋានលើសៀវភៅស្មរបន្ទាល់ព្រះយេហូវ៉ា—ពួកអ្នកប្រកាសព្រះរាជាណាចក្រ ទំព័រ៦៧៦-៦៧៧ (ភាសាអង់គ្លេស)។ ដូចព្រះយេស៊ូបានមានបន្ទូលទាយនោះយើងត្រូវ‹មនុស្សទាំងអស់ស្អប់›យើង។ (ម៉ាថាយ ២៤:៩) ប្រហែលជាយើងប្រឈមការប្រឆាំងពេលយើងរួមចំណែកក្នុងកិច្ចបំរើ ពេលសេពគប់ញាតិសន្ដានដែលមិនជាអ្នកជឿ ឬក៏ទាក់ទងមនុស្សដែលមិនជាស្មរបន្ទាល់ព្រះយេហូវ៉ានៅឯកន្លែងធ្វើការឬក៏នៅសាលា។ តាមរបៀបដ៏វិជ្ជមាន នោះអ្នកថ្លែងនឹងពន្យល់ពីមូលហេតុព្រះយេហូវ៉ាអនុញ្ញាតឲ្យមានការបៀតបៀនឬក៏ការប្រឆាំងបែបនេះ ហើយរបៀបដែលការស៊ូទ្រាំ ក៏នឹងនាំទៅដល់ពរនៅទីបំផុត។
២០ នាទី: ចូរទៅកន្លែងដែលមានមនុស្សនៅ! សុន្ទរកថា ដែលមានមូលដ្ឋានលើសៀវភៅប្រចាំឆ្នាំសំរាប់ឆ្នាំ១៩៩៧ ទំព័រទី៤២-៤៨ (ភាសាអង់គ្លេស)។ ទោះបីយើងគួរបន្តក្នុងការចូលរួមជារឿយៗក្នុងកិច្ចផ្សាយពីផ្ទះមួយទៅផ្ទះមួយក៏ដោយ នោះយើងគួររង់ចាំដោយចិត្តរំភើបនូវឱកាសដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ ពេលណាក៏បាន កន្លែងណាក៏បាន។ រៀបរាប់បទពិសោធន៍ខ្លះៗពីសៀវភៅប្រចាំឆ្នាំ ដែលបង្ហាញពីរបៀបអ្នកដទៃបានផ្សព្វផ្សាយក្រៅផ្លូវការដោយជោគជ័យ ពេលជិះឡានក្រុង ដើរតាមផ្លូវឬតាមឆ្នេរសមុទ្រ ពេលនិយាយជាមួយគេដែលកំពុងតែអង្គុយចាំក្នុងឡាន ដោយទៅចំណតឡានដឹកទំនិញ ដោយប្រើទូរស័ព្ទ ហើយដោយសរសេរសំបុត្រ។ ដោយគិតពីកំណត់ពេល នោះអញ្ជើញពួកអ្នកស្ដាប់រៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួន។ លើកទឹកចិត្តទាំងអស់គ្នាឲ្យឆ្លៀតប្រយោជន៍ពីគ្រប់ទាំងឱកាសដើម្បីផ្សព្វផ្សាយនៅឯកន្លែងណាដែលមានមនុស្សនៅ។
ចំរៀង លេខ៧៥ និងសេចក្ដីអធិស្ឋានបញ្ចប់។