ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែកក្កដា
ចំរៀង លេខ៦
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ប្រាប់អំពីសេចក្ដីរាយការណ៍ពីការផ្សព្វផ្សាយក្នុងខែមេសាទូទាំងប្រទេសនិងក្នុងក្រុមជំនុំតាមតំបន់។ ដំណឹងព្រះធិបតេយ្យ។
២០ នាទី: «អធិស្ឋានឲ្យបានជំនួយពីព្រះយេហូវ៉ា»។ កំណត់ពាក្យផ្ដើមឲ្យតិចជាងមួយនាទី ហើយបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។ ពន្យល់ពីរបៀបនៃការអធិស្ឋានផ្សេងៗដ៏ស្មោះពីចិត្ត នោះមានតួនាទីសំខាន់ណាស់ក្នុងកិច្ចបំរើដែលប្រកបដោយជោគជ័យ។ អញ្ជើញពួកអ្នកស្ដាប់ឲ្យរៀបរាប់ពីបទពិសោធន៍ ដែលបង្ហាញអំពីរបៀបនៃការអធិស្ឋានដ៏ត្រូវពេលបានជួយគេក្នុងកិច្ចបំរើរបស់គេ។—មើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៦ ទំព័រ៣២ (ភាសាអង់គ្លេស)។
១៥ នាទី: ប្រើសៀវភៅស្តើងដោយប្រសិទ្ធិភាព។ សុន្ទរកថានិងការបង្ហាញ។ ពន្យល់ពីមូលហេតុសៀវភៅស្តើងគឺជាឧបករណ៍ដ៏មានតម្លៃក្នុងកិច្ចបំរើរបស់យើង។ សៀវភៅស្តើងទាំងប៉ុន្មាននោះពន្យល់ដោយប្រសិទ្ធិភាពនូវរឿងដែលមនុស្សជាច្រើនចាប់អារម្មណ៍ ពន្យល់យ៉ាងខ្លីលើប្រធានតែមួយ ហើយពន្យល់យ៉ាងស្រួលពីសេចក្ដីបង្រៀនខាងបទគម្ពីរ។ ប្រាប់ពីសៀវភៅស្តើងណាដែលនឹងត្រូវផ្ដល់ក្នុងខែនេះ ហើយបង្ហាញសៀវភៅស្តើងណាដែលក្រុមជំនុំមានជាចំនួនច្រើន។ បង្ហាញវិធីនិយាយសម្ដែងពីរបីដ៏ខ្លីៗដែលមានមូលដ្ឋានលើយោបល់ក្នុងលិបិក្រមប្រកាសនវត្ថុប៉មយាម នៅក្រោមចំណងជើង«វិធីនិយាយសម្ដែង» (ភាសាអង់គ្លេស)។
ចំរៀង លេខ១៨១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែកក្កដា
ចំរៀង លេខ១០៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី
១៥ នាទី: «ការរៀបចំជាមុន នោះនាំឲ្យមានអំណរ»។ សុន្ទរកថានិងការសម្ភាសន៍។ ពន្យល់ពីមូលហេតុនៃការរៀបចំគឺចាំបាច់ចំពោះកិច្ចផ្សព្វផ្សាយ ហើយរបៀបនៃការរៀបចំនោះជួយយើងពិសោធន៍នូវអំណរខ្លាំងជាងក្នុងអ្វីដែលយើងធ្វើ។ (សូមមើលសៀវភៅណែនាំខាងសាលា ទំព័រ៣៩ វគ្គ១-៣ ភាសាអង់គ្លេស។) សម្ភាសន៍អ្នកផ្សាយពីរឬបីនាក់ដែលមានគុណវុឌ្ឍិ ឲ្យប្រាប់ពីរបៀបគេរៀបចំមុនដែលទៅផ្សព្វផ្សាយ ហើយពីរបៀបនៃការធ្វើដូច្នោះជួយគេ។ រៀបរាប់បទពិសោធន៍ពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៣ ទំព័រ៣០ (ភាសាអង់គ្លេស) ដែលបង្ហាញការប្រើសៀវភៅវែកញែក(ភាសាអង់គ្លេស)ដោយប្រសិទ្ធិភាពក្នុងការរៀបចំសំរាប់កិច្ចបំរើ។
២០ នាទី: «ចូរឲ្យយើង‹និយាយចំៗ!›» ការចូលរួមពីអ្នកស្ដាប់និងការបង្ហាញ។ រៀបរាប់យោបល់និមួយៗពីអ្វីដែលត្រូវនិយាយដើម្បីនាំឲ្យម្ចាស់ផ្ទះស្ដាប់។ រៀបចំឲ្យអ្នកផ្សាយខ្លះៗដ៏មានបទពិសោធន៍ បង្ហាញនូវពាក្យលំនាំមួយចំនួនដ៏មានប្រសិទ្ធិភាព។ អញ្ជើញអ្នកស្ដាប់ឲ្យជូនយោបល់ថែមទៀត ហើយរៀបរាប់បទពិសោធន៍ដែលលើកទឹកចិត្តហើយបង្ហាញអ្វីដែលមានប្រសិទ្ធិភាពតាមតំបន់។
ចំរៀង លេខ១៨៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែកក្កដា
ចំរៀង លេខ៣១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: តើខ្ញុំត្រូវតែចូលជាសមាជិកអង្គការមួយទេ? ការពិគ្រោះជាមួយអ្នកស្ដាប់ ដោយមានមូលដ្ឋានលើសៀវភៅវែកញែក ទំព័រ២៨០-២៨៤។ (ភាសាអង់គ្លេស) ជាញឹកញាប់យើងជួបប្រទះមនុស្សដែលព្រមស្ដាប់សារព្រះរាជាណាចក្រ ក៏ប៉ុន្តែមិនចូលចិត្ត«ចូលជាសមាជិក»មួយនៃអង្គការសាសនា។ រៀបរាប់ពីនិយមន័យនៃពាក្យ«អង្គការ» ហើយលក្ខណៈប្រាំពីរយ៉ាងដែលសម្គាល់អង្គការដ៏មើលឃើញរបស់ព្រះយេហូវ៉ា។ ពន្យល់ពីរបៀបអង្គការទ្រង់គឺខុសគ្នាពីអង្គការផ្សេងទៀត ហើយពីរបៀបដែលការសេពគប់ជាមួយអង្គការនោះ នាំមកនូវពរពិតប្រាកដ។
ចំរៀង លេខ១៨៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែកក្កដា
ចំរៀង លេខ១៨៤
១ ៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកទាំងអស់គ្នាឲ្យជូនសេចក្ដីរាយការណ៍កិច្ចផ្សព្វផ្សាយសំរាប់ខែកក្កដា។ ប្រអប់សំនួរ។
១០ នាទី: «កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល»។ សុន្ទរកថាមួយ។ ប្រាប់ពីថ្ងៃខែនៃសន្និបាតតាមមណ្ឌលដែលជិតមកដល់។ លើកទឹកចិត្តអ្នកថ្មីឲ្យគិតពីការធ្វើបុណ្យជ្រមុជទឹក។ ជំរុញទឹកចិត្តទាំងអស់គ្នាឲ្យចូលរួមផ្នែកទាំងអស់។
២០ នាទី: តើយើងបញ្ចុះបញ្ចូលឲ្យមានសិស្សទេ? អ្នកត្រួតពិនិត្យកិច្ចបំរើពិគ្រោះជាមួយអ្នកងារជំនួយមួយឬក៏ពីរនាក់នូវចំណុចពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ១៩-២២ (ភាសាអង់គ្លេស)។ បញ្ជាក់ពីមូលហេតុតាមព្រះគម្ពីរដែលយើងត្រូវតែស្វែងរកអ្នកដែលគួរនឹងទទួលក្នុងតំបន់ផ្សាយរបស់យើង ហើយបញ្ចុះបញ្ចូលគេឲ្យធ្វើជាសិស្ស។ (ម៉ាថាយ ១០:១១) ពួកនេះជាអ្នកដែលកំពុងតែដកដង្ហើមធំដោយសារអំពើទុច្ចរិតនិងស្ថានភាពដ៏អាក្រក់ដែលគេឃើញនៅជុំវិញគេ ហើយដែលមានទំនោរចិត្តចង់ស្វែងរកព្រះយេហូវ៉ាមុនដែលថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់មក។ (អេសេគាល ៩:៤; សេផានា ២:២, ៣) ក្នុងចំណោមអ្នកនោះ ក៏មាន«អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច»។ (កិច្ចការ ១៣:៤៨) បេសកកម្ម របស់យើងគឺជាពេលដែលយើងធ្វើជាអ្នកធ្វើការដើម្បីឲ្យបានសិស្ស ទាំងបង្រៀនមនុស្សនូវអ្វីៗទាំងអស់ដែលព្រះយេស៊ូបានបង្គាប់។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ទោះបីយើងធ្វើឲ្យអ្នកដែលយើងជួបចាប់អារម្មណ៍ដើមដំបូងដោយការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ក្រៅផ្លូវការ ហើយតាមវិថី ក៏ដោយ នោះយើងធ្វើការបញ្ចុះបញ្ចូលឲ្យមានសិស្សក្នុងកិច្ចបំរើបន្ទាប់ពីនោះ គឺការត្រឡប់ទៅជួបនិងសិក្សាព្រះគម្ពីរជាដើម។ បញ្ជាក់ពីយោបល់ដែលមានប្រយោជន៍ពីរបៀបនេះអាចត្រូវធ្វើឡើង។
ចំរៀង លេខ១៤ និងសេចក្ដីអធិស្ឋានបញ្ចប់។