បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០០ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/០០ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ មករា: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ កុម្ភៈ ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? មីនា: ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ នឹង​មាន​ការ​ខិតខំ​ពិសេស​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។ មេសា: ទស្សនាវដ្ដី​ប៉មយាម ច្បាប់​និ​មួយៗ។ ទុក​សៀវភៅ​ស្តើង​តម្រូវ​នៅ​ខ្លួន​សំរាប់​អស់​អ្នក​ណា​ដែល​ចាប់​អារម្មណ៍ ហើយ​ខិតខំ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។

◼ អ្នក​ផ្សាយ​ទាំង​អស់​ដែល​នៅ​ប្រជុំ​អប់​រុំ​កិច្ច​បំរើ សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី១០ ខែ​មករា អាច​ទទួល​កាត​សេចក្ដី​បង្គាប់​ពេទ្យ​ជា​មុន/សេចក្ដី​អនុញ្ញាត​ឲ្យ​រួច ហើយ​កាត​អត្តសញ្ញាណ​សំរាប់​កូនៗរបស់​គេ។

◼ ចាប់​ផ្ដើម​ខែ​កុម្ភៈ​ហើយ​មិន​ហួស​ពី​ថ្ងៃ​ទី៥ ខែ​មីនា សុន្ទរកថា​ថ្មី​សំរាប់​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​ទាំង​ឡាយ គឺ​ជា«អើម៉ាគេដូន​ពិត​ប្រាកដ—ហេតុ​អ្វី?កាល​ណា?»

◼ ក្រុមជំនុំ​ទាំង​ឡាយ​គួរ​ធ្វើ​ការ​រៀប​ចំ​ដ៏​ស្រួល​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំឭក​ឆ្នាំ​នេះ​នៅ​ថ្ងៃ​ពុធ ថ្ងៃ​ទី១៩ ខែ​មេសា បន្ទាប់​ពី​ថ្ងៃ​លិច។ ទោះបី​សុន្ទរកថា​អាច​ចាប់​ផ្ដើម​មុន​ក៏​ដោយ​ ការ​ហុច​វត្ថុ​តំណាង​បុណ្យ​រំឭក​នោះ​មិន​គួរ​ចាប់​ផ្ដើម​ទាល់តែ​ពេល​ក្រោយ​ថ្ងៃ​លិច​ហើយ។ ឆែក​មើល​ប្រភព​ពត៌​មាន​តាម​តំបន់​ដើម្បី​ដឹង​ថា ថ្ងៃ​លិច​នឹង​កើត​ឡើង​ម៉ោង​ណា​ក្នុង​តំបន់​អ្នក។ ទោះបី​គឺ​ល្អ​ជាង​បើសិន​ជា​ក្រុមជំនុំ​និ​មួយៗអាច​ធ្វើ​ពិធី​បុណ្យ​រំឭក​ដោយ​ឡែកៗក៏​ដោយ​ នោះ​ប្រហែល​ជា​មិន​តែង​តែ​មាន​លទ្ធភាព​ធ្វើ​អ៊ីចឹង​ទេ។ នៅ​សាលព្រះរាជាណាចក្រ​ណា​ដែល​មាន​ក្រុមជំនុំ​ជា​ច្រើន​ប្រើ នោះ​ប្រហែល​ជា​ក្រុមជំនុំ​មួយ​ឬ​ពីរបី​អាច​ប្រើ​កន្លែង​មួយ​ទៀត​សំរាប់​យប់​នោះ។ បើសិន​ជា​អាច​ធ្វើ​ទៅ​បាន យើង​ជូន​យោបល់​ថា គួរ​មាន​យ៉ាង​តិច​បំផុត​៤០​នាទី​ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ទទួល​ប្រយោជន៍​ពេញលេញ​ពី​ពិធី​នោះ ទាំង​ឲ្យ​មាន​ពេល​ដើម្បី​ជំ​រាប​សួរ​ភ្ញៀវ​និង​លើក​ទឹក​ចិត្ត​អ្នក​ចាប់​អារម្មណ៍​ថ្មី។ គួរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានភាព​ចរាចរ​និង​ផ្ញើ​ឡាន រួម​បញ្ចូល​ការ​ដាក់​ចុះ​និង​ទទួល​អ្នក​ជិះ។ អ្នក​ចាស់​ទុំ​គួរ​សម្រេច​ថា​ការ​រៀប​ចំ​ណា​គឺ​ល្អ​បំផុត​តាម​តំបន់។

◼ សុន្ទរកថា​ពិសេស​សំរាប់​ខែ​បុណ្យ​រំឭក​ឆ្នាំ​២០០០ នឹង​ត្រូវ​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ ថ្ងៃ​ទី១៦ ខែ​មេសា។ ប្រធាន​នៃ​សុន្ទរកថា​នោះ​គឺ​ជា «មូលហេតុ​ដែល​មនុស្ស​ជាតិ​ត្រូវ​ការ​តម្លៃ​លោះ»។ គម្រោង​នឹង​ត្រូវ​ផ្ដល់​ឲ្យ។ ក្រុមជំនុំ​ណា​ដែល​ទទួល​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​ជា​ភ្ញៀវ សន្និបាត​តាម​មណ្ឌល ឬ​ក៏​ពិធី​សន្និបាត​ពិសេស​ចំ​ថ្ងៃ​នោះ នឹង​មាន​សុន្ទរកថា​ពិសេស​នៅ​អាទិត្យ​ជា​បន្ទាប់។ ក្រុម​ទាំង​ឡាយ​មិន​គួរ​មាន​សុន្ទរកថា​ពិសេស​មុន​ថ្ងៃ​ទី១៦ ខែ​មេសា ២០០០។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក