បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០០ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/០០ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​មករា

ចំរៀង លេខ​១០៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «ការ​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ស្គាល់​ជា​ទូទាំង​ផែនដី»។ ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។ ប្រាប់​ពី​ការ​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវការ​ដោយ​ដក​ស្រង​ពី​សៀវភៅ​កិច្ចការ​ផ្សាយ​របស់​យើង ទំព័រ​៩៣​-​៩៤ (ភាសា​អង់គ្លេស)។

២០ នាទី: ការ​ជ្រើសរើស​តាម​ផ្លូវ​ច្បាប់​ឲ្យ​ទទួល​ការ​គ្រប់គ្រង​សុខភាព ដោយ​មិន​ប្រើ​ឈាម។ (កិច្ចការ ១៥:២៨, ២៩) សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​គុណវុឌ្ឍិ​ ដោយ​ពន្យល់​ពី​ភាព​ចាំបាច់​នឹង​ប្រុង​ប្រៀប​ជានិច្ច​សំរាប់​ការ​តម្រូវ​ឲ្យ​ព្យាបាល​ក្នុង​គ្រា​អាសន្ន​។ បន្ទាប់​ពី​ប្រជុំ​នេះ ស្មរបន្ទាល់​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ​អាច​ទទួល​ប័ណ្ណ​ថ្មី ជា​សេចក្ដី​អនុញ្ញាត​ឲ្យ​រួច/សេចក្ដី​បង្គាប់​ពេទ្យ​ជា​មុន​កាត​កត់​ទុក​ជា​មុន​នូវ​សេចក្ដី​បង្គាប់​ជូន​គ្រូ​ពេទ្យ​ឬ​ការ​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​បាន​រួច​ពី​ទោស​វិញ ហើយ​អ្នក​ដែល​មាន​កូន​មិន​ទាន់​គ្រប់​អាយុ​ដែល​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​អាច​ទទួល​ប័ណ្ណ​សម្គាល់​សំរាប់​កូន​និ​មួយៗ។ ប័ណ្ណ​ទាំង​នេះ​មិន​ត្រូវ​បំពេញ​នៅ​យប់​នេះ​ទេ។ គួរ​នឹង​បំពេញ​នោះ​យ៉ាង​ប្រយ័ត្នប្រយែង​នៅ​ផ្ទះ តែ​កុំ​ចុះ​ហត្ថលេខា​ទេ។ ការ​ចុះ​ហត្ថលេខា មើល​ដោយ​សាក្សី និង​ការ​ចុះ​ថ្ងៃ​ខែ នឹង​ធ្វើ​ឡើង​ក្រោយ​ពី​ការ​សិក្សា​តាម​ក្រុមជំនុំ​ជា​បន្ទាប់ ដោយ​មាន​ជំនួយ​ពី​អ្នក​ដឹក​នាំ​ការ​សិក្សា​បើ​ត្រូវ​ការ។ មុន​ដែល​ចុះ​ហត្ថលេខា ធ្វើ​ឲ្យ​ប្រាកដ​ថា​ប័ណ្ណ​នេះ​បាន​ត្រូវ​បំពេញ​ទាំង​មូល។ អ្នក​ដែល​ចុះ​ហត្ថលេខា​ជា​សាក្សី ត្រូវ​ឃើញ​អ្នក​កាន់​ប័ណ្ណ​ចុះ​ហត្ថលេខា​ផ្ទាល់​ខ្លួន។ ពួក​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក អាច​សរសេរ​សេចក្ដី​បង្គាប់​របស់​គេ​និង​សំរាប់​កូន​ខ្លួន​ផង​ដែរ ដោយ​កែ​ប្រែ​ពាក្យ​ពី​ប័ណ្ណ​នេះ​ឲ្យ​សម​ស្រប​នឹង​កាលៈទេសៈ​និង​ជំនឿ​របស់​ខ្លួន។ អ្នក​ដឹក​នាំ​ការ​សិក្សា​តាម​ក្រុម​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា អស់​អ្នក​ក្នុង​ក្រុម​សិក្សា​របស់​គេ​អាច​ទទួល​នូវ​ជំនួយ​ដែល​គេ​ចង់​បាន ក្នុង​ការ​បំពេញ​កាត​កត់​ទុក​ជា​មុន​នូវ​សេចក្ដី​បង្គាប់​ជូន​គ្រូ​ពេទ្យ​ឬ​ការ​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​បាន​រួច​ពី​ទោស​វិញ ហើយ​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ឬ​ឯកសារ​ប្រទាន​សិទ្ធិ។

ចំរៀង លេខ​១៥៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មករា

ចំរៀង លេខ​១២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: «ប្រើ​ខិត្តប័ណ្ណ​ដើម្បី​ផ្ដើម​ឡើង​ការ​សន្ទនា»។ លើក​ឡើង​ចំណុច​សំខាន់ៗពី​ខិត្តប័ណ្ណ​បួន​សន្លឹក​ដែល​និយម​ប្រើ​ប្រចាំ​តំបន់​ផ្សាយ។ លើក​ឡើង​សំនួរ​មួយ​ដែល​មាន​ចម្លើយ​ក្នុង​ខិត្តប័ណ្ណ​និ​មួយៗ។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​ជូន​យោបល់​ពី​របៀប​សំនួរ​នោះ​អាច​ត្រូវ​ប្រើ​ដើម្បី​ផ្ដើម​ឡើង​នូវ​ការ​សន្ទនា ហើយ​ប្រហែល​ជា​អាច​នាំ​ទៅ​ដល់​ការ​សិក្សា។ ធ្វើ​ការ​សម្ដែង​ពី​របៀប​ដែល​នេះ​អាច​ត្រូវ​ធ្វើ​ទៅ​បាន ដោយ​ប្រើ​ខិត្តប័ណ្ណ​ពីរ។

ចំរៀង លេខ​៥៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មករា

ចំរៀង លេខ​១១០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់​និង​បទ​ពិសោធន៍​ពី​កិច្ច​ផ្សព្វផ្សាយ។

១៥ នាទី: «សូម​ពិចារណា​មើល​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ!» សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​ឆ្លៀត​ប្រយោជន៍​ពី​កូន​សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ—ឆ្នាំ​២០០០។ ស្រង​យក​ពាក្យ​ខ្លះ​ពី​បុព្វកថា ទំព័រ​៣​-​៤។ អញ្ជើញ​អ្នក​ផ្សាយ​ឲ្យ​រៀប​រាប់​ពី​របៀប​ដែល​គេ​តែ​ម្នាក់​ឯង​និង​ជា​ក្រុម​គ្រួសារ អាច​ខិតខំ​ពិចារណា​មើល​ខ​បទ​គម្ពីរ​និង​អត្ថាធិប្បាយ​ជា​ទៀងទាត់​មិន​ខាន​ជា​រៀង​រាល​ថ្ងៃ។

២០ នាទី: «តើ​អ្នក​នឹង​នៅ​ទី​នោះ​ទេ?» សុន្ទរកថា​និង​បទ​ពិសោធន៍​ដឹក​នាំ​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ ការ​ប្រជុំ​ធំ​បាន​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ចំរើន​កម្លាំង​នៃ​រាស្ត្រ​របស់​ព្រះ តាំង​ពី​សម័យ​ព្រះ​គម្ពីរ​រហូត​មក​ដល់​សម័យ​យើង​នេះ។ (សូម​មើល​សៀវភៅ​ពួក​អ្នក​ប្រកាស ទំព័រ​២៥៤ វគ្គ​១​-​៣ និង​សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ ក្បាល​ទី១ ទំព័រ​៨២១ វគ្គ​៥ (ភាសា​អង់គ្លេស) លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​ចាប់​ផ្ដើម​រៀប​ចំ​ឥឡូវ​នេះ ដើម្បី​ចូល​រួម​គ្រប់​បី​ថ្ងៃ​នៃ​មហា​សន្និបាត​តាម​តំបន់​សំរាប់​ឆ្នាំ​នេះ។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​ពី​បទ​ពិសោធន៍ ដែល​បញ្ជាក់​ការ​ខិតខំ​ព្យាយាម​របស់​គេ​ដើម្បី​ចូល​រួម ហើយ​ការ​ពលី​របស់​គេ​ពី​មុន​បាន​នាំ​ឲ្យ​មាន​រង្វាន់​ខាង​វិញ្ញាណ។

ចំរៀង លេខ​១៥៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​មករា

ចំរៀង លេខ​១៦

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​ទាំង​អស់​គ្នា​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​មករា។ ប្រាប់​ពី​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​កុម្ភៈ ជា​សៀវភៅ​បន្ទូល​របស់​ព្រះ។ ធ្វើ​ការ​សម្ដែង​ពី​របៀប​ប្រអប់​នៅ​ទំព័រ​ទី៥​អាច​ត្រូវ​ប្រើ​ជា​មូលដ្ឋាន​ដើម្បី​ផ្ដើម​ឡើង​ការ​សន្ទនា។

១៥ នាទី: ចម្លើយ​ចំពោះ​សំនួរ​មួយ​អំពី​‹ការ​សម្គាល់›។ សុន្ទរកថា​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​១៩៩៩ ទំព័រ​២៩​-​៣១ (ភាសា​អង់គ្លេស)។

១៨ នាទី: របៀប​ជួយ​អ្នក​ដទៃ​សម្គាល់​សាសនា​ពិត។ ការ​ពិគ្រោះ​រវាង​អ្នក​ងារ​ជំនួយ​ម្នាក់​និង​អ្នក​ផ្សាយ​ពីរបី​នាក់​ដែល​មាន​សមត្ថភាព អំពី​របៀប​ដែល​មនុស្ស​ប្រហែល​ជា​កោត​សរសើរ​នឹង​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ប៉ុន្តែ​មិន​យល់​ច្បាស់​ពី​ភាព​ខុស​គ្នា​រវាង​សាសនា​ដទៃ​និង​សាសនា​របស់​យើង។ សើរើ​នូវ​ចំណុច​១០​យ៉ាង​នៅ​ទំព័រ​ទី២០​នៃ​ទស្សនាវដ្ដី​ភ្ញាក់រឭក! ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​១៩៩៥ (ភាសា​អង់គ្លេស)។ ពន្យល់​ពី​របៀប​ដែល​ការ​យល់​ដឹង​ពី​កត្ដា​ទាំង​នេះ អាច​ជួយ​មនុស្ស​ស្មោះ​ត្រង់​ឃើញ​ភាព​ខុស​គ្នា​រវាង​ការ​ថ្វាយ​បង្គំ​ពិត​និង​ការ​ថ្វាយ​បង្គំ​ក្លែង​ក្លាយ ហើយ​និង​ភាព​ចាំបាច់​នៃ​ការ​រៀន​ពី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​និង​ការ​សេព​គប់​ជា​មួយ​នឹង​យើង។

ចំរៀង លេខ​៦០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ

ចំរៀង លេខ​១១៣

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៧ នាទី: ការ​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​ទំនាយ​របស់​លោក​ដានីយ៉ែល! សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ លើក​ឡើង​នូវ​ចំណុច​សំខាន់ៗពី​សៀវភៅ​ថ្មី​នោះ (ភាសា​អង់គ្លេស) ​ដូច​ជា ចំណង​ជើង​ជំពូក​និ​មួយៗដែល​ទាក់ទាញ​ចាប់​អារម្មណ៍ រូបភាព​ដ៏​រស់​រវើក ប្រអប់​នៅ​ចុង​ការ​ពិគ្រោះ​និ​មួយៗដែល​មាន​សំនួរ​ដែល​ស្ទង់​អង្កេត ផែនទី​និង​តារាង​ដែល​បញ្ជាក់​ពត៌​មាន​ល្អិតល្អន់។ ពិចារណា​នូវ​ការ​ពន្យល់​ដ៏​លើក​ទឹក​ចិត្ត​អំពី​របៀប​ដែល​មីកែល​នឹង​ឈរ​ឡើង​តាម​របៀប​ពិសេស។ (ទំព័រ​២៨៨​-​២៩០) ពិគ្រោះ​នូវ​សារ​សំខាន់​នៃ​ការ​កាន់​ខ្ជាប់​សេចក្ដី​ស៊ូ​ទ្រាំ​របស់​យើង​ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ។ (ទំព័រ​៣១១​-​៣១២) យើង​ទាំង​អស់​គ្នា​ដែល​ចេះ​ភាសា​មួយ​ដែល​សៀវភៅ​នោះ​បាន​ត្រូវ​បកប្រែ​ទៅ​ជា​ហើយ គួរ​អាន​យ៉ាង​ផ្ចិតផ្ចង់​ហើយ​ជំរុញ​អ្នក​ចាប់​អារម្មណ៍​ឲ្យ​អាន​ដូច​គ្នា។

២០ នាទី: ពួក​គេ​បាន​ធ្វើ​ការ​សម្រេច​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ សុន្ទរកថា​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៩៨ ទំព័រ​២៥​-​២៨ វគ្គ​៣​-​១៦។ រៀប​រាប់​បទ​ពិសោធន៍​នៃ​អ្នក​ត្រួសត្រាយ​ដែល​មាន​ចិត្ត​រំភើប ទាំង​បង្ហាញ​មូលហេតុ​ពួក​គេ​មាន​អារម្មណ៍​ថា​ជីវិត​របស់​គេ​បាន​ត្រូវ​ប្រើ​តាម​វិធី​មួយ​ដែល​ផ្ដល់​រង្វាន់​និង​ប្រយោជន៍​ច្រើន​បំផុត ហើយ​ក៏​ឲ្យ​អំណរ​និង​ការ​ពេញ​ចិត្ត​ជា​ច្រើន​ផង​ដែរ។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ដែល​បាន​មក ឲ្យ​សញ្ជឹង​គិត​អំពី​បទ​ពិសោធន៍​ទាំង​នេះ ហើយ​ប្រមាណ​មើល​សមត្ថភាព​របស់​គេ​ដើម្បី​ត្រួសត្រាយ។

ចំរៀង លេខ​១៨២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក