បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០០ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​មីនា
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០០ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ

ចំរៀង លេខ​១១៣

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «ចូរ​ផ្សាយ​ព្រះ​បន្ទូល . . . ជា​បន្ទាន់»។ កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី ហើយ​បន្ត​ជា​ការ​ពិគ្រោះ​តាម​រយៈ​សំនួរ​និង​ចម្លើយ។ រួម​បញ្ចូល​ពាក្យ​ពី​សៀវភៅ​កិច្ច​បំរើ​របស់​យើង ទំព័រ​១៧០ (ភាសា​អង់គ្លេស)។ ជូន​យោបល់​ខ្លះៗដែល​មាន​ប្រយោជន៍ សំរាប់​ការ​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ក្នុង​កំឡុង​រដូវ​ត្រជាក់។

២០ នាទី: «របៀប​ដែល​អាច​បណ្ដុះ​បណ្ដាល​សមត្ថភាព​បញ្ជាក់​ហេតុ​ផល»។ សុន្ទរកថា​និង​ការ​សម្ដែង។ ចូរ​ពន្យល់​មូលហេតុ​ដែល​សមត្ថភាព​បញ្ជាក់​ហេតុ​ផល​គឺ​ជា​សំខាន់​ក្នុង​កិច្ច​បំរើ ហើយ​ពី​វិធី​នោះ​ដែល​អាច​ត្រូវ​ទទួល​បាន។ ឲ្យ​អ្នក​ផ្សាយ​ពីរ​នាក់​ដែល​មាន​សមត្ថភាព ពិភាក្សា​របៀប​រៀប​ចំ​សំរាប់​កិច្ច​បំរើ ដោយ​ធ្វើ​តាម​ជំហាន​ដែល​ត្រូវ​រៀប​រាប់​ក្នុង​វគ្គ​ទី៣​នៃ​អត្ថបទ​នោះ ហើយ​ធ្វើ​ការ​សម្ដែង​ពី​វិធី​និយាយ​សម្ដែង​របស់​ខ្លួន។

ចំរៀង លេខ​១៨២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ

ចំរៀង លេខ​១៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: ‹ពួក​ស្ត្រី​ដែល​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​ព្រះ​អម្ចាស់›។ កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី ហើយ​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។ រួម​បញ្ចូល​ពាក្យ​ពន្យល់​ពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩៩៦ ទំព័រ​២៧ វគ្គ​១៨​-​១៩។ សរសើរ​យ៉ាង​កក់ក្ដៅ​នូវ​បងប្អូន​ស្រី​សំរាប់​ការ​គាំទ្រ​ដោយ​ស្ម័គ្រ​ចិត្ត​របស់​ពួក​គេ កិច្ច​បំរើ​ដ៏​មាន​ប្រយោជន៍​ដែល​គេ​ប្រព្រឹត្ត​ទៅ​ដើម្បី​អ្នក​ដទៃ ហើយ​កិច្ច​ផ្សព្វផ្សាយ​ដ៏​ខ្នះខ្នែង។

២០ នាទី: «តើ​អ្វី​ដែល​អាច​ជួយ​យើង​ឈរ​យ៉ាង​មាំមួន​ក្នុង​ជំនឿ?»។ សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ យើង​រស់​នៅ​គ្រា​លំបាក​ណាស់ ហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​នូវ​ជំនួយ។ សើរើ​នូវ​អ្វី​ដែល​ពួក​អ្នក​ចាស់​ទុំ​នឹង​ងារ​ជំនួយ​អាច​ធ្វើ ដើម្បី​ចំរើន​កម្លាំង​អ្នក​ដែល​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត។ (មើល​ចំណង​ជើង «ការ​ឃ្វាល​ដែល​ស្អាង​ឡើង​នូវ​ចិត្ត» ក្នុង​ទស្សនាវដ្ដី​ប៉មយាម​ពី ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ទំព័រ​២១​-​២៣ (ភាសា​អង់គ្លេស)។ ពន្យល់​ពី​របៀប​យើង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក តាម​វិធី​ផ្សេង​ទៀត​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខាង​វិញ្ញាណ​រឹង​មាំ។—រ៉ូម ១:១១, ១២

ចំរៀង លេខ​៨២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ

ចំរៀង លេខ​៤៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​ទាំង​អស់​គ្នា​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​កិច្ច​ផ្សាយ​សំរាប់​ខែ​កុម្ភៈ។ សើរើ​យ៉ាង​ខ្លី​នូវ«ជំហាន​បួន​ដ៏​ងាយ​ស្រួល»ដែល​ត្រូវ​រាយរាប់​ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ពី​ខែ​មុន សំរាប់​ការ​ប្រើ​ខិត្តប័ណ្ណ​ដើម្បី​ផ្ដើម​ការ​សន្ទនា។ បង្ហាញ​ពី​របៀប​ខិត្តប័ណ្ណ​ពិភពលោក​ថ្មី​ដ៏​ក្សេមក្សាន្ត​អាច​ត្រូវ​ប្រើ​ដើម្បី​នាំ​ឲ្យ​ស្គាល់​សៀវភៅ​ចំណេះ។ ក្រោយ​ពី​បាន​លើក​ឡើង​សំនួរ​ពី​វគ្គ​ដើម​នៃ​ខិត្តប័ណ្ណ អាន​វគ្គ​ទី​មួយ​នៅ​ទំព័រ​បី រួម​បញ្ចូល​ទំនុកដំកើង ៣៧:២៩។ បើសិន​ជា​ឃើញ​នូវ​ចំណាប់​អារម្មណ៍ បើក​សៀវភៅ​ចំណេះ​មើល​ទំព័រ​ទី៥ អាន​ក្នុង​ប្រអប់ ហើយ​ស្នើ​ការ​សិក្សា។ ក្នុង​កំឡុង​ខែ​នេះ ទាំង​អស់​គ្នា​គួរ​ខិតខំ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ថ្មីៗតាម​ផ្ទះ។

៥ នាទី: ប្រអប់​សំនួរ។ សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។

១២ នាទី: អ្នក​ចាស់​ទុំ​ម្នាក់​សើរើ​នូវ​ចំណុច​សំខាន់ៗពី​សំបុត្រ​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​១៩៩៩ ជូន​ចំពោះ​ក្រុមជំនុំ​ទាំង​ឡាយ ពី​ការ​កែ​ប្រែ​ការ​រៀប​ចំ​ចែក​ចាយ​ប្រកាសនវត្ថុ។

១៨ នាទី: «ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដោយ​ជំនឿ​ស៊ប់​ដ៏​មុត​មាំ»។ ចូរ​ផ្ដើម​ការ​និយាយ​ដ៏​ស្មោះ​អស់​ពី​ចិត្ត​ដែល​មាន​រយៈ​ពីរ​ឬ​ក៏​បី​នាទី ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម ដោយ​ប្រើ​បទ​គម្ពីរ​ដែល​មាន​នៅ​ក្នុង​វគ្គ​ទី១ និង​ទី២។ រួច​មក ពិគ្រោះ​វគ្គ​៣​-​១២ ដោយ​ប្រើ​សំនួរ​និង​ចម្លើយ។

ចំរៀង លេខ​៦១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​មីនា

ចំរៀង លេខ​១១៦

៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១០ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១០ នាទី: «ប្រយ័ត្ន​នូវ​របៀប​ដែល​អ្នក​ស្ដាប់»។ មេ​គ្រួសារ​ម្នាក់​ពិគ្រោះ​ជា​មួយ​នឹង​ប្រពន្ធ​និង​កូន​ពី​អ្វី​ដែល​គេ​អាច​ធ្វើ ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពី​កិច្ច​ប្រជុំ​ក្រុមជំនុំ សន្និបាត និង​មហា​សន្និបាត។ គាត់​គួរ​តែ​ដឹង​ថា​សមាជិក​គ្រួសារ​គ្រប់​គ្នា​អាច​ផ្ចង់​ចិត្ត​ស្ដាប់​បាន​ល្អ​ជាង​។ ពួក​គាត់​សើរើ​យោបល់​ដែល​ត្រូវ​រាយរាប់​ហើយ​ពិចារណា​របៀប​នោះ​អាច​ត្រូវ​យក​មក​អនុវត្ត​តាម រួម​បញ្ចូល​សេចក្ដី​ត្រូវ​ការ​ឲ្យ​មាន​ការ​ពិភាក្សា​ច្រើន​ជាង​បន្ទាប់​ពី​ចប់​ប្រជុំ​អំពី​អ្វី​ដែល​ បាន​ត្រូវ​រៀន។ ពួក​គាត់​ពិចារណា​របៀប​ប្រព្រឹត្ត​តាម​ការ​តាំង​ចិត្ត​របស់​គេ ដោយ​មិន​ឲ្យ​ខាន​ចូល​រួម​ប្រជុំ​ឬ​ក៏​ផ្នែក​ណា​មួយ​នៃ​មហា​សន្និបាត​ឬ​សន្និបាត បើសិន​ជា​មាន​លទ្ធភាព។

២០ នាទី: «ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដោយ​ជំនឿ​ស៊ប់​ដ៏​មុត​មាំ»។ ក្រោយ​ពី​ពិនិត្យ​សារ​ឡើង​វិញ​ដ៏​សង្ខេប​ពី​ការ​ពិគ្រោះ​នៅ​សប្ដាហ៍​មុន​នូវ​១២​វគ្គ​ដំបូង ចូរ​នាំ​មុខ​ការ​ពិគ្រោះ​ដោយ​ប្រើ​សំនួរ​និង​ចម្លើយ​ពី​វគ្គ ១៣​-​២៤។ ចូរ​ឆ្លៀត​យក​ប្រយោជន៍​ប្រើ​បទ​គម្ពី​ដែល​មាន​ក្នុង​នោះ។

ចំរៀង លេខ​១៨៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក