កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែមេសា
ចំរៀង លេខ១២២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ កុំភ្លេចសុន្ទរកថាពិសេស នៅថ្ងៃទី១៦ ខែមេសា ដែលមានប្រធាន «មូលហេតុដែលមនុស្សជាតិត្រូវការនូវតម្លៃលោះ»។ លើកទឹកចិត្តទាំងអស់គ្នាអានតាមអំនានព្រះគម្ពីរសំរាប់ពិធីបុណ្យរំឭក ដែលត្រូវកំណត់សំរាប់ថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩ ខែមេសា ដូចត្រូវរៀបរាប់ក្នុងការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ សំរាប់ឆ្នាំ២០០០។ សើរើនូវ«កំណត់ចំណាំសំរាប់ពិធីបុណ្យរំឭក» នៅទំព័រទីបួននៃសន្លឹកបន្ថែម។
១៥ នាទី: «តើអ្នកកំពុងតែប្រព្រឹត្តតបនឹងសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទឬទេ?»។ កំណត់ពាក្យផ្ដើមឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចំលើយ។ រួមបញ្ចូលគំនិតខ្លះៗពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៨ ទំព័រ១៤-១៥ វគ្គ១២-១៣។ លើកទឹកចិត្តទាំងអស់គ្នា ខិតខំប្រឹងប្រែងអញ្ជើញមនុស្សមកឯពិធីបុណ្យរំឭក។
២០ នាទី: «ខែមេសា ជាពេលធ្វើការល្អយ៉ាងឧស្សាហ៍!»។ សំនួរនិងចម្លើយ។ ការពិគ្រោះដ៏រស់រវើកអំពីអ្វីទាំងអស់ដែលយើងចង់សម្រេចក្នុងកំឡុងខែមេសា។ ប្រើបីឬបួននាទីចុងក្រោយ ដើម្បីពិនិត្យមើលឡើងវិញនូវអត្ថបទ«ចិត្តខ្នះខ្នែងដែលជំរុញអ្នកឯទៀតជាច្រើន»។
ចំរៀង លេខ១៩៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែមេសា
ចំរៀង លេខ២៥
១៣ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ ក្នុងខែមេសា មានថ្ងៃសៅរ៍ថ្ងៃអាទិត្យសល់តែពីរទៀត ដូច្នេះសូមលើកទឹកចិត្តទាំងអស់គ្នាឲ្យរួមចំណែកកិច្ចបំរើមុនផុតខែនេះ។ ធ្វើការសម្ដែងមួយអំពីការស្នើផ្ដល់ទស្សនាវដ្ដីថ្មីៗ។ ចូរសើរើនូវអ្វីក្នុងសៀវភៅវែកញែក ទំព័រ១៧៩-១៨០ (ភាសាអង់គ្លេស) ពីព្រោះយើងនឹងប្រហែលជាត្រូវពន្យល់ឲ្យមនុស្សណាដែលចង់ឲ្យយើងចូលរួមបុណ្យអ៊ីស្ទើរ៍ជាមួយគេ។
១៦ នាទី: «តើអ្នកមានគំនិតធ្វើពលិកម្មទេ?»។ សំនួរនិងចម្លើយ។ យើងត្រូវតែធ្វើការសម្រេចអំពីអ្វីដែលនឹងមានអាទិភាព ដោយឲ្យអ្វីៗដ៏សំខាន់បំផុតមានអាទិភាពទីមួយ។ ការតស៊ូធ្វើអ្វីដែលមានប្រយោជន៍ខាងវិញ្ញាណដល់យើង តម្រូវឲ្យផ្ដើមឡើងដោយខ្លួនឯងនិងចេះទប់ចិត្ត។ ពន្យល់ពីអ្វីដែលយើងអាចរៀនពីគំរូរបស់ព្រះយេស៊ូ។—សូមមើលសៀវភៅ ការយល់ធ្លុះជ្រៅ ក្បាលទី២ ទំព័រ៦៨ វគ្គ៣-៥ (ភាសាអង់គ្លេស)។
១៦ នាទី: ផ្ដល់ឲ្យទស្សនាវដ្ដីនៅកន្លែងណាដែលនឹងមានប្រសិទ្ធិភាព។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។ សើរើយោបល់ក្នុងទស្សនាវដ្ដី ភ្ញាក់រឭក! ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៩៥ ទំព័រ២២-២៤ (ភាសាអង់គ្លេស)។ ពន្យល់ពីហេតុដែលជាការល្អឲ្យយើងរកអ្នកណាដែលប្រហែលជានឹងព្រមទទួលអានអត្ថបទដែលពន្យល់អំពីរឿងឯកទេសផ្សេងៗ។ ពិចារណាឧទាហរណ៍ពីអត្ថបទមុនៗ ហើយពីមនុស្ស ក្រុមហ៊ុន ឬក៏អង្គការបែបណាតាមតំបន់ដែលអត្ថបទទាំងនោះប្រហែលជានឹងទាក់ទាញអារម្មណ៍។ អញ្ជើញអ្នកស្ដាប់រៀបរាប់ពីបទពិសោធន៍ដែលបញ្ជាក់ពីរបៀបដែលគេបានទទួលលទ្ធផលល្អតាមវិធីនេះ។
ចំរៀង លេខ៧១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែមេសា
ចំរៀង លេខ១៣៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ប្រាប់ពីចំនួនមនុស្សចូលរួមពិធីបុណ្យរំឭករបស់ក្រុមជំនុំ។ អញ្ជើញពួកអ្នកស្ដាប់រៀបរាប់ពីអ្វី ដែលអស់អ្នកចូលរួមលើកទីមួយបាននិយាយ។
១៧ នាទី: ជួយអ្នកថ្មីចូលរួមកិច្ចប្រជុំ។ សុន្ទរកថាដែលមានមូលដ្ឋានទៅលើសៀវភៅ ចំណេះ ទំព័រ១៦២-១៦៣ វគ្គ៥-៨។ ក្រោយពីអ្នកថ្មីបានសិក្សាអស់មួយរយៈ គឺជាចាំបាច់ដែលគេចាប់ផ្ដើមចូលរួមកិច្ចប្រជុំ។ ការជំរុញទឹកចិត្តគេឲ្យចង់ចូលរួមអាចជាការពិបាកមួយ។ តើអ្នកអាចធ្វើយ៉ាងណាដើម្បីជំរុញទឹកចិត្តគេ? អ្នកដែលដឹកនាំការសិក្សាគួរឆ្លៀតពេលដើម្បីសើរើពត៌មាននេះក្នុងសៀវភៅចំណេះ និងពិគ្រោះជាមួយសិស្សគេ។ ក្រោយនោះ រៀបចំឲ្យបានជាក់លាក់ដើម្បីជួយគេចូលរួមជាមួយយើងក្នុងការថ្វាយបង្គំពិត។
១៨ នាទី: «តើអ្នកជាអ្នកប្រកាសពីព្រះរាជាណាចក្រជាទៀងទាត់ទេ?»។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់ ដោយលេខាធិការ។ ពន្យល់ពីមូលហេតុដែលយើងរាយការណ៍នូវសកម្មភាពកិច្ចផ្សព្វផ្សាយរបស់យើង។ (សូមមើល សៀវភៅ កិច្ចការផ្សាយរបស់យើង ទំព័រ១០៦-១០៨) (ភាសាអង់គ្លេស)។ ប្រាប់ពីបញ្ហាខ្លះដែលកើតឡើងពេលដែលយើងខានដាក់សេចក្ដីរាយការណ៍ទាន់ពេល។ អញ្ជើញពួកអ្នកស្ដាប់ឲ្យប្រាប់ពីអ្វីដែលគេធ្វើ ដើម្បីធ្វើឲ្យប្រាកដថានឹងដាក់សេចក្ដីរាយការណ៍ទាន់ពេល។ បញ្ជាក់ពីរបៀបដែលអ្នកដឹកនាំការសិក្សាតាមក្រុមជំនុំអាចជួយបាន។ ដោយមានថ្ងៃសៅរ៍ថ្ងៃអាទិត្យតែមួយទៀតក្នុងខែមេសា សូមបញ្ជាក់ពីសារសំខាន់នៃការរួមចំណែកកិច្ចផ្សាយនិងការរាយការណ៍នូវសកម្មភាពរបស់យើងនៅចុងខែ។
ចំរៀង លេខ២០០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែឧសភា
ចំរៀង លេខ២១៣
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកទាំងអស់គ្នាកុំភ្លេចដាក់សេចក្ដីរាយការណ៍កិច្ចផ្សាយសំរាប់ខែមេសា។ អ្នកដឹកនាំការសិក្សាតាមក្រុមជំនុំទាំងឡាយគួរត្រួតពិនិត្យទាំងអស់គ្នាក្នុងក្រុមរបស់គេ ដើម្បីឲ្យសេចក្ដីរាយការណ៍ទាំងអស់អាចត្រូវបូកសរុបមុនថ្ងៃទី៦ ខែឧសភា។ សើរើប្រអប់សំនួរ ដោយធ្វើឲ្យពត៌មានទាក់ទងតាមតំបន់។
១៨ នាទី: សេចក្ដីត្រូវការតាមតំបន់។
១៥ នាទី: «ចូរត្រឡប់ទៅវិញកុំខាន!»។ ការពិគ្រោះជាមួយអ្នកស្ដាប់។ ពិចារណាមើលនូវមូលហេតុដែលយើងប្រហែលជាខកខានមិនត្រឡប់ទៅជួបគេវិញ។ ពន្យល់ពីមូលហេតុដែលកំណត់ច្បាស់លាស់និងភាពសុខចិត្តត្រឡប់ទៅជួបគឺជាការសំខាន់។ ជូនយោបល់ឲ្យឆ្លៀតពេលជារៀងរាល់អាទិត្យដើម្បីត្រឡប់ទៅជួបគេ។ សើរើពត៌មានក្នុងសៀវភៅកិច្ចផ្សាយរបស់យើង ទំព័រ៨៨-៨៩។ រៀបរាប់នូវបទពិសោធន៍ដែលបានរាយការណ៍ក្នុងសៀភៅប្រចាំឆ្នាំ១៩៩៥ ទំព័រ ៤៥។—កូរិនថូសទី១ ៣:៦, ៧ (ភាសាអង់គ្លេស)។
ចំរៀង លេខ៦៨ និងសេចក្ដីអធិស្ឋានបញ្ចប់។