បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០០ ទំ. ១
  • ឯកសិទ្ធិមួយដែលពួកយុវជនអាចទទួលបាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឯកសិទ្ធិមួយដែលពួកយុវជនអាចទទួលបាន
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ឪពុកម្ដាយ ចូរជួយកូនរបស់អ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • មាតាបិតាទាំងឡាយអើយ! ចូរបង្ហាត់បង្រៀនកូនដោយសេចក្ដីស្រឡាញ់ចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរប្រើទស្សនាវដ្ដីរបស់យើងឲ្យបានប្រយោជន៍ច្រើនបំផុត
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • កូនរបស់យើងជាមត៌កដ៏វិសេសវិសាល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០០ ទំ. ១

ឯក​សិទ្ធិ​មួយ​ដែល​ពួក​យុវជន​អាច​ទទួល​បាន

១ មនុស្ស​ច្រើន​នាក់​ដែល​ជា​មាតា​បិតា​ឥឡូវ អាច​នឹក​ចាំ​ដោយ​អារម្មណ៍​សប្បាយ​នូវ​ឯក​សិទ្ធិ​មួយ​ដែល​ពួក​គេ​បាន​មាន ពេល​គេ​នៅ​ក្មេង​ហើយ​កំពុង​តែ​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត។ ឯក​សិទ្ធិ​នោះ​គឺ​ជា​សកម្មភាព​នៅ​ថ្ងៃ​ចែក​ទស្សនាវដ្ដី។ សកម្មភាព​នោះ​បាន​ត្រូវ​រៀប​ចំ​ក្នុង​ក្រុមជំនុំ​ទាំង​អស់​នៅ​ឆ្នាំ​១៩៤៩។ មួយ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ មនុស្ស​ទាំង​អស់​គ្នា​ត្រូវ​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ចែក​ទស្សនាវដ្ដី​ប៉មយាម និង​ភ្ញាក់រឭក តាម​ថ្នល់ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តាម​ហាង និង​តាម​វិធី​ផ្សេង​ទៀត។ ក្មេងៗជា​អ្នក​ផ្សាយ​ធ្លាប់​ទន្ទឹង​ចាំ​ដោយ​ចិត្ត​រំភើប​នូវ​ការ​ចូល​រួម​ក្នុង​កិច្ចការ​នេះ ពីព្រោះ​នោះ​បាន​ហុច​ឲ្យ​គេ​នូវ​ឱកាស​មួយ​ដើម្បី​ចូល​រួម​សកម្មភាព​ជា​មួយ​អ្នក​ពេញ​វ័យ​ក្នុង​ក្រុមជំនុំ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​អ៊ីចឹង​ទេ ពេល​ដែល​អ្នក​នៅ​ក្មេង?

២ ជួយ​កូនៗរបស់​អ្នក​ឲ្យ​ចូល​រួម: ក្មេង​តូចៗដែល​មិន​អាច​ចាប់​ផ្ដើម​ការ​ពិភាក្សា​អំពី​ព្រះ​គម្ពីរ​ពេល​ជួប​គេ​នៅ​ផ្ទះ នៅ​តែ​អាច​ស្នើ​ផ្ដល់​ទស្សនាវដ្ដី។ ការ​ធ្វើ​អ៊ីចឹង​តម្រូវ​ឲ្យ​រៀន​និយាយ​ពាក្យ​សម្ដែង​មួយ ដែល​មាន​តែ​ឃ្លា​ខ្លីៗពីរបី។ ការ​ពន្យល់​យ៉ាង​ខ្លី​នូវ​រូបភាព​នៅ​ក្រប​ប្រហែល​ជា​គ្រប់គ្រាន់។ ម្ចាស់​ផ្ទះ​ជា​ច្រើន​ទទួល​ទស្សនាវដ្ដី​ពី​ក្មេងៗដោយ​មិន​ទើសទាល់ ថែម​ទាំង​ជា​ញឹកញាប់​សរសើរ​ភាព​ស្មោះ​ត្រង់​និង​ចរិយា​ល្អ​របស់​ក្មេងៗនេះ​ផង​ដែរ។ ដោយ​មាន​ជំនួយ​បន្ដិច​បន្តួច កិច្ច​បំរើ​នេះ​គឺ​ជា​អ្វី​មួយ​ដែល​ក្មេងៗអាច​ធ្វើ​បាន​ល្អ​ប្រសើរ ទាំង​ផ្ដល់​ជំនួយ​ដ៏​មាន​ប្រយោជន៍​ចំពោះ​ការ​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ។ ពិត​មែន ពេល​ដែល​ក្មេងៗធំ​ឡើង នោះ​មាតា​បិតា​របស់​គេ​ចង់​ជួយ​គេ​មាន​ជំនឿន​ជា​បន្តបន្ទាប់ ក្នុង​ការ​បណ្ដុះ​បណ្ដាល​ការ​ប៉ិនប្រសប់​របស់​គេ​ខាង​ការ​ធ្វើ​បន្ទាល់។

៣ ម៉ាញូវអែល បាន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ពេល​គាត់​អាយុ​៣​ឆ្នាំ​។ មាតា​បិតា​របស់​គាត់​បាន​បង្រៀន​គាត់​ឲ្យ​ទន្ទេញ​ចាំ​ការ​និយាយ​សម្ដែង​ខ្លី​មួយ។ គាត់​ផ្សព្វផ្សាយ​ជា​មួយ​នឹង​គេ​យ៉ាង​ខ្នះខ្នែង​ដោយ​ផ្ដល់​ឲ្យ​ទស្សនាវដ្ដី សៀវភៅ​ស្តើង និង​ខិត្តប័ណ្ណ។ គាត់​ក៏​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវការ​ដែរ។ នៅ​ពេល​មួយ ពេល​មាតា​បិតា​របស់​គាត់​បាន​ជូន​គាត់​ទៅ​សួនច្បារ​ដើរ​លេង នោះ​គាត់​បាន​ចាប់​ផ្ដើម​ចែក​ខិត្តប័ណ្ណ​ដល់​អ្នក​ឯ​ទៀត​នៅ​ទី​នោះ។ ទោះបី​គាត់​នៅ​ក្មេង​ខ្ចី ចិត្ត​រំភើប​របស់​ម៉ាញូវអែល​ចំពោះ​កិច្ច​បំរើ គឺ​ជា​ប្រភព​មួយ​នៃ​សេចក្ដី​លើក​ទឹក​ចិត្ត​ពិត​ប្រាកដ​ដល់​មាតា​បិតា​របស់​គាត់ ព្រម​ទាំង​ដល់​ក្រុមជំនុំ​ផង។—សុភាសិត ២២:៦

៤ ក្នុង​ប្រក្រតិទិន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សំរាប់​ឆ្នាំ​២០០០ រៀង​រាល់​ថ្ងៃ​សៅរ៍​ត្រូវ​កំណត់​ជា«ថ្ងៃ​ចែក​ទស្សនាវដ្ដី»។ មាតា​បិតា​អើយ យើង​សូម​ជូន​យោបល់​ថា អ្នក​គួរ​ចាប់​អារម្មណ៍​សារ​ជា​ថ្មី​ទៅ​លើ​កិច្ចការ​នេះ ទាំង​ជួយ​កូនៗរបស់​អ្នក​ចូល​រួម​ជា​ទៀងទាត់ តាម​តែ​លទ្ធភាព​ក្នុង​ឯក​សិទ្ធិ​កិច្ច​បំរើ​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក