បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០០ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​មិថុនា
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០០ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​ឧសភា

ចំរៀង លេខ​១២៥

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់ និង​សេចក្ដី​ជូន​ដំណឹង​ខ្លះ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «តើ​អ្នក​អបអរ​នឹង​អ្វី​ដ៏​ពិសិដ្ឋ​ទេ?»។ សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ បញ្ជាក់​ពី​សារៈ​សំខាន់​ពី​ការ​ចូល​រួម​គ្រប់​បី​ថ្ងៃ​នៃ​មហា​សន្និបាត។

១៥ នាទី: «ចូរ​ឲ្យ​កិច្ចការ​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់»។ សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​សន្លឹក​បន្ថែម​ក្នុង​ឯកសារ​ជា​ភាសា​អង់គ្លេស(កែ​ប្រែ​ពត៌​មាន​ឲ្យ​សម​ស្រប​នឹង​កាលៈទេសៈ​តាម​តំបន់)។

ចំរៀង លេខ​២០១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​ឧសភា

ចំរៀង លេខ​១៣៤

១៣ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៦ នាទី: «ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សេចក្ដី​ប្រកាស​ដ៏​ពិសិដ្ឋ»។ សំនួរ​និង​ចម្លើយ។ បញ្ជាក់​នូវ​មូលហេតុ​ដែល​យើង​ទាំង​អស់​គ្នា​គួរ​នៅ​កន្លែង​អង្គុយ​ពេល​ដែល​កម្មវិធី​និ​មួយៗចាប់​ផ្ដើម។

១៦ នាទី: «ចូរ​រក្សា​ឲ្យ​មាន​ចរិយា​ល្អ​ដែល​សរសើរ​ដល់​ព្រះ»។ អ្នក​ចាស់​ទុំ​ម្នាក់​ពិភាក្សា​នូវ​អត្ថបទ​នោះ​ជា​មួយ​ក្រុម​គ្រួសារ​មួយ។ ពួក​គេ​សើរើ​នូវ​អ្វី​ដែល​គេ​ត្រូវ​តែ​ធ្វើ​ដើម្បី​ឲ្យ​មាន​សណ្ដាប់​ធ្នាប់ សុជីវធម៌ ភាព​ស្អាត​ស្អំ និង​អាការ​ក្រៅ​ថែម​ទាំង​ចរិយា​ដែល​ជា​គំរូ​ល្អ​នៅ​តាម​កន្លែង​សាធារណៈ។

ចំរៀង លេខ​២០៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​ឧសភា

ចំរៀង លេខ​៣៦

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ពន្យល់​ពី​ការ​រៀប​ចំ​ពិសេស​សំរាប់​កិច្ច​ផ្សាយ​នៅ​ថ្ងៃ​២៩ ខែ​ឧសភា (គ្រាន់​តែ​បើសិន​ជា​នេះ​ជា​ថ្ងៃ​បុណ្យ​នៅ​ប្រទេស​កម្ពុជា)។ សើរើ​ប្រអប់​សំនួរ។

២០ នាទី: ‹ចូរ​ចាំ​យាម›។ ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។ ពន្យល់​ពី​មូលហេតុ គឺ​ជា​ការ​សំខាន់​ដែល​យើង​ចាំ​យាម​ខាង​វិញ្ញាណ ទោះបី​យើង​មិន​ជ្រាប​ពី​ថ្ងៃ​និង​ម៉ោង​ក៏​ដោយ​។—សូម​មើល ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦ ទំព័រ​១៨។

១៣ នាទី: តើ​អ្នក​បាន​រៀប​ចំ​ធ្វើ​អ្វី​ខ្លះ​ក្នុង​កំឡុង​ពេល​រដូវ​ក្ដៅ? ក្រុម​គ្រួសារ​មួយ​ពិភាក្សា​អំពី​អ្វី​ដែល​គេ​នឹង​ធ្វើ​ក្នុង​កំឡុង​ខែ​ក្ដៅ។ គេ​និយាយ​អំពី​ការ​ចូល​រួម​គ្រប់​បី​ថ្ងៃ​នៃ​មហា​សន្និបាត​តាម​តំបន់ និង​ការ​ត្រួសត្រាយ​ជំនួយ​រយៈ​ពេល​មួយ​ខែ​ឬ​ក៏​ជា​ច្រើន​ខែ​ទៀត។ ប្រហែល​ជា​នឹង​មាន​ឱកាស​ទៅ​លេង​ឧទ្យាន​ឬ​ក៏​ចូល​រួម​ការ​កំសាន្ត​ដែល​មាន​ប្រយោជន៍។ គេ​ទាំង​អស់​គ្នា​ឯកភាព​ថា​គេ​នឹង​មិន​លះ​ចោល​ទម្លាប់​របស់​គេ​ខាង​សកម្មភាព​ព្រះ​ធិបតេយ្យ។

ចំរៀង លេខ​៨៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​ឧសភា

ចំរៀង លេខ​១៣៥

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​ទាំង​អស់​គ្នា​ឲ្យ​ជូន​សេចក្ដី​រាយ​ការណ៍​កិច្ច​ផ្សាយ​សំរាប់​ខែ​ឧសភា។ ធ្វើ​ការ​សម្ដែង​មួយ​ពី​វិធី​និយាយ​យ៉ាង​ខ្លី​សំរាប់​ការ​ស្នើ​ផ្ដល់​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មិថុនា។ បង្ហាញ​របៀប​ស្នើ​ការ​សិក្សា​ព្រះ​គម្ពីរ ដោយ​ប្រើ​មេ​រៀន​ទី១៣​ក្នុង​សៀវភៅ​ស្តើង​តម្រូវ។

១៥ នាទី: «ការ​ទទួល​អំណរ​ពី​កិច្ច​បំរើ​ដ៏​បរិសុទ្ធ​របស់​អ្នក»។ សុន្ទរកថា​មួយ។ ពិភាក្សា​ពី​មូលហេតុ​ដែល​យើង​មាន​ហេតុ​មាន​អំណរ​ក្នុង​កិច្ច​បំរើ។—សូម​មើល សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ ក្បាល​ទី២ ទំព័រ​១២០ (ជា​ភាសា​អង់គ្លេស)។

១៨ នាទី: ការ​អាន​ព្រះ​គម្ពីរ​ដោយ​ទទួល​ប្រយោជន៍។ សុន្ទរកថា​និង​ការ​សម្ដែង​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​សៀវភៅ​ណែនាំ​ខាង​សាលា ទំព័រ​៣៤​-​៣៥ វគ្គ​៦​-​៧ (ជា​ភាសា​អង់គ្លេស)។ កម្មវិធី​អំនាន​ព្រះ​គម្ពីរ​ដែល​ត្រូវ​ប្រើ​សំរាប់​ការ​អធិប្បាយ​គោល​សំខាន់ៗនៃ​ព្រះ​គម្ពីរ នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា​របស់​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ។ (ឯកសារ កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទំព័រ​៥)។ ក្រុម​គ្រួសារ​មួយ​បង្ហាញ​នូវ​របៀប​ដែល​ក្រុម​គ្រួសារ​អាច​ពិចារណា​មើល​ផ្នែក​មួយ​នៃ​អំនាន​ព្រះ​គម្ពីរ​ក្នុង​សប្ដាហ៍​នេះ​សំរាប់​សាលា។ ពួក​គេ​ជ្រើសរើស​យក​ចំណុច​ចាប់​អារម្មណ៍​មួយ​ឬ​ក៏​ពីរ និង​បន្ទាប់​មក​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ក្នុង​លិបិក្រម​ប្រកាសនវត្ថុ​ប៉មយាម ឬ​ក៏ សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ។ បង្ហាញ​ពី​របៀប​ដែល​ការ​អាន​ព្រះ​គម្ពីរ​អាច​មាន​ប្រយោជន៍​ច្រើន​ជាង​ និង​ជួយ​ឲ្យ​យើង​មាន​សមត្ថភាព«កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។—ធីម៉ូថេទី២ ២:១៥

ចំរៀង លេខ​៩៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​មិថុនា

ចំរៀង លេខ​៣៧

៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១០ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៥ នាទី: «ឯក​សិទ្ធិ​មួយ​ដែល​ពួក​យុវជន​អាច​ទទួល​បាន»។ សុន្ទរកថា​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ រៀប​រាប់​បទ​ពិសោធន៍​ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​១៩៩៧ ទំព័រ​១២ វគ្គ​១៥។ អញ្ជើញ​យុវជន​ឲ្យ​ប្រាប់​ពី​ការ​សប្បាយ​របស់​គេ​ក្នុង​ការ​ចែក​ទស្សនាវដ្ដី។ មាន​យុវជន​មួយ​ឬ​ពីរ​នាក់​ធ្វើ​ការ​និយាយ​សម្ដែង​យ៉ាង​ខ្លី សំរាប់​ការ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ក្នុង​ការ​ចែក​ទស្សនាវដ្ដី។ លើក​ទឹក​ចិត្ត​ឪពុក​ម្ដាយ​ដែល​មាន​កូន យក​កូនៗទៅ​ជា​មួយ​គេ​ក្នុង​កិច្ច​ផ្សាយ​ចែក​ទស្សនាវដ្ដី​ជា​រៀង​រាល់​សប្ដាហ៍។

១៥ នាទី: ‹តើ«ត្រូវ​ល្បងល»ដោយ​ដូច​ម្ដេច?›។ សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ សើរើ​នូវ​ការ​រៀប​ចំ​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​ឲ្យ​មាន​អ្នក​ងារ​ជំនួយ​ក្នុង​ក្រុមជំនុំ។ (សូម​មើល សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ ក្បាល​ទី២ ទំព័រ​៤០៩) (ជា​ភាសា​អង់គ្លេស)។ បញ្ជាក់​ពី​គុណវុឌ្ឍិ​ដែល​គេ​ត្រូវ​តែ​មាន​ដើម្បី​ត្រូវ​ជ្រើស​តាំង។ (សូម​មើល​សៀវភៅ កិច្ច​បំរើ​របស់​យើង ទំព័រ​៥៥​-​៥៧) (ជា​ភាសា​អង់គ្លេស)។ បញ្ជាក់​ពី​វិធី​ដែល​អ្នក​ងារ​ជំនួយ​ត្រូវ​ប្រើ និង​លើក​ទឹក​ចិត្ត​បង​ប្រុស​ច្រើន​ទៀត​ឲ្យ​ខិតខំ​ទទួល​ឯក​សិទ្ធិ​នេះ។

ចំរៀង លេខ​៨២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក