សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែ ឧសភា: ទស្សនាវដ្ដីប៉មយាម ច្បាប់និមួយៗ។ យកសៀវភៅស្តើងតម្រូវទៅជាមួយទុកសំរាប់អស់អ្នកណាដែលចាប់អារម្មណ៍ ហើយខិតខំចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មិថុនា: តើព្រះតម្រូវអ្វីពីយើង? ផ្ដោតអារម្មណ៍ទៅលើការចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ កក្កដានិងសីហា: សៀវភៅស្តើងណាដែលមាន៣២ទំព័រ អាចផ្ដល់ទៅបាន ដូចជា: តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម និង តើអ្វីជាគោលបំណងនៃជីវិត?តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? សៀវភៅស្តើង វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? អាចត្រូវផ្ដល់ឲ្យនៅពេលដែលសមគួរ។
▪ យើងឃើញថាគឺជាចាំបាច់ដែលយើងរំឭកអ្នកផ្សាយទាំងអស់គ្នាថា អាស័យដ្ឋានរបស់សមាគមមិនគួរត្រូវប្រើក្នុងការទាក់ទងតាមសំបុត្រផ្ទាល់ខ្លួនឡើយ។ នេះរួមបញ្ចូលសំបុត្រនិងប្រកាសនវត្ថុដែលត្រូវផ្ញើទៅអ្នកចាប់អារម្មណ៍ ផ្ទះដែលគ្មានមនុស្សនៅ ឬក៏ដើម្បីផ្សព្វផ្សាយដល់មនុស្សដែលនៅកន្លែងណាដែលយើងមិនអាចចូលផ្សាយបាន។ ពេលដែលផ្សព្វផ្សាយតាមរយៈសំបុត្រ នោះប្រើអាស័យដ្ឋានរបស់ខ្លួនផ្ទាល់ ឬក៏សាលព្រះរាជាណាចក្រតាមតំបន់។ សូមកុំប្រើអាស័យដ្ឋានរបស់សមាគម។
▪ ប្រធានត្រួតពិនិត្យ ឬក៏ម្នាក់ដែលបានត្រូវចាត់ដោយគាត់នោះ គួរជំរះបញ្ជីគណនីក្រុមជំនុំ នៅថ្ងៃទី១ ខែមិថុនា ឬក៏ឆាប់បំផុតក្រោយនោះដែលអាចធ្វើបាន។ ពេលដែលនេះបានត្រូវធ្វើហើយ នោះធ្វើការជូនដំណឹងទៅក្រុមជំនុំក្រោយសេចក្ដីរាយការណ៍គណនីបន្ទាប់បានត្រូវអានចប់ហើយ។