បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០០ ទំ. ៥-៦
  • ចូររក្សាឲ្យមានចរិយាល្អដែលសរសើរដល់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូររក្សាឲ្យមានចរិយាល្អដែលសរសើរដល់ព្រះ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរឲ្យបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «ចូរប្រព្រឹត្តល្អប្រសើរជានិច្ចក្នុងចំណោមមនុស្សខាងពិភពលោកនេះ»
    ២០១៤ កិច្ចបម្រើព្រះ
  • មហាសន្និបាតតាមតំបន់នៃស្មរបន្ទាល់ព្រះយេហូវ៉ាសម្រាប់ឆ្នាំ២០០៦ មានប្រធាន«សេចក្ដីសង្គ្រោះជិតណាស់ហើយ»
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូររង់ចាំព្រះយេហូវ៉ា
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០០ ទំ. ៥-៦

ចូរ​រក្សា​ឲ្យ​មាន​ចរិយា​ល្អ​ដែល​សរសើរ​ដល់​ព្រះ​

១ មិន​ថា​យើង​នៅ​កន្លែង​ណា​ក៏​ដោយ​ ចរិយា សំលៀក​បំពាក់ និង​របៀប​ដែល​យើង​សំអិត​សំអាង​ខ្លួន គឺ​ធ្វើ​បន្ទាល់​អំពី​យើង​ថែម​ទាំង​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ​ទៀត​ផង។ នេះ​គឺ​ស្រួល​កត់​សម្គាល់​ជា​ពិសេស ពេល​ដែល​មាន​ការ​ជួប​ជុំ​រាស្ត្រ​របស់​ព្រះ​ជា​ច្រើន​នាក់ ដែល​នៅ​ទី​នោះ​មាន​មនុស្ស​ជា​ច្រើន​មើល​មក​យើង។ ពេល​ដែល​យើង​ជា​គំរូ​ល្អ នោះ​នាម​របស់​ព្រះ​យេហូវ៉ា​ទទួល​នៅ​សេចក្ដី​សរសើរ។ (ពេត្រុសទី១ ២:១២) ក៏​ប៉ុន្តែ បើសិន​ជា​មនុស្ស​តែ​ពីរបី​នាក់​មាន​ចរិយា​មិន​សម​គួរ​ឬ​ក៏​ធ្វើ​អំពើ​ដែល​មិន​គិត​ជា​មុន នោះ​អាច​នាំ​មក​នូវ​ការ​ត្មះ​តិ​ដៀល​ដល់​ព្រះ​នាម​របស់​ព្រះ​និង​រាស្ត្រ​របស់​ទ្រង់។ (សាស្ដា ៩:១៨​ខ) ដោយ​ចាំ​ជានិច្ច​ថា អ្នក​ក្រៅ​វិនិច្ឆ័យ​អង្គការ​យើង​និង​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដោយ​មើល​តាម​ចរិយា​មារយាទ​របស់​យើង នោះ​គួរ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​អំពី​ការ«ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ»។—កូរិនថូសទី១ ១០:៣១

២ ចរិយា​ល្អ​ប្រសើរ​នៅ​ឯ​សណ្ឋាគារ: ក្នុង​ករណី​ភាគ​ច្រើន បុគ្គលិក​សណ្ឋាគារ​កោត​សរសើរ​នូវ​សណ្ដាប់​ធ្នាប់ ការ​មាន​សុជីវធម៌ និង​ភាព​ស្អាត​បាត​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ថៅកែ​ម្នាក់​បាន​និយាយ​ពី​គ្រួសារ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​បាន​ស្នាក់​នៅ​សណ្ឋាគារ​របស់​គាត់​ថា៖ «កូន​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា​កូន​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ! ពួក​គេ​ស្លៀក​ពាក់​ដូច​ជា​សុភាព​នារី​និង​សុភាព​បុរស។ គេ​ក៏​ចេះ​គួរ​សម​មាន​ឥរិយាបថ​ទន់ភ្លន់ និង​មាន​សុជីវធម៌ ហើយ​គេ​មិន​បាន​បង្ក​បញ្ហា​ណា​មួយ​សោះ។ អ្នក​គួរ​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​ព្រោះ​ក្មេងៗរបស់​អ្នក។ យើង​បាន​អរ​ណាស់ ពេល​ដែល​មាន​កូនៗរបស់​អ្នក​នៅ​ទី​នេះ»។ ពំនោល​បែប​នេះ​ត្រូវ​និយាយ​ជា​ញឹកញាប់ ដោយ​ព្រោះ​អ្នក​ដែល​ទាក់ទង​នឹង​យើង​អាច​ឃើញ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ដែល​ស្ថិត​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។

៣ ម្យ៉ាង​ទៀត ការ​កត់​សម្គាល់​ពី​បុគ្គលិក​សណ្ឋាគារ​ឯ​ទៀត​បាន​បញ្ជាក់​ថា នៅ​មាន​បញ្ហា​ជា​មួយ​អ្នក​ខ្លះ​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចរិយា​របស់​ខ្លួន​ឬ​ក៏​ដែល​ធ្វើ​ការ​រំលោភ​ទៅ​លើ​សណ្ឋាគារ។ នេះ​បណ្ដាល​ឲ្យ​មាន​បញ្ហា​នឹង​បង្កើត​នូវ​ការ​រិះគន់​ដែល​មិន​គួរ​មាន​ទេ។ ថៅកែ​ខ្លះ​ត្អូញត្អែរ​ថា កូន​ក្មេង​និង​ពួក​ វ័យ​គឺ​ឡូឡា​និង​គ្មាន​សណ្ដាប់​ធ្នាប់ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ឪពុក​ម្ដាយ​របស់​គេ ពេល​គេ​ប្រើ​អាង​ហែល​ទឹក​ឬ​ក៏​គ្រឿង​កំសាន្ត​ផ្សេង​ទៀត។

៤ សណ្ឋាគារ​ភាគ​ច្រើន​មាន​វិន័យ​ដែល​ភ្ញៀវ​របស់​គេ​ត្រូវ​តែ​គោរព​តាម។ បងប្អូន​ខ្លះ​បាន​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​នេះ ដែល​សំដៅ​ទៅ​ទំហំ​សម្លេង​ឬ​ក៏​ការ​ធ្វើ​ម្ហូប​ក្នុង​បន្ទប់​របស់​គេ។ ថៅកែ​សណ្ឋាគារ​ប្រាប់​យើង​ថា ការ​ធ្វើ​ម្ហូប​ក្នុង​កន្លែង​ដែល​គ្មាន​ការ​អនុញ្ញាត គឺ​ជា​ការ​រំលោភ​ដែល​កើត​ឡើង​ជា​ញឹកញយ​ទៅ​លើ​កម្មសិទ្ធិ​របស់​គេ។ គឺ​មិន​គ្រាន់​តែ​បាន​មាន​ការ​ខូច​ខាត​ដល់​បន្ទប់​នោះ​ទេ ក៏​ប៉ុន្តែ ក្លិន​ដែល​ផ្ដុំ​ក្នុង​បន្ទប់​បាន​ធ្វើ​ឲ្យ​គេ​គ្មាន​លទ្ធភាព​ជួល​បន្ទប់​នោះ​អស់​ប៉ុន្មាន​ថ្ងៃ​ឬ​ក៏​ប៉ុន្មាន​អាទិត្យ​បន្ទាប់​ពី​នោះ។ គឺ​មិន​ត្រូវ​ធ្វើ​ទាល់តែ​សោះ លុះ​ត្រា​តែ​ការ​ធ្វើ​ម្ហូប​នោះ​ត្រូវ​បញ្ជាក់​ច្បាស់​លាស់​ថា​មាន​ការ​អនុញ្ញាត។

៥ ការ​ខិតខំ​យ៉ាង​ខ្លាំង​គួរ​ត្រូវ​ធ្វើ ដើម្បី​ស្ដាប់​តាម​អ្នក​កាន់​កាប់​សណ្ឋាគារ។ ប្រាកដ​ជា​យើង​មិន​ចង់​ចាក​ចេញ​ដោយ​បាន​បង្ខូច​ឈ្មោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ជា​គ្រីស្ទាន យើង​ត្រូវ​តែ​ស្មោះ​ត្រង់​ជានិច្ច។ យើង​មិន​គួរ​យក​កម្រាល​ឬ​ក៏«វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ»ឯ​ទៀត​ពី​សណ្ឋាគារ​ទេ ព្រោះ​នេះ​ជា​ការ​លួច​តែ​ម្ដង។ យើង​ក៏​មិន​គួរ​និយាយ​មិន​ពិត​ត្រង់​អំពី​ចំនួន​មនុស្ស​ដែល​នឹង​ស្នាក់​នៅ​ក្នុង​បន្ទប់​របស់​យើង ពេល​ដែល​យើង​កក់​បន្ទប់​ទុក​ឬ​ក៏​ពេល​ចុះ​ឈ្មោះ​ចូល។

៦ សុភាវធម៌​សម​គួរ​នៅ​តាម​មហា​សន្និបាត: ទោះបី​យើង​នៅ​កន្លែង​ណា​ក៏​ដោយ​ កន្លែង​នោះ​ក្លាយ​ជា​សាលព្រះរាជាណាចក្រ​ធំ​ក្នុង​កំឡុង​មហា​សន្និបាត។ សំលៀក​បំពាក់​និង​ការ​សំអិត​សំអាង​ដ៏​សម​គួរ ត្រូវ​តែ​ជាក់​ស្តែង​ដូច​ពេល​ដែល​យើង​ចូល​រួម​កិច្ច​ប្រជុំ​តាម​ក្រុមជំនុំ​តាម​តំបន់​របស់​យើង។ ទាំង​ក្នុង​កំឡុង​និង​ក្រោយ​កម្មវិធី​មហា​សន្និបាត បងប្អូន​ប្រុស​ស្រី​ត្រូវ​ជៀស​វាង​ការ​ស្លៀក​ពាក់​ដែល​មិន​សម​គួរ​ឬ​ក៏​តាម​លោកីយ៍​និយម ដែល​បង្ហាញ​អំពី​គំនិត​លោកីយ៍ ថែម​ទាំង​ធ្វើ​ឲ្យ​ពិបាក​សម្គាល់​ថា​យើង​ខុស​គ្នា​តាម​របៀប​ល្អ​ពី​លោកីយ៍​នេះ។ បងប្អូន​ស្រីៗគួរ​ប្រុង​ប្រយ័ត្ន​ថា ម៉ូត​និង​ប្រវែង​របស់​សំពត់​និង​រ៉ូប​របស់​គេ​គឺ​សម​គួរ។ (ធីម៉ូថេទី១ ២:៩, ១០) ទោះបី​យើង​កំពុង​តែ​ចូល​រួម​មហា​សន្និបាត ស្នាក់​នៅ​សណ្ឋាគារ បរិភោគ​តាម​ភោជនីយដ្ឋាន ឬ​ក៏​ទិញ​អីវ៉ាន់​នៅ​ហាង ចរិយា​របស់​យើង​គួរ​បង្ហាញ​ជានិច្ច​ថា យើង​ជា​អ្នក​បំរើ​ព្រះ ទាំង​ជៀស​វាង​នូវ​អ្វី​ដែល​អាច​បង្អាក់​បង្អន់​ដល់​ចិត្ត​របស់​គេ។—កូរិនថូសទី២ ៦:៣

៧ ពិធី​បុណ្យ​ជ្រមុជ​ទឹក​នឹង​ត្រូវ​ធ្វើ​ឡើង​ពេល​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​មហា​សន្និបាត។ ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​១៩៩៥ ទំព័រ​ទី៣០ (ជា​ភាសា​អង់គ្លេស) បាន​ពណ៌នា​ពី​ឥរិយាបថ​ដែល​យើង​គួរ​សម្ដែង​នៅ​ពិធី​នេះ។ អត្ថបទ​នោះ​ចែង​ថា៖«យើង​គួរ​ចាត់​ទុក​ថា​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជា​អ្វី​ដ៏​សំខាន់​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង។ នេះ​មិន​មែន​ជា​ពេល​សំរាប់​ការ​សម្រេច​សម្ដែង​ពី​អារម្មណ៍​របស់​យើង សំរាប់​ការ​សប្បាយ​អ៊ូអែ ឬ​ក៏​សើច​ស្រែក​ឡូឡា​នោះ​ទេ។ ក៏​ប៉ុន្តែ នេះ​ក៏​មិន​ជា​ពេល​សំរាប់​បង្ហាញ​អារម្មណ៍​ស្រងូត​ស្រងាត់​ឬ​ក៏​ក្រៀម​ក្រំ​នោះ​ដែរ»។ គឺ​មិន​សម​ទាល់តែ​សោះ បើសិន​ជា​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ ស្លៀក​ពាក់​សំលៀក​បំពាក់​ងូត​ទឹក​ដ៏​ប៉​ផុត​ប៉ផើយ​លេច​លើ​លេច​ក្រោម មិន​ថា​ប្រុស​ឬ​ស្រី។ ដូច្នេះ ទាំង​អស់​គ្នា​គួរ​សម្ដែង​ទាំង​ភាព​សំខាន់​និង​អំណរ​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​គ្រីស្ទាន។

៨ ពេត្រុស​ជួយ​រំឭក‹យើង​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ និង​សេចក្ដី​គោរព​ប្រតិបត្ដិ›។ (ពេត្រុសទី២ ៣:១១) សូម​ឲ្យ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​យើង​នៅ​ឯ​មហា​សន្និបាត​តាម​តំបន់​ដែល​មាន​ប្រធាន​ថា៖«អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ» ជួយ​អ្នក​ពិនិត្យ​មើល​ដែល​មាន​ចិត្ត​ស្មោះ​ស ឲ្យ​ស្គាល់ និង​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ឧត្តុង្គ​ឧត្តម​របស់​យើង ដែល​ទ្រង់​សម​នឹង​ទទួល​គ្រប់​កិត្ដិយស​និង​សិរី​ល្អ។—កូរិនថូសទី១ ១៤:២៤, ២៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក