បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០០ ទំ. ៨
  • កិច្ចប្រជុំមានប្រយោជន៍ដល់យុវជន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កិច្ចប្រជុំមានប្រយោជន៍ដល់យុវជន
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០០ ទំ. ៨

កិច្ច​ប្រជុំ​មាន​ប្រយោជន៍​ដល់​យុវជន

១ យុវនារី​ម្នាក់​បាន​មាន​ប្រសាសន៍​ថា៖ «ជួន​កាល ខ្ញុំ​គិត​ថា​យុវជន​មាន​ជីវិត​ពិបាក​ជាង​គេ។ យើង​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ធ្វើ​សហាយ​ស្មន់ ប្រើ​ថ្នាំ​ញៀន និង​ផឹក​ស្រា»។ តើ​អ្នក​មាន​អារម្មណ៍​អ៊ីចឹង​ឬ​ទេ? បើ​អ៊ីចឹង​មែន តើ​អ្វី​ដែល​អ្នក​គិត​ថា អាច​ជួយ​អ្នក​ទប់ទល់​នឹង​អានុភាព​អាក្រក់​ទាំង​នេះ? អ្នក​ត្រូវ​ការ​ជំនឿ។ គឺ​ជា​ជំនឿ​ដ៏​ខ្លាំង​មែន​ទែន ដោយ​ជឿ​ថា​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​គឺ​សុទ្ធតែ​ត្រឹម​ត្រូវ​ទាំង​អស់ ពីព្រោះ​បើសិន​ជា​គ្មាន​ជំនឿ​អ៊ីចឹង​ទេ នោះ«មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ»។ (ហេព្រើរ ១១:៦) ការ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុមជំនុំ នឹង​ជួយ​ពង្រឹង​និង​ពង្រីក​ជំនឿ​គ្រីស្ទាន​របស់​អ្នក ហើយ​ថែម​ទាំង​ជួយ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​អ្នក​ឲ្យ​ជៀស​វាង​អំពើ​អាក្រក់។

២ កិច្ច​ប្រជុំ​មាន​ប្រយោជន៍​ច្រើន​យ៉ាង: តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ការ​បរិភោគ​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​ជា​មួយ​ពួក​ម៉ាក​ជិត​ស្និទ្ធ​ទៅ​ជា​អ្វី​ដ៏​សប្បាយ? តើ​មិន​មែន​ជា​ម្ហូប​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ និង​ពួក​ម៉ាក​ល្អ​ក្នុង​បរិយាកាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​យើង​សំរាក​ទេ​ឬ​អី? អ៊ីចឹង កិច្ច​ប្រជុំ​របស់​យើង​ផ្ដល់​នូវ​ឱកាស​ឲ្យ​មាន​អារម្មណ៍​ដូច្នេះ​ដែរ ក៏​ប៉ុន្តែ ក្នុង​ន័យ​ខាង​វិញ្ញាណ។

៣ អ្វី​ដែល​ត្រូវ​ពិភាក្សា​នៅ​ឯ​ប្រជុំ គឺ​ជា​អ្វី​ដែល​ស្អាង​ចិត្ត ចាប់​ពី​រឿង​ទាក់ទង​នឹង​បញ្ហា​ធម្មតា​នៃ​ជីវិត​ រហូត​ដល់​ការ​សិក្សា​បទ​ទំនាយ​ព្រះ​គម្ពីរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​ត្រូវ​ផ្ដល់​ឲ្យ ដែល​បង្រៀន​អ្នក​ឲ្យ​មាន​ជីវភាព​រស់​នៅ​តាម​របៀប​ដ៏​ល្អ​បំផុត និង​របៀប​ឈ្នះ​លើ​បញ្ហា​ដែល​អ្នក​នឹង​ប្រឈម​មុខ។ ពួក​ម៉ាក​ដែល​យើង​រក​បាន​នៅ​ឯ​កិច្ច​ប្រជុំ គឺ​ជា​ពួក​ម៉ាក​ល្អ​បំផុត​ដែល​អាច​ត្រូវ​រក​ឃើញ​បាន និង​បរិយាកាស​ខាង​វិញ្ញាណ​នោះ​គឺ​ស្រួល​និង​មាន​សុវត្ថិ​ភាព​ទៀត​ផង។ (ទំនុកដំកើង ១៣៣:១) មិន​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែល​យុវនារី​ម្នាក់​បាន​និយាយ​ថា៖ «ខ្ញុំ​ទៅ​រៀន​ពេញ​មួយ​ថ្ងៃ ហើយ​ការ​នោះ​ពង្រីង​កម្លាំង​ចិត្ត​របស់​ខ្ញុំ។ ក៏​ប៉ុន្តែ​ការ​ប្រជុំ​គឺ​ប្រៀប​ដូច​ជា​ទី​ដែល​មាន​ដើម​ឈើ និង​មាន​ទឹក​ក្នុង​វាល​ខ្សាច់ ជា​កន្លែង​ដែល​ខ្ញុំ​ទទួល​កម្លាំង​វិញ​ដើម្បី​ស៊ូទ្រាំ​នៅ​ថ្ងៃ​បន្ទាប់​នៅ​សាលា»។ យុវនារី​ម្នាក់​ទៀត​ក៏​និយាយ​ថា៖ «ខ្ញុំ​ឃើញ​ថា ការ​សេពគប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ជួយ​ខ្ញុំ​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ទ្រង់»។

៤ ដោយ​ចុះ​ឈ្មោះ​ខាង​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ នោះ​អ្នក​រៀន​ចេះ​ប្រមូល​ពត៌​មាន​ពី​ព្រះ​គម្ពីរ រៀប​ចំ​ពត៌​មាន​នោះ​ជា​បែប​សុន្ទរកថា និង​ថ្លែង​ពត៌​មាន​នោះ​តាម​របៀប​សន្ទនា​ដល់​ពួក​អ្នក​ស្ដាប់​នៅ​សាលព្រះរាជាណាចក្រ។ សូម​នឹក​គិត​ពី​ប្រយោជន៍​ដែល​មក​ពី​ការ​បង្ហាត់​ឲ្យ​ចេះ​បង្រៀន​យ៉ាង​ស្ទាត់​ជំនាញ​នូវ​សេចក្ដី​ពិត​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ! តើ​មាន​កន្លែង​ណា​ផ្សេង​ទេ ដែល​យុវជន​អាច​ទទួល​នូវ​ការ​បង្ហាត់​បង្រៀន​ដែល​មាន​តម្លៃ​ដូច​នេះ​បាន?

៥ របៀប​ទទួល​ប្រយោជន៍​ឲ្យ​ច្រើន​បំផុត​ពី​កិច្ច​ប្រជុំ: ការ​ទទួល​ប្រយោជន៍​ជា​ច្រើន​បំផុត​ពី​កិច្ច​ប្រជុំ រួម​បញ្ចូល​អ្វី​បី​យ៉ាង​សំខាន់​ដែល​លះ​ចោល​មិន​បាន។ ទាំង​នេះ​គឺ​ជា ការ​រៀប​ចំ ការ​ចូល​រួម និង​ការ​ហាត់​ធ្វើ។

៦ រៀប​ចំ​សំរាប់​កិច្ច​ប្រជុំ: ឆ្លៀត​ពេល​ជា​ទៀងទាត់ ដើម្បី​រៀប​ចំ​សំរាប់​កិច្ច​ប្រជុំ។ កុំ​ឲ្យ​កិច្ចការ​ពី​សាលា ការងារ​ធ្វើ​បន្ដិច​បន្តួច ឬ​ក៏​ការ​កំសាន្ត​លួច​យក​ពេល​វេលា​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​សើរើ​ជា​មុន​នូវ​ពត៌​មាន​ដែល​នឹង​ត្រូវ​ពិគ្រោះ​នៅ​ឯ​កិច្ច​ប្រជុំ​និ​មួយៗឲ្យ​សោះ។ ការ​មាន​របៀប​របប​ល្អ មាន​ប្រយោជន៍។ មុន​បង្អស់​និង​សំខាន់​បំផុត​គឺ​ជា​ការ​អាន​ឲ្យ​ទាន់​នូវ​អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍​សំរាប់​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ។ នេះ​តម្រូវ​ឲ្យ​ចំណាយ​តែ​ពីរបី​នាទី​រៀង​រាល់​ថ្ងៃ​ដើម្បី​អាន​និង​រំពឹង​គិត​ពី​ជំពូក​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​បាន​កំណត់​ឲ្យ។ ចូរ​ឆ្លៀត​ពេល​ដើម្បី​រៀប​ចំ​សំរាប់​ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម។ អ្នក​ខ្លះ​ធ្វើ​អ៊ីចឹង​ប្រហែល​ជា​មួយ​ថ្ងៃ​ឬ​ក៏​ពីរ​ថ្ងៃ​យ៉ាង​តិច​មុន​ប្រជុំ​ទាំង​នោះ។ ទៅ​តាម​លទ្ធភាព ចូរ​រៀប​ចំ​ដូច្នេះ​ដែរ​នូវ​ចំណែក​ផ្សេងៗសំរាប់​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​ផង​ដែរ។

៧ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ: ព្រះ​គម្ពីរ​រៀប​រាប់​ថា ពេល​ដែល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្មាយុ​១២​ឆ្នាំ​ នោះ​គេ​បាន​រក​ឃើញ​ទ្រង់​នៅ​ក្នុង​ព្រះ​វិហារ​ទាំង​ស្ដាប់ ហើយ​សួរ​និង​ឆ្លើយ​សំនួរ។ (លូកា ២:៤៦, ៤៧) បើ​និយាយ​ជា​រួម ទ្រង់​បាន​ចូល​រួម​យ៉ាង​ពេញលេញ។ អ្នក​នឹង​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពី​កិច្ច​ប្រជុំ ពេល​អ្នក​ខិតខំ​ចូល​រួម។—សុភាសិត ១៥:២៣

៨ អ្នក​ត្រូវ​តែ​ផ្ចង់​ចិត្ត​ប្រុង​ស្មារតី​នឹង​អ្វី​ដែល​រៀន​នៅ​កិច្ច​ប្រជុំ។ ជួន​កាល ការ​ស្ដាប់​សុន្ទរកថា​មួយ​គឺ​ពិបាក​ជាង​ការ​ថ្លែង​សុន្ទរកថា​មួយ​ទៅ​ទៀត។ ហេតុ​អ្វី? ពីព្រោះ​អារម្មណ៍​របស់​អ្នក​អាច​ទៅ​ជា​រវើរវាយ​អណ្ដែត​អណ្ដូង ពេល​អ្នក​ផ្សេង​កំពុង​តែ​និយាយ។ តើ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ? ដោយ​កត់​កំណត់​សរសេរ។ កត់​ទុក​ចំណុច​សំខាន់ៗដែល​អ្នក​ចង់​សើរើ​ពេល​ក្រោយ។ ការ​កត់​កំណត់​សរសេរ​នឹង​ជួយ​អ្នក​ប្រុង​ស្មារតី​ទៅ​លើ​កម្មវិធី។ បន្ថែម​ទៅ​ទៀត ចូរ​បើក​មើល​បទ​គម្ពីរ​និង​មើល​តាម​ពេល​អ្នក​ថ្លែង​កំពុង​តែ​អាន។

៩ មួយ​ទៀត ចូរ​យក​ជា​គោល​ដៅ​នូវ​ការ​ចូល​រួម​ក្នុង​ការ​ពិគ្រោះ​តាម​រយៈ​សំនួរ​និង​ចម្លើយ​ដែល​មាន​នៅ​កិច្ច​ប្រជុំ​និ​មួយៗ។ អ្នក​នឹង​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន បើសិន​ជា​អ្នក​គិត​ឲ្យ​បាន​ហ្មត់ចត់​ពី​អ្វី​ដែល​អ្នក​ចង់​និយាយ។ សុភាសិត ១៥:២៨ ចែង​ប្រាប់​ថា៖ «ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ»។

១០ អនុវត្ត​តាម​អ្វី​ដែល​អ្នក​រៀន: ជំហាន​ចុង​ក្រោយ គឺ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វី​ដែល​អ្នក​រៀន​‹កំពុង​តែ​បង្កើត​ផល​ក្នុង​អ្នក›។ (ថែស្សាឡូនីចទី១ ២:១៣) ពេល​ដែល​អ្នក​អនុវត្ត​តាម​ចំណុច​ល្អៗដែល​អ្នក​រៀន​នៅ​ឯ​កិច្ច​ប្រជុំ​និ​មួយៗ នោះ​អ្នក​នឹង​ចូល​ជិត​ស្និទ្ធ​ជាង​នឹង​ព្រះ​យេហូវ៉ា។ ទ្រង់​នឹង​ទៅ​ជា​បុគ្គល​ពិត​ប្រាកដ​ចំពោះ​អ្នក ហើយ​អ្នក​នឹង​មាន​អំណរ​និង​ពេញ​ចិត្ត​ជា​ខ្លាំង ពេល​អ្នក«កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត»ទាំង​ធ្វើ​ឲ្យ​សេចក្ដី​ពិត​នោះ​ជា​ជំនឿ​របស់​អ្នក​ផ្ទាល់។—យ៉ូហានទី៣ ៤

១១ បងប្អូន​ប្រុស​ស្រី​អើយ! ពេល​អ្នក​រៀប​ចំ​ជា​ទៀងទាត់​សំរាប់​កិច្ច​ប្រជុំ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ និង​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​រៀន នោះ​អ្នក​នឹង​អរ​សប្បាយ​ពេញ​កំរិ​ត​នឹង​កិច្ច​ប្រជុំ។ ទន្ទឹម​គ្នា​នេះ អ្នក​នឹង​ទទួល​ប្រយោជន៍​ដ៏​ច្រើន​បំផុត​ដែល​អ្នក​អាច​ទទួល​បាន​ពី​កិច្ច​ប្រជុំ។ ជំនឿ​របស់​អ្នក​នឹង​ត្រូវ​បាន​ពង្រឹង​ឡើង ថែម​ទាំង​ជួយ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​របស់​អ្នក​ដើម្បី​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌ ជា​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ១៤៥:១៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក