បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០០ ទំ. ១
  • ពរពីព្រះយេហូវ៉ាធ្វើឲ្យយើងទៅជាមាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពរពីព្រះយេហូវ៉ាធ្វើឲ្យយើងទៅជាមាន
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើអ្នក‹មានទ្រព្យសម្បត្ដិខាងឯព្រះ›ឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • «ផលដែលបង្កើតដោយសកម្មពល»លើកតម្កើងព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យយើងទៅជាមាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ការថ្វាយបង្គំដែលមានសាមគ្គីភាពនៅសម័យរបស់យើង តើនេះមានន័យយ៉ាងណា?
    ចូរថ្វាយបង្គំព្រះពិតតែមួយ
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០០ ទំ. ១

ពរ​ពី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មាន

១ ការ​ជោគជ័យ​របស់​មនុស្ស​ម្នាក់ ច្រើន​តែ​ត្រូវ​វាយ​តម្លៃ​ដោយ​មើល​ប្រាក់​ខែ​របស់​គាត់។ ម្ល៉ោះ​ហើយ​បាន​ជា​មនុស្ស​គិត​ស្មាន​ថា អ្នក​ដែល​មាន​លុយ​គឺ​មាន​សុភមង្គល​និង​មាន​ចិត្ត​ស្កប់ស្កល់​ជាង​គេ។ ក៏​ប៉ុន្តែ មនុស្ស​ដែល​គិត​ថា​លុយ​អាច​ទិញ​មក​នូវ​សុភមង្គល​គឺ​យល់​ច្រឡំ​ធំ​ហើយ។ (សាស្ដា ៥:១២) គ្មាន​អំណរ​ជា​ស្ថាពរ​សំរាប់​អស់​អ្នក​ដែល​«ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ»​ខាង​វត្ថុ​ទ្រព្យ​នោះ​ទេ។ (ធីម៉ូថេទី១ ៦:៩) ផ្ទុយ​ទៅ​វិញ អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​មាន​អំណរ​ពិត​ប្រាកដ​និង​គឺ​ជា​អ្នក​ដែល​មាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោកីយ៍។ (សុភាសិត ១០:២២; វិវរណៈ ២:៩) ម្ដេច​ក៏​ដូច្នេះ?

២ ភស្តុតាង​ដែល​បញ្ជាក់​ពី​ភោគទ្រព្យ​របស់​យើង: យើង​មាន​ការ​យល់​ដឹង​ធ្លុះ​ជ្រៅ​យ៉ាង​ច្រើន​ខាង​វិញ្ញាណ​និង​ការ​យល់​ដឹង​ខាង​ព្រះ​បន្ទូល​របស់​ព្រះ ជា​ព្រះ​គម្ពីរ។ តាម​រយៈ​អង្គការ​របស់​ទ្រង់​នៅ​លើ​ផែនដី ព្រះ​យេហូវ៉ា​បង្រៀន​យើង​ជានិច្ច​អំពី​អង្គ​ទ្រង់​និង​ព្រះ​រាជបុត្រា​របស់​ទ្រង់ ដើម្បី​ឲ្យ​មាន​ប្រយោជន៍​ជា​ស្ថាពរ​ដល់​យើង។ ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​ឲ្យ​យើង​មាន​លទ្ធភាព​ចូល​ទៅ​ជិត​នឹង​ព្រះ​យេហូវ៉ា និង​មាន​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​ជា​មួយ​នឹង​ទ្រង់។ (យ៉ាកុប ៤:៨) ការ​ចេះ​វិនិច្ឆ័យ​សម្រេច​ខុស​ត្រូវ និង​ការ​ប្រព្រឹត្ត​តាម​ច្បាប់​របស់​ព្រះ​ជួយ​ការពារ​យើង​ពី​ជម្ងឺ​និង​គ្រោះថ្នាក់។ យើង​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​ផ្គត់ផ្គង់​យើង ហើយ​ជា​លទ្ធផល​នឹង​នាំ​ឲ្យ​យើង​មាន​ភាព​ស្កប់​ចិត្ត​ពី​ព្រះ​និង​មាន​គំនិត​ស្ងប់​រំងាប់។—ម៉ាថាយ ៦:៣៣

៣ យើង​មាន​សន្ដិភាព​និង​សាមគ្គីភាព​ក្នុង​ភាតរភាព​ខាង​វិញ្ញាណ​របស់​យើង ដោយ​ព្រោះ​យើង​បណ្ដុះ​បណ្ដាល​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ។ ដោយ​យើង​ត្រូវ​ជាប់​ចំណង​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ នោះ​យើង​មិន​ចាំបាច់​មាន​អារម្មណ៍​ថា​ព្រះ​ឬ​ក៏​បងប្អូន​របស់​យើង​បាន​បោះបង់​យើង​ចោល​ពេល​យើង​ប្រឈម​គ្រោះថ្នាក់។—កាឡាទី ៦:១០

៤ ជីវិត​របស់​យើង​មាន​ន័យ​ខ្លឹមសារ​ពិត​ប្រាកដ​និង​មាន​គោល​បំណង។ យើង​ចាត់​ទុក​ការ​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទូទាំង​ផែនដី​នេះ ជា​ឯក​សិទ្ធិ​ដ៏​វិសេស​វិសាល​មួយ។ នេះ​នាំ​ឲ្យ​យើង​មាន​អំណរ​ដ៏​ស្ថាពរ ពេល​ដែល​យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ទំនាក់ទំនង​ដ៏​ល្អ​ជា​មួយ​ព្រះ និង​បំរើ​ជា​មួយ​គ្នា​នឹង​យើង​ដោយ​សាមគ្គីភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ។ កិច្ច​បំរើ​របស់​យើង​ជា​រតន​សម្បត្ដិ​ដ៏​មាន​តម្លៃ​ក្រៃលែង និង​នាំ​កិត្ដិយស​ដល់​ព្រះ​យេហូវ៉ា ថែម​ទាំង​បំពេញ​ចិត្ត​យើង​ដោយ​បាន​ជួយ​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ។ យើង​រក្សា​ឲ្យ​មាន​អាកប្បកិរិយា​ខាង​គំនិត​ដ៏​វិជ្ជមាន​ដោយ​ដឹង​ថា សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​អនាគត​នឹង​ត្រូវ​សម្រេច​នៅ​ឆាប់ៗខាង​មុខ​នេះ។

៥ ការ​បង្ហាញ​ថា​យើង​ដឹង​គុណ​: សូម​ឲ្យ​យើង​មាន​កតញ្ញូ​ធម៌​ជានិច្ច​ចំពោះ​ពរ​ពី​ព្រះ​យេហូវ៉ា ដែល​ពិត​ជា​ធ្វើ​ឲ្យ​យើង​ទៅ​ជា​អ្នក​មាន​ជាង​គេ​បំផុត​នៅ​លើ​ផែនដី​នេះ។ (សុភាសិត ២២:៤) ការ​ឆ្លៀត​ពេល​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​រំពឹង​គិត​ពី​អ្វី​ដែល​យើង​មាន នោះ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ទូលំទូលាយ​របស់​ទ្រង់ និង​បន្ត​ក្នុង​ភក្ដីភាព​ដាច់​មុខ​ជូន​ទ្រង់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក