ការសរសេរសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
ការសើរើឡើងវិញដោយមិនមើលសៀវភៅ ហើយទាក់ទងពត៌មានដែលបានរៀនតាមរយៈសុន្ទរកថាសាលាកិច្ចបំរើព្រះធិបតេយ្យ ក្នុងកំឡុងសប្ដាហ៍ពីថ្ងៃទី១ខែឧសភា ដល់ថ្ងៃទី២១ខែសីហា ឆ្នាំ២០០០។ សូមកត់លើក្រដាសមួយសន្លឹកផ្សេង នូវចម្លើយចំពោះសំនួរទាំងប៉ុន្មានដែលអ្នកអាចឆ្លើយបាន ក្នុងកំណត់ពេលនោះ។
[សូមកត់សម្គាល់៖ ក្នុងកំឡុងពេលសរសេរសើរើឡើងវិញនេះ មានតែព្រះគម្ពីរទេដែលអាចយកមកប្រើ ដើម្បីនឹងឆ្លើយសំនួរនានា។ ឯកសារយោងដែលមានបន្ទាប់ពីសំនួរនិមួយៗ នោះសំរាប់ឲ្យអ្នកស្រាវជ្រាវផ្ទាល់ខ្លួន។ ប្រហែលជាមិនមានទំព័រនិងវគ្គលេខទាំងអស់ទេ កាលដែលសំដៅទៅលើទស្សនាវដ្ដីប៉មយាម។]
សូមឆ្លើយសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ ពិតឬមិនពិត:
១. របៀបដែលគេឌានបានតបឆ្លើយទៅកាន់ពួកបុរសអេប្រាអិមដែលបានស្តីបន្ទោសដល់គាត់ដោយគ្មានហេតុនោះ បានបង្ហាញនូវភាពស្លូតបូតនិងចិត្តរាបទាបរបស់គាត់ នេះក៏បានបំបែរចេញនូវពាក្យរិះគន់របស់គេ ហើយបានរក្សាឲ្យមានសន្ដិភាព។ (ពួកចៅហ្វាយ ៨:១-៣) [១, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍]
២. ទោះជាលោកម៉ាណូអាបានមានប្រសាសន៍ថា៖ «យើងបានឃើញព្រះហើយ»ក៏ដោយ តាមការពិតគាត់និងប្រពន្ធគាត់បានឃើញអ្នកប្រែក្រឡាម្នាក់ដែលជាអ្នកនាំបន្ទូលរបស់ព្រះផ្ទាល់ មិនមែនព្រះយេហូវ៉ាអង្គផ្ទាល់ទេ។ (ពួកចៅហ្វាយ ១៣:២២) [២, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១៥/៥ ទំព័រ២៣ វគ្គ៣]
៣. នៅសៀវភៅពួកចៅហ្វាយ ៥:៣១ សេចក្ដីដែលថា៖ «ពួកអ្នក ដែលស្រឡាញ់ទ្រង់» មានទំនងជាទំនាយសំដៅទៅលើពួក១៤៤.០០០នាក់ជាអ្នកទទួលមរតកខាងព្រះរាជាណាចក្រ។ [៤, si ទំព័រ៥០ វគ្គ២៨]
៤. ក្នុងចំណោមក្រាំងទាំងប៉ុន្មានពីសមុទ្រស្លាប់ គ្មានផ្នែកណាពីសៀវភៅនាងរស់ឡើយ។ [៥, si ទំព័រ៥១ វគ្គ៣]
៥. សៀវភៅពួកចៅហ្វាយ ២១:២៥ សំដៅទៅលើគ្រាមួយដែលព្រះយេហូវ៉ាបានទុកសាសន៍អ៊ីស្រាអែលចោលដោយគ្មានការណែនាំសោះ។ [៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៥ ១/៩ ទំព័រ២៦ វគ្គ១៦]
៦. រូបចេរូប៊ីននៅខាងលើហិបនៃកិច្ចព្រមព្រៀង បានបញ្ជាក់ពីវត្តមានព្រះយេហូវ៉ាជាព្រះមហាក្សត្រ ដែលបានត្រូវពណ៌នាថា៖ គង់«នៅកណ្ដាល[ឬក៏‹ខាងលើ›ពួក]ចេរូប៊ីន»។ (សាំយូអែលទី១ ៤:៤) [៧, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨០ ១/១១ ទំព័រ២៩ វគ្គ២]
៧. នៅពេលដែលពួកទ័ពរបស់សូលបានបរិភោគឈាមក្រោមកាលៈទេសៈដ៏អស់សង្ឃឹម ហើយមិនបានទទួលទោសទេ ក៏បានបង្ហាញថា ប្រហែលជាមានមូលហេតុផ្សេងៗដោះសារពីហេតុដែលមិនអើពើជាបណ្ដោះអាសន្ននូវច្បាប់ព្រះ ដើម្បីសង្គ្រោះជីវិតរបស់ខ្លួន។ (សាំយូអែលទី១ ១៤:២៤-៣៥) [៩, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៤ ១៥/៤ ទំព័រ៣១ វគ្គ៧-៩]
៨. ទោះជាអ្នកខ្លះគិតថា ពាក្យ«បញ្ចុះបញ្ចូល»ទាក់ទងការមានឥទ្ធិពលលើគេឬការប្រើសេចក្ដីប៉ិនប្រសប់ក៏ដោយ ពាក្យនេះអាចត្រូវយកមកប្រើក្នុងន័យល្អដើម្បីបញ្ជាក់នូវគំនិតជាការធ្វើឲ្យជឿ ហើយការនាំឲ្យផ្លាស់ប្រែចិត្តគំនិតដោយវែកញែកយ៉ាងសមគួរនិងសមហេតុសមផល។ (ធីម៉ូថេទី២ ៣:១៤, ១៥, ព.ថ.) [១១, wE៩៨ ១៥/៥ ទំព័រ២១ វគ្គ៤]
៩. «បាច់នៃជីវិត»នោះ សំដៅលើសំវិធានការពីព្រះដែលការពារនិងធ្វើឲ្យរស់នៅបានយូរ ដែលជាប្រយោជន៍ឲ្យដាវីឌ បើគាត់ជៀសវាងទោសពីការកំចាយឈាមគេចំពោះព្រះនេត្រព្រះ។ (សាំយូអែលទី១ ២៥:២៩) [១៣, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩១ ១៥/៦ ទំព័រ១៤ វគ្គ៣]
១០. កិច្ចព្រមព្រៀងខាងព្រះរាជាណាចក្រជាមួយដាវីឌ ដែលបានត្រូវរៀបរាប់នៅសាំយូអែលទី២ ៧:១៦ បានបង្រួមនូវខ្សែវង្សត្រកូលនៃពូជពង្សដែលនាំទៅឯព្រះមេស្ស៊ី ហើយជាការធានារ៉ាប់រងតាមច្បាប់ថា មានអ្នកណាម្នាក់ពីវង្សត្រកូលរបស់ដាវីឌដែលនឹងគ្រប់គ្រង«ជារៀងរាបដរាបទៅ»។ [១៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៩ ១/២ ទំព័រ១៤ វគ្គ២១ដល់ទំព័រ១៥ វគ្គ២២]
សូមឆ្លើយសំនួរនានាដូចតទៅនេះ:
១១. តើទំនុកដំកើង ៣៤:១៨ ធានាយ៉ាងណា? [១, wE៩៨ ១/៤ ទំព័រ៣១ វគ្គ២]
១២. សូមរៀបរាប់ភស្តុតាងម្យ៉ាងខាងឯកសារ ដែលថា«សញ្ញាថ្មី»នោះសមស្របនឹងប្រវត្ដិសាស្ត្រ។ [២, gm ទំព័រ៦២ វគ្គ១៦]
១៣. តើហេតុអ្វីបានជាដំណើររឿងក្នុងព្រះគម្ពីរចែងថា លោកអេលីបានផ្ដល់កិត្ដិយសឲ្យកូនប្រុសៗរបស់គាត់ច្រើនជាងប្រទានកិត្ដិយសថ្វាយព្រះយេហូវ៉ាអ៊ីចឹង? (សាំយូអែលទី១ ២:១២, ២២-២៤, ២៩) [៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៦ ១/១២ ទំព័រ២៦ វគ្គ១៤]
១៤. តើហេតុអ្វីបានជាសៀវភៅនាងរស់គួរតែពង្រឹងនូវទំនុកចិត្តរបស់យើងទៅលើសេចក្ដីសន្យាខាងឯព្រះរាជាណាចក្រ? [៥, si ទំព័រ៥៣ វគ្គ១០]
១៥. យោងទៅតាមសាំយូអែលទី១ ១:១-៧ តើក្រុមគ្រួសាររបស់សាំយូអែលបានតាំងគំរូដ៏ប្រសើរយ៉ាងណា? [៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៨ ១/៦ ទំព័រ១៩ វគ្គ១២]
១៦. តើអ្នកណាខ្លះបានអះអាងថា បានឃើញព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ? (កូរិនថូសទី១ ១៥:៣-៨) [៩, gm ទំព័រ៨២ វគ្គ២៧]
១៧. តើលោកយ៉ូណាថានដែលចាស់ជាងដាវីឌនោះ បានបង្ហាញយ៉ាងណាថាគាត់ទទួលស្គាល់នូវអ្នកចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ា គឺដាវីឌ ហើយតើនេះជាតំណាងអ្វីនៅសព្វថ្ងៃនេះ? (សាំយូអែលទី១ ១៨:១, ៣, ៤) [១១, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៩ ១/១ ទំព័រ២៤, ២៦ វគ្គ៤, ១៣]
១៨. តើសេចក្ដីក្នុងព្រះគម្ពីរដែលទំនងជានិយាយប្រឆាំងគ្នានោះ អាចត្រូវយកមកដោះស្រាយយ៉ាងណា? [១៣, gm ទំព័រ៩២ វគ្គ១៥; ទំព័រ៩៥ វគ្គ១៩]
១៩. សូមរៀបរាប់ពីចំណុចបីយ៉ាងដែលបង្ហាញថាព្រះគម្ពីរពិតជាត្រឹមត្រូវតាមវិទ្យាសាស្ត្រ។ [១៦, gm ទំព័រ៩៩ វគ្គ៣, ៤; ទំព័រ១០២ វគ្គ៩]
២០. ពេលដែលយើងធ្វើការជាមួយអ្នកដទៃ តើយើងអាចយកចិត្តទុកដាក់នឹងមេរៀនអ្វី ដែលបានត្រូវកត់ទុកនៅសាំយូអែលទី២ ១២:២៦-២៨? [១៧, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៣ ១/១២ ទំព័រ១៩ វគ្គ១៩]
សូមរកពាក្យឬក៏ឃ្លាណាដែលត្រូវការ ដើម្បីបំពេញសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២១. ដែលព្រះយេហូវ៉ាបានកាត់ទោសយ៉ាងខ្លាំងនូវការថ្វាយបង្គំព្រះបាល គួរជំរុញយើងឲ្យជៀសចេញពីអ្វីៗនូវសម័យទំនើបនេះដែលមានសភាពដូចគ្នានោះដែរ គឺជាវត្ថុនិយម ជាតិនិយម និង _________________________ ។ (ពួកចៅហ្វាយ ២:១១-១៨) [៤, si ទំព័រ៥០ វគ្គ២៦]
២២. គឺក្នុងកំឡុងពេលនៃជំនាន់លោកសាំយូអែលដែលសម័យ _________________________ បានមកដល់ទីបញ្ចប់ ហើយក៏ជាទីចាប់ផ្ដើមនូវសម័យពួក _________________________ ហើយដែលទីបំផុតគ្រានោះ សាសន៍អ៊ីស្រាអែលត្រូវបាត់បង់នូវព្រះគុណរបស់ព្រះយេហូវ៉ា។ [៦, si ទំព័រ៥៣ វគ្គ១]
២៣. ព្រះនាម យេហូវ៉ា មានអត្ថន័យថា៖ _________________________ និងបង្ហាញថា ព្រះយេហូវ៉ាអាចបណ្ដាលឲ្យអង្គទ្រង់ក្លាយទៅជាអ្វីដែលទ្រង់ត្រូវការ ដើម្បី នឹងសម្រេច _________________________ របស់ទ្រង់។ [៧, w៩៨ ១/៨ ទំព័រ៤ វគ្គ៧]
២៤. លោកអេលីនិងសូលទាំងពីរនាក់ ជាបុគ្គលបរាជ័យក្នុងករណីថា អេលីបាន _________________________ ធ្វើអ្វីមួយ ហើយសូលបាន _________________________ ។ [១៤, si ទំព័រ៥៧ វគ្គ២៧]
២៥. ការលេចឡើងមួយរំពេចនៃជំពូកសត្វក្នុងប្រវត្ដិបាសាណីភូត នោះជួយគាំទ្រ _________________________ ជាជាង _________________________ ។ [១៧, gm ទំព័រ១០៦ វគ្គ១៩]
សូមរើសរកចម្លើយមួយណាដែលត្រឹមត្រូវ ក្នុងសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២៦. (ប្រាជ្ញា; តេជានុភាព; សេចក្ដីស្រឡាញ់) ដែលជាគុណសម្បត្ដិដ៏ធំមហិមារបស់ព្រះយេហូវ៉ា បានត្រូវសឲ្យឃើញដោយទ្រង់បានជ្រើសរើស (នាងរស់; ន៉ាអូមី; អ័រប៉ា) ជាស្ត្រីសាសន៍ម៉ូអាប់ ដែលជាអតីតអ្នកថ្វាយបង្គំ (ព្រះបាល; ព្រះកេម៉ូស; ព្រះដាកុន) ហើយបានផ្លាស់ទៅកាន់សាសនាពិតវិញ ព្រមទាំងបានទៅជាឰយុកោនៃព្រះយេស៊ូគ្រីស្ទ។ (ម៉ាថាយ ១:៣, ៥, ១៦) [៥, si ទំព័រ៥១ វគ្គ១]
២៧. គ្រាគ្រប់គ្រងសាសន៍អ៊ីស្រាអែលដោយពួកចៅហ្វាយបានមកដល់ទីបញ្ចប់ពេលដែល (សាំយូអែល; ដាវីឌ; សូល) បានត្រូវចាក់ប្រេងតាំងជាស្តេច ហើយមិនយូរប៉ុន្មានក្រោយមកបានឈ្នះលើពួកសាសន៍ (អាំម៉ូន; ម៉ូអាប់; ភីលីស្ទីន) ដោយត្រូវបានព្រះយេហូវ៉ាគាំទ្រនោះ។ (សាំយូអែលទី១ ១១:៦, ១១) [៨, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៥ ១៥/១២ ទំព័រ៩ វគ្គ២ដល់ទំព័រ១០ វគ្គ១]
២៨. ដំណើររឿងខ្លះៗក្នុងព្រះគម្ពីរដែលមានសេចក្ដីណាទំនងជាមិនស្របគ្នា គឺអាចដោះស្រាយបានដោយ (ខំយកចិត្តទុកដាក់នៅឯកិច្ចប្រជុំ; ពិនិត្យមើលបរិបទ; អានដំណើររឿងជាភាសាដើម)។ [១០, gm ទំព័រ៩០ វគ្គ៩]
២៩. កិច្ចបំរើរបស់ (ដាវីឌ; សាំយូអែល; យ៉ូណាថាន) កាលដែលគាត់នៅក្មេងនៅឡើយ គួរលើកទឹកចិត្តពួកយុវជនឲ្យចាប់ផ្ដើមធ្វើកិច្ចបំរើនៅពេលឥឡូវនេះ ហើយដែលគាត់បានបន្តដោយមិនចូលនិវត្តន៍រហូតដល់ទីបញ្ចប់នៃជីវិតគាត់ នោះគួរពង្រឹងអស់អ្នកដែលនឿយហត់ដោយព្រោះភាពចាស់ជរា។ [១៤, si ទំព័រ៥៨ វគ្គ៣០]
៣០. សៀវភៅសាំយូអែលទី២រួមបញ្ចូលមួយរយៈពេលពី (ឆ្នាំ១០៧៧ទៅដល់ប្រហែលជាឆ្នាំ១០៤០; ឆ្នាំ១០៧៧ទៅដល់ប្រហែលជាឆ្នាំ១០៣៧; ឆ្នាំ១០៧០ទៅដល់ប្រហែលជាឆ្នាំ១០៤០) ម.ស.យ.។ [១៥, si ទំព័រ៥៩ វគ្គ៣]
សូមផ្ទឹមបទគម្ពីរនានា ជាមួយនឹងប្រយោគនិមួយៗដូចតទៅនេះ:
ចោទិយកថា ៦:៦, ៧; សាំយូអែលទី១ ១៥:២២; ៣០:២៤, ២៥; កិច្ចការ ១៥:៣៦-៣៩; និក្ខមនំ ១៥:៦-១០
៣១. ពួកអ្នកសរសេរព្រះគម្ពីរបានរៀបរាប់យ៉ាងឥតលាក់លាមពីចំណុចខ្សោយរបស់ពួកសាវ័ក។ [៣, gm ទំព័រ៦៥ វគ្គ២៥]
៣២. គឺជាការចាំបាច់ដែលឪពុកម្ដាយជនជាតិអ៊ីស្រាអែលបានអនុញ្ញាតឲ្យបន្ទូលដែលជាក្រិត្យវិន័យរបស់ព្រះ ជ្រាបចូលទៅក្នុងចិត្តរបស់ខ្លួនដើម្បីឲ្យគាត់អាចបង្រៀនកូនៗដោយប្រសិទ្ធិភាពបាន។ [១២, kl ទំព័រ១៤៦ វគ្គ១៧]
៣៣. យ៉ាងប្រាកដណាស់ បើយើងជឿទៅលើព្រះមួយអង្គដែលមានគ្រប់ព្រះចេស្ដានោះ យើងគួរតែយល់ស្របថា ទ្រង់មានឥទ្ធិឫទ្ធិធ្វើឲ្យមានព្រឹត្ដិការណ៍ដ៏ចម្លែក ឬជាអព្ភូតហេតុ ឲ្យកើតឡើង បើរបស់ទាំងនេះនឹងបំពេញគោលបំណងទ្រង់។ [៨, gm ទំព័រ៧៤ វគ្គ៨]
៣៤. សេចក្ដីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះ តម្រូវឲ្យយើងស្ដាប់តាមបង្គាប់ដែលមកពីទ្រង់ មិនគ្រាន់តែការថ្វាយតង្វាយឲ្យទ្រង់ប៉ុណ្ណោះទេ។ [១០, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៦ ១៥/៦ ទំព័រ៥ វគ្គ១]
៣៥. ព្រះយេហូវ៉ាទ្រង់បង្ហាញការអបអរដ៏ជ្រាលជ្រៅចំពោះអស់អ្នកណាដែលបំរើដោយមានមុខនាទីគាំទ្រក្នុងអង្គការរបស់ទ្រង់នៅសព្វថ្ងៃនេះ។ [១៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៦ ១/៩ ទំព័រ២៨ វគ្គ៤]