បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០០ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០០ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​សីហា: សៀវភៅ​ស្តើង​ណា​ជា​បន្ត​បន្ទាប់​នេះ​ដែល​មាន​៣២​ទំព័រ អាច​ផ្ដល់​ឲ្យ​បាន​ដូច​ជា: តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍ តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? សៀវភៅ​ស្តើង វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? អាច​ត្រូវ​ផ្ដល់​ឲ្យ​នៅ​ពេល​ដែល​សម​គួរ។ កញ្ញា: សៀវភៅ​ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? តុលា: ទស្សនាវដ្ដី​ប៉មយាម ច្បាប់​និ​មួយៗ។ ពេល​ដែល​ត្រឡប់​ទៅ​ជួប​គេ​វិញ​ហើយ​ឃើញ​ថា គេ​ចាប់​អារម្មណ៍​នោះ​ក៏​អាច​ស្នើ​ជាវ​ទស្សនាវដ្ដី​បាន​ដែរ។ ចាប់​ផ្ដើម​នៅ​ចុង​ខែ ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦​ «សហស្សវត្សរ៍​ថ្មី—តើ​សហស្សវត្សរ៍​នេះ​មាន​អនាគត​បែប​ណា​សំរាប់​អ្នក?»។ នឹង​ត្រូវ​ចែក​ជូន។ វិច្ឆិកា: ការ​ចែក​ជូន​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦​នឹង​បន្ត។ ក្រុមជំនុំ​ណា​ដែល​ចែក​នូវ​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦​ឲ្យ​គ្រប់​ទាំង​ផ្ទះ ឬ​គ្រប់​លំនៅ​នៅ​តំបន់​ផ្សាយ​របស់​គេ​ក៏​ដោយ​ ក៏​គេ​អាច​ស្នើ​ជូន​សៀវភៅ​ស្តើង​តម្រូវ ឬ​ក៏​សៀវភៅ​ចំណេះ​បាន​ដែរ។ បើសិន​ជា​មនុស្ស​មាន​សៀវភៅ​នេះ​ហើយ នោះ​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍ ឬ​ក៏​សៀវភៅ​បន្ទូល​នៃ​ព្រះ អាច​ត្រូវ​ប្រើ​វិញ។

◼ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​គាត់​ចាត់​តាំង គួរ​ជំរះ​បញ្ជី​គណនី​របស់​ក្រុមជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឬ​ក៏​ជា​ប្រញាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​ថ្ងៃ​នោះ។ ពេល​ដែល​កិច្ចការ​នេះ​បាន​ត្រូវ​ធ្វើ​ហើយ នោះ​សូម​ជំ​រាប​ក្រុមជំនុំ​បន្ទាប់​ពី​សេចក្ដី​រាយ​ការណ៍​គណនី​ជា​បន្ទាប់​ត្រូវ​អាន។

◼ ក្រុមជំនុំ​ទាំង​អស់​គួរ​ចាប់​ផ្ដើម​ស្នើ​សុំ​ប្រ​ក្រ​តិ​ទិន​អាច​ត្រូវ​ទទួល​ជា ភាសា​អាហ្វ្រិក អាល់បានី អារ៉ាប់ អា​មេ​នី ចិន ក្រូអាស៊ី ឆែក ដាណឺ​ម៉ាក ហូឡង់ អា​មេ​នី​ខាង​កើត អង់គ្លេស ហ្វាំងឡង់ បារាំង អា​ឡឺម៉ង់ ក្រិក ហេព្រើរ ហិណ្ឌី ហុងគ្រី អ៊ីតាលី ជប៉ុន កូរ៉េ ណ័រ​វ៉ែស ប៉ូឡូញ ព័រទុយហ្គេ រ៉ូម៉ានី រុស្សី សឺប ស្លូវ៉ាគី អេស្បាញ៉ុល ស៊ុយអែ​ត ទូរ​គី និង អ៊ុយក្រែន។

◼ បញ្ជី​មួយ​ចំនួន​គ្រប់គ្រាន់​សំរាប់​ឆ្នាំ​កិច្ច​បំរើ​២០០១ កំពុង​តែ​ត្រូវ​ផ្ញើ​ទៅ​ក្រុមជំនុំ​និ​មួយៗ។ សូម​ប្រើ​បញ្ជី​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ល្អ។ គួរ​ប្រើ​បញ្ជី​ទាំង​នេះ​ត្រឹម​ត្រូវ​តាម​បំណង។

◼ បញ្ជី​រាយ​នាម​ប្រកាសនវត្ថុ​និង​ទស្សនាវដ្ដី ដែល​នៅ​មាន​គួរ​ត្រូវ​កត់ ថ្ងៃ​ទី៣​១ ខែ​សីហា ឬ​ក៏​ជា​ជិត​បំផុត​ដល់​ថ្ងៃ​នោះ​តាម​លទ្ធភាព។ បញ្ជី​ចំនួន​ប្រកាសនវត្ថុ​នេះ​គឺ​ស្រដៀង​នឹង​ការ​រាប់​ដែល​អ្នក​ត្រួត​ពិនិត្យ​ប្រកាសនវត្ថុ​ធ្វើ​ទៅ​ជា​រៀង​រាល់​ខែ និង​ចំនួន​សរុប​គួរ​ត្រូវ​កត់​ដាក់​លើ​បញ្ជី​រាយ​នាម​ប្រកាសនវត្ថុ(S-18)។ ចំនួន​ទស្សនាវដ្ដី​សរុប​ដែល​នៅ​មាន អាច​ត្រូវ​ទទួល​ពី​អ្នក​ទទួល​បន្ទុក​ខាង​ទស្សនាវដ្ដី​ក្នុង​ក្រុមជំនុំ​និ​មួយៗដែល​ចូល​រួម​ក្រុម​ប្រកាសនវត្ថុ។ ក្រុមជំនុំ​និ​មួយៗដែល​ត្រួត​ពិនិត្យ​នឹង​ទទួល​បញ្ជី​រាយ​នាម​ប្រកាសនវត្ថុ​បី​សន្លឹក(S-18)។ សូម​ផ្ញើ​បញ្ជី​ដើម​ទៅ​សមាគម​មិន​ឲ្យ​ហួស​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា។ ទុក​ច្បាប់​ចម្លង​មួយ​សំរាប់​ឯកសារ​ក្រុមជំនុំ។ ច្បាប់​ទី​បី​អាច​ត្រូវ​ប្រើ​សំរាប់​សរសេរ។ លេខាធិការ​របស់​ក្រុមជំនុំ​ដែល​ត្រួត​ពិនិត្យ​គួរ​ចាត់​ចែង​ត្រួតត្រា​មើល​ការ​កត់​បញ្ជី។ លេខាធិការ​និង​ប្រធាន​ត្រួត​ពិនិត្យ​នៃ​ក្រុមជំនុំ​ដែល​ត្រួត​ពិនិត្យ​នឹង​ចុះ​ហត្ថលេខា​លើ​បញ្ជី។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក