បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០០ ទំ. ៣
  • ប្រអប់សំនួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំនួរ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០០ ទំ. ៣

ប្រអប់​សំនួរ

◼ ហេតុ​អ្វី​ក៏​មាន​ប្រយោជន៍​ដែល​ពួក​អ្នក​ស្ដាប់​បើក​មើល​ខ​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ពេល​ដែល​អ្នក​ថ្លែង​អញ្ជើញ​ពួក​គេ​ធ្វើ​អ៊ីចឹង?

អ្វី​ដែល​នឹង​ជួយ​សម្រេច​ចំនួន​បទ​គម្ពីរ​ដែល​ពួក​អ្នក​ស្ដាប់​នឹង​ត្រូវ​អញ្ជើញ​បើក​មើល គឺ​ជា​កត្ដា​ផ្សេងៗដូច​ជា​ប្រធាន​ដែល​បាន​យក​មក​ពិគ្រោះ ហើយ​ថា​តើ​សុន្ទរកថា​នោះ​រួម​បញ្ចូល​នូវ​ការ​ពិនិត្យ​មើល​ខ​និ​មួយៗខាង​ចំណែក​ណា​មួយ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។

គឺ​សំខាន់​ដែល​គាត់​នឹក​ចាំ​ថា ហេតុ​សំរាប់​ការ​អាន​ខ​គម្ពីរ​គឺ​ដើម្បី​បញ្ជាក់​ថា អ្វី​ដែល​គាត់​ថ្លែង​គឺ​មាន​ក្នុង​ព្រះ​គម្ពីរ។ (កិច្ចការ ១៧:១១) គោល​ដៅ​មួយ​ទៀត​គឺ​ចង់​ពិចារណា​ភស្តុតាង​ពី​បទ​គម្ពីរ ដើម្បី​គាំទ្រ​អ្វី​ដែល​កំពុង​តែ​ត្រូវ​ពិគ្រោះ​នោះ និង​ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ទទួល​នូវ​ការ​ពង្រឹង​នូវ​ជំនឿ។ ពេល​អាន​ខ​គម្ពីរ​ណា​ដ៏​សំខាន់​នោះ ការ​ឃើញ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​មក ក៏​នឹង​មាន​អានុភាព​ទ្វេគុណ​ទៅ​លើ​ចិត្ត​គំនិត​នៃ​ពួក​អ្នក​ស្ដាប់​ផង​ដែរ។ បន្ថែម​នឹង​ការ​បើក​មើល​បទ​គម្ពីរ ការ​កត់​ចំណាំ និង​ស្ដាប់​ទាន់​នូវ​គំនិត​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ថ្លែង​មក​គឺ​មាន​ប្រយោជន៍​ដែរ។

ទោះបី​គម្រោង​សុន្ទរកថា​របស់​សមាគម​ប្រហែល​ដាក់​បទ​គម្ពីរ​ច្រើន​ក្នុង​ការ​បកស្រាយ​ប្រធាន​ណា​មួយ​ក៏​ដោយ​ ខ​គម្ពីរ​ខ្លះ​ដែល​បាន​កត់​ទុក គឺ​ប្រយោជន៍​ឲ្យ​អ្នក​ថ្លែង​តែ​ម្ដង ដើម្បី​ជួយ​គាត់​ក្នុង​កាល​ដែល​រៀប។ ខ​ទាំង​នោះ​ប្រហែល​ជា​ឲ្យ​ពត៌​មាន​ខាង​ព្រឹត្ដិការណ៍​ដែល​ទាក់ទង និង​ជួយ​គាត់​ទទួល​ស្គាល់​នូវ​គោលការណ៍​ដ៏​បឋម​និ​មួយៗខាង​បទ​គម្ពីរ ព្រម​ទាំង​ជួយ​ឲ្យ​យល់​នូវ​របៀប​បណ្ដុះ​បណ្ដាល​សាច់​រឿង​នោះ។ អ្នក​ថ្លែង​គឺ​ជា​អ្នក​សម្រេច​ចិត្ត​អំពី​ខ​គម្ពីរ​ណា​ដែល​ជា​ចាំបាច់​ដើម្បី​ពន្យល់​សាច់​រឿង​ជា​បណ្ដើរៗ ហើយ​គាត់​ក៏​អញ្ជើញ​ពួក​អ្នក​ស្ដាប់​មើល​តាម ពេល​ដែល​គាត់​អាន​និង​ពន្យល់​ខ​គម្ពីរ​បែប​នោះ។ អ្នក​ថ្លែង​ក៏​អាច​ប្រាប់​ពី​ខ​គម្ពីរ​ឯ​ទៀត​ដែល​គាំទ្រ​សេចក្ដី​នោះ​ដែរ ឬ​អាច​គ្រាន់​តែ​រៀប​រាប់​សង្ខេប​ខ​ទាំង​នោះ​វិញ។

ពេល​អ្នក​ថ្លែង​អាន​បទ​គម្ពីរ​នានា គាត់​អាន​ពី​ព្រះ​គម្ពីរ​ផ្ទាល់ មិន​មែន​ពី​ឯកសារ​បោះ​ពុម្ព​ចេញ​ពី​កុំព្យូទ័រ​ទេ។ នៅ​ពេល​អ្នក​ថ្លែង​អញ្ជើញ​ពួក​អ្នក​ស្ដាប់​អាន​តាម អ្នក​ថ្លែង​នោះ​គាត់​ប្រាប់​យ៉ាង​ច្បាស់​នូវ​ឈ្មោះ​សៀវភៅ​ក្នុង​ព្រះ​គម្ពីរ ជំពូក​លេខ និង​ខ​លេខ​ទាំង​ប៉ុន្មាន​ដែរ។ ដោយ​ផ្អាក​ដើម្បី​សួរ​សំនួរ​មួយ ឬ​ដើម្បី​រៀប​រាប់​ជា​សង្ខេប​ពី​ហេតុ​ដែល​គួរ​អាន​ខ​នោះ គាត់​នឹង​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ស្ដាប់​មាន​ពេល​រក​បទ​គម្ពីរ​នោះ​ឃើញ។ ការ​ប្រាប់​ពី​សៀវភៅ​ជំពូក​និង​ខ​មួយ​សារ​ទៀត នឹង​ក៏​ជួយ​ពួក​អ្នក​ស្ដាប់​នឹក​ចាំ​នូវ​បទ​គម្ពីរ​បាន។ ក៏​ប៉ុន្តែ គួរ​ជៀស​វាង​ពី​ការ​ប្រាប់​លេខ​ទំព័រ​ពីព្រោះ​លេខ​នោះ​គឺ​ខុសៗគ្នា​ទៅ​តាម​ព្រះ​គម្ពីរ​ដែល​មនុស្ស​ម្នាក់ៗជា​អ្នក​ស្ដាប់​កំពុង​តែ​ប្រើ។ ការ​បើក​មើល​បទ​គម្ពីរ​នឹង​ជួយ​ពួក​អ្នក​ស្ដាប់​ទទួល​ប្រយោជន៍​ពី​អំណាច​នៃ​ព្រះ​បន្ទូល​របស់​ព្រះ កាល​ដែល​បាន​ត្រូវ​ពន្យល់​ក្នុង​កំឡុង​ការ​អធិប្បាយ។—ហេព្រើរ ៤:១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក