បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០០ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០០ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​កញ្ញា: សៀវភៅ​ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? តុលា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ដែល​ត្រឡប់​ទៅ​ជួប​គេ​វិញ​ហើយ​ឃើញ​ថា គេ​ចាប់​អារម្មណ៍ នោះ​ក៏​អាច​ស្នើ​ជាវ​ទស្សនាវដ្ដី​បាន​ដែរ។ ចាប់​ផ្ដើម​នៅ​ចុង​ខែ ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦ នឹង​ត្រូវ​ចែក​ជូន។ វិច្ឆិកា: ការ​ចែក​ជូន​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦ នឹង​បន្ត។ ក្រុមជំនុំ​ណា​ដែល​ចែក​នូវ​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦ ឲ្យ​ម្ចាស់​ផ្ទះ​នៅ​គ្រប់​ទាំង​ទីលំនៅ​តាម​តំបន់​ផ្សាយ​របស់​គេ​ហើយ ក៏​អាច​ស្នើ​ជូន​សៀវភៅ​ស្តើង​តម្រូវ ឬ​ក៏​សៀវភៅ​ចំណេះ​បាន​ដែរ។ បើសិន​ជា​មនុស្ស​មាន​សៀវភៅ​ទាំង​នេះ​ហើយ ក៏​អាច​ប្រើ​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍ ឬ​ក៏​សៀវភៅ​បន្ទូល​នៃ​ព្រះ​វិញ។ ធ្នូ: សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។

◼ សូម​រំឭក​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​ដែល​បាន​ផ្ដល់​មក​នៅ ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​១៩៩១ ទំព័រ​២១​-​២៣ (ជា​ភាសា​អង់គ្លេស) ស្តី​អំពី​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឬ​ក៏​បាន​ដក​ខ្លួន​ចេញ ដែល​ប្រហែល​ជា​មាន​ទំនង​ចង់​ទទួល​មិត្តភាព​វិញ​នោះ។

◼ អស់​អ្នក​ណា​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ក្រុមជំនុំ​ណា​មួយ គួរ​តែ​ផ្ញើ​តាម​ក្រុមជំនុំ​នូវ​អស់​ទាំង​ការ​ជាវ​ថ្មី​ឬ​ជាវ​បន្ត សំរាប់​ទស្សនាវដ្ដី​ប៉មយាម និង​ទស្សនាវដ្ដី​ភ្ញាក់រឭក! រួម​បញ្ចូល​ការ​ជាវ​ផ្ទាល់​ខ្លួន​ដែរ។

◼ សមាគម​យើង​មិន​បំពេញ​នូវ​សំណូម​ឯក​ជន​សំរាប់​ប្រកាសនវត្ថុ​ពី​អ្នក​ផ្សាយ​និ​មួយៗទេ។ ប្រធាន​ត្រួត​ពិនិត្យ​គួរ​រៀប​ចំ​ឲ្យ​មាន​សេចក្ដី​ជូន​ដំណឹង​ជា​រៀង​រាល់​ខែ មុន​នឹង​ការ​សុំ​ប្រកាសនវត្ថុ​ក្រុមជំនុំ​ប្រចាំ​ខែ​ត្រូវ​ផ្ញើ​ទៅ​សមាគម ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចង់​ទទួល​ប្រកាសនវត្ថុ​សំរាប់​ខ្លួន អាច​ប្រាប់​បង​ប្រុស​ដែល​ទទួល​ខុស​ត្រូវ​ខាង​ប្រកាសនវត្ថុ។ សូម​នឹក​ចាំ​ពី​ប្រកាសនវត្ថុ​ណា​ខ្លះ​ដែល​ជា​ការ​ស្នើ​សុំ​ជា​ពិសេស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក