បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០០ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​តុលា
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០០ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​កញ្ញា

ចំរៀង លេខ​១៣៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «ពរ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មាន»។ កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។—សូម​មើល សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ ក្បាល​ទី២ ទំព័រ​៨០៤ វគ្គ​៦​-​៧ (ជា​ភាសា​អង់គ្លេស)។

២០ នាទី: «ប្រើ​ព្រឹត្ដិការណ៍​ថ្មីៗដើម្បី​បង្កើត​ឲ្យ​មាន​ចំណាប់​អារម្មណ៍»។ ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់ និង​ការ​បង្ហាញ​ខ្លះៗ។ សូម​រៀប​រាប់​ពី​ព្រឹត្ដិការណ៍​ផ្សេងៗពេល​ថ្មីៗនេះ ដែល​បាន​នាំ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​តាម​តំបន់។ តើ​របស់​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​គេ​ខ្វល់ខ្វាយ​យ៉ាង​ណា ស្តី​អំពី​ពេល​អនាគត? ដោយ​ប្រើ​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​៣ សូម​ជូន​យោបល់​ខ្លះៗពី​របៀប​រៀប​ចំ​ពាក្យ​ផ្ដើម​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ពិគ្រោះ​អំពី​ព្រះ​គម្ពីរ។ រៀប​ចំ​ការ​សម្ដែង​ពីរ​ដែល​បាន​ត្រូវ​រៀប​ចំ​យ៉ាង​ល្អ ហើយ​មាន​ប្រយោជន៍។

ចំរៀង លេខ​២២៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​កញ្ញា

ចំរៀង លេខ​២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: តើ​យើង​បាន​សម្រេច​អ្វី​ខ្លះ​ឆ្នាំ​មុន? សុន្ទរកថា​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ។ សើរើ​ឡើង​វិញ​នូវ​របស់​ល្អៗពី​សេចក្ដី​រាយ​ការណ៍​នៃ​ក្រុមជំនុំ សំរាប់​ឆ្នាំ​២០០០​ខាង​កិច្ច​បំរើ។ ចូរ​សរសើរ​គេ​ដោយ​ព្រោះ​របស់​ដ៏​ល្អ​ដែល​បាន​ត្រូវ​សម្រេច។ សូម​បញ្ជាក់​ពី​ចំណុច​ណា​ដែល​គេ​ប្រហែល​ជា​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង។ សូម​បញ្ជាក់​ថា ក្រុមជំនុំ​បាន​ធ្វើ​យ៉ាង​ណា​ខាង​ការ​ចូល​ប្រជុំ ការ​ចាប់​ផ្ដើម​និង​ការ​ដឹក​នាំ​នូវ​ការ​សិក្សា​ព្រះ​គម្ពីរ ហើយ​ការ​ចូល​រួម​កិច្ច​បំរើ​ផ្សាយ​យ៉ាង​ទៀងទាត់។ សូម​រៀប​រាប់​ពី​គោល​ដៅ​ផ្សេងៗសំរាប់​ឆ្នាំ​នេះ​ទៅ​មុខ។

២០ នាទី: «នេះ​ទាក់ទង​ជីវិត​ស្លាប់​រស់!»។ ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ បញ្ជាក់​នូវ​បទ​គម្ពីរ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​អត្ថបទ។

ចំរៀង លេខ​៣០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​កញ្ញា

ចំរៀង លេខ​៩៣

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​កញ្ញា។ មើល​ប្រអប់​សំនួរ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៥ នាទី: ទស្សនាវដ្ដី​របស់​យើង​មិន​បាច់​បង់​តម្លៃ​សំរាប់​វា​ទាល់តែ​សោះ។ តើ​អ្នក​ធ្វើ​អ្វី​ពេល​ដែល​ទស្សនាវដ្ដី​ប៉មយាម​ពី​មុនៗចាប់​ផ្ដើម​មាន​គំនរ​ឡើង? អ្នក​ផ្សាយ​ខ្លះ​ចង់​បោះ​ចោល​វា​ដោយ​គិត​ថា សាច់​រឿង​និ​មួយៗគឺ​លែង​ទាន់​ពេល​ទៀត។ ជាជាង​ធ្វើ​អ៊ីចឹង ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​កញ្ញា ឆ្នាំ​១៩៩៣ ទំព័រ​៣ (ជា​ភាសា​អង់គ្លេស) បាន​ដាស់​តឿន​ឲ្យ​យើង​កាន់​ទស្សនាវដ្ដី​ចាស់ៗប៉ុន្មាន​ក្បាល​ជា​មួយ​យើង ហើយ​ស្នើ​ផ្ដល់​ឲ្យ​គេ​បើ​សម​តាម​កាលៈទេសៈ។ អ្នក​អាច​រើស​រក​អត្ថបទ​ណា​ដ៏​ទាន់​ពេល ដែល​ប្រហែល​ជា​នឹង​ទាក់ទាញ​អារម្មណ៍​របស់​ពួក​បុរស ស្ត្រី អ្នក​ដែល​មាន​មុខ​ជំនាញ ពួក​ចាស់ៗ និង​ពួក​អ្នក​ក្មេង​ជំទង់។ រួច​មក ចូរ​ត្រៀម​មាន​ទស្សនាវដ្ដី​បង្ហាញ​ឲ្យ​គេ​កាល​ដែល​មាន​ឱកាស​នោះ។ សូម​សម្ដែង​នូវ​របៀប​រើស​រក​អត្ថបទ និង​របៀប​បង្ហាញ​គេ​ដែរ។ សូម​ប្រាប់​នូវ​បទ​ពិសោធន៍​ខ្លះៗ ដែល​បងប្អូន​អ្នក​ផ្សាយ​ធ្លាប់​មាន​កាល​ដែល​ចែក​ជូន​ទស្សនាវដ្ដី​ចាស់ៗ។

ចំរៀង លេខ​១១៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​តុលា

ចំរៀង លេខ​១៦៩

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ប្រាប់​ឲ្យ​ក្រុមជំនុំ​ដឹង​អំពី​គម្រោង​ការណ៍​ចែក​ជា​ពិសេស​នូវ​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦ ដែល​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី១៦ ខែ​តុលា ហើយ​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ ទី១៧ ខែ​វិច្ឆិកា។ សូម​ជំរុញ​ទឹក​ចិត្ត​ទាំង​អស់​គ្នា រួម​ទាំង​ពួក​ក្មេងៗនិង​ពួក​អ្នក​ថ្មី​ដែរ ឲ្យ​ខំ​រួម​ចំណែក​យ៉ាង​ពេញលេញ។ នៅ​ពេល​ឥឡូវ​នេះ អ្នក​ដឹក​នាំ​ការ​សិក្សា​គួរ​ចាប់​ផ្ដើម​លើក​ទឹក​ចិត្ត​ហើយ​រៀប​ចំ​ឲ្យ​គ្រប់​គ្នា​ក្នុង​ក្រុម​គាត់​ចូល​រួម​យ៉ាង​ខ្នះខ្នែង​ដែល​អាច​ធ្វើ​ទៅ​បាន។ រួម​បញ្ចូល​បទ​ពិសោធន៍​ខ្លះ​ដ៏​កំឡា​ចិត្ត ពី​ការ​ចែក​ចាយ​នូវ​ដំណឹង​ព្រះ​រាជាណាចក្រ​លើក​មុន។

១៥ នាទី: «អ្នក​អាច​លូត​លាស់​ខាង​វិញ្ញាណ​បាន»។ សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​១៩៩៨ ទំព័រ​២៤, ២៥ (ជា​ភាសា​អង់គ្លេស)។

១៥ នាទី: បទ​ពិសោធន៍​ខាង​ការ​ចាប់​ផ្ដើម​ធ្វើ​ការ​សន្ទនា​ជា​មួយ​គ្នា។ តាម​កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សំរាប់​សប្ដាហ៍​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ក៏​មាន​យោបល់​ឲ្យ​យើង​បង្កើត​ឲ្យ​មាន​ពាក្យ​ផ្ដើម​ទាក់ទង​ព្រឹត្ដិការណ៍​ថ្មីៗនេះ ដើម្បី​ជំរុញ​ឲ្យ​មាន​ចំណាប់​អារម្មណ៍ ហើយ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​ក្នុង​កិច្ច​បំរើ​យើង។ អញ្ជើញ​ឲ្យ​ពួក​អ្នក​ស្ដាប់​រៀប​រាប់​ពី​ផល​ល្អ​ដែល​គេ​បាន​មាន​ហើយ ដោយ​បាន​អនុវត្ត​តាម​យោបល់​ទាំង​នេះ។

ចំរៀង លេខ​២០៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក