សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែ តុលា: ទស្សនាវដ្ដីប៉មយាម។ ពេលដែលត្រឡប់ទៅជួបគេវិញហើយឃើញថា គេចាប់អារម្មណ៍ នោះក៏អាចស្នើឲ្យជាវទស្សនាវដ្ដីបានដែរ។ ចាប់ផ្ដើមនៅថ្ងៃទី១៦ ខែតុលា ដំណឹងព្រះរាជាណាចក្រ លេខ៣៦នឹងត្រូវចែកជូន។ វិច្ឆិកា: ការចែកជូនដំណឹងព្រះរាជាណាចក្រ លេខ៣៦ នឹងបន្ត។ ក្រុមជំនុំណាដែលចែកនូវដំណឹងព្រះរាជាណាចក្រ លេខ៣៦ ឲ្យម្ចាស់ផ្ទះនៅគ្រប់ទាំងទីលំនៅតាមតំបន់ផ្សាយរបស់គេហើយ ក៏អាចស្នើជូនសៀវភៅស្តើងតម្រូវ ឬក៏សៀវភៅចំណេះបានដែរ។ បើសិនជាមនុស្សមានសៀវភៅទាំងនេះហើយ ក៏អាចប្រើសៀវភៅរស់នៅជានិរន្តរ៍ ឬក៏សៀវភៅបន្ទូលនៃព្រះវិញ។ ធ្នូ: សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ មករា: សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។
◼ ប្រសិនបើម៉ោងប្រជុំនៃក្រុមជំនុំរបស់អ្នកនឹងផ្លាស់ប្ដូរនៅថ្ងៃទី១ ខែមករា លេខាធិការក្រុមជំនុំគួរតែប្រាប់សមាគមពីការផ្លាស់ប្ដូរ ដោយផ្ញើក្រដាសបំពេញខាងពត៌មានពីកិច្ចប្រជុំក្រុមជំនុំ និងការសុំប័ណ្ណកម្មវិធីប្រជុំ (S-5)។ បើត្រូវការ ក៏អាចសុំប័ណ្ណកម្មវិធីប្រជុំថ្មី តាមក្រដាសដដែលនោះ។ គួរតែសុំប័ណ្ណកម្មវិធីប្រជុំ យ៉ាងហោចណាស់ ប្រាំបីសប្ដាហ៍មុននឹងសង្ឃឹមទទួលនោះ។
◼ ក្រុមជំនុំនិមួយៗត្រូវចាប់ផ្ដើមសុំកូនសៀវភៅ ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០០១ ដាក់ជាប់នឹងប័ណ្ណស្នើសុំប្រកាសនវត្ថុសំរាប់ខែតុលា។ កូនសៀវភៅនេះនឹងមានជាភាសាអាល់បានី អាំហារិក អារ៉ាប់ អាមេនី ប៊ុលហ្គារី ខ្មែរ សេប៊ាន់ណូ ចិន ចិន(សំរាយ) ក្រូអាស៊ី ឆេកូ ដាណឺម៉ាក ហូឡង់ អាមេនីខាងកើត អង់គ្លេស ហ្វាំងឡង់ បារាំង អាឡឺម៉ង់ ក្រិក ហ្គុចារ៉ាធី ហេព្រើរ ហិនឌី ហុងគ្រី អ៊ិឡូកូ ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាសេដូន ម៉ាលេយ៉ាឡាំ ណ័រវ៉ែស ប៉ាពាមេន្តូ ពើស៊ី ប៉ូឡូញ ព័រទុយហ្គេ ពុនចាប៊ី រ៉ូម៉ានី រុស្ស៊ី សាមោអិន ស៊ើបៀ ស្លូវ៉ាគី ភាសាសម្រាយរបស់កោះសូឡូម៉ុង អេស្បាញ៉ុល ស្វាហ៊ីលី ស៊ុយអែត តាកាឡុក ថៃ តិគ្រិយ៉ា ទួរគី អ៊ុយក្រែន អ៊ូឌូ និងវៀតណាម។ ទាល់តែកូនសៀវភៅទាំងនេះអាចត្រូវទទួលបាននិងទំរាំដល់ពេលវាបានត្រូវផ្ញើទៅហើយ នោះនឹងបានកត់ទុកនៅបញ្ជីរៀបដាក់ប្រអប់របស់ក្រុមជំនុំថា «រង់ចាំ»។ កូនសៀវភៅ ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ជារបស់ដែលត្រូវស្នើសុំពិសេស។
◼ មានប្រកាសនវត្ថុថ្មីៗ:
តើការរងទុក្ខវេទនានឹងមានទីបញ្ចប់ឬទេ? (ខិត្តប័ណ្ណលេខ៧៥)—ភាសាខ្មែរ
លោកអ្នកអាចធ្វើជាមិត្តរបស់ព្រះ!—ភាសាអាមេនី ចិន អង់គ្លេស បារាំង ក្រិក អ៊ីតាលី ជប៉ុន កូរ៉េ ព័រទុយហ្គេ រ៉ូម៉ានី រុស្ស៊ី អេស្បាញ៉ុល តាកាឡុក វៀតណាម
◼ ខ្សែអាត់សម្លេងដ៏ជាថ្មី:
បទភ្លេងខាងព្រះរាជាណាចក្រ ខ្សែទី៩ (កាសែតតែមួយ)
គំរូដ៏ព្រមានប្រយោជន៍ឲ្យសម័យយើងនេះ (ឈុតសម្ដែង កាសែតតែមួយ)—ភាសាអង់គ្លេស
តើព្រះតម្រូវអ្វីពីយើង? (កាសែតតែមួយ)—ភាសាខ្មែរ អ៊ុយក្រែន
◼ ស៊ីឌីថ្មី:
បទភ្លេងខាងព្រះរាជាណាចក្រ ខ្សែទី៩
◼ វីឌេអូកាសែតដ៏ជាថ្មី:
បងប្អូនទាំងមូលខាងសមាគមយើង—ភាសាអង់គ្លេស